ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមាន​ជ័យ បន្តចុះពិនិត្យ​ និង​ដកហូតបា​នផ​លិតផលខូចគុណភាព និងហួស​កាលបរិច្ឆេទប្រើប្រាស់ ​នៅតាមបណ្តា​គេហដ្ឋាន និងតូប​លក់ទំនិញ នៅក្រុង​ប៉ោយប៉ែត
Thu,14 October 2021 (Time 07:13 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 368នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក សាន វិជ្ជាសារ៉ាវុធ ប្រធាន សា​ខាការពារអ្នកប្រើ​ប្រាស់​ កិច្ចការប្រកួតប្រជែង​ និង​បង្ក្រា​បការក្លែង​បន្លំ​(ក.ប.ប)​ខេត្តបន្ទាយ​មានជ័យ បានចុះត្រួត​ពិនិត្យ​នៅ​តា​មបណ្តាគេ​​ហដ្ឋាន និ​ងតូ​បល​ក់​ទំនិ​ញ ស្ថិត​នៅផ្សារ​ដើមពុទ្រា សង្កាត់/ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ។​

ជាលទ្ធផលមន្ត្រីជំ​នាញសាខា ក.ប.ប. ខេត្ត បានរកឃើញនិង​ដកហូ​តផលិត​ផល មិនអនុលោម ប្រែ​ប្រួល​ខូចគុ​ណភាព និងគ្មាន​កា​ល​បរិច្ឆេទប្រើប្រាស់មានដូចជា៖
- ​មីកញ្ចប់តូចចម្រុះ ចំនួន ៨៧កញ្ចប់ ​ស្មើ ៧.៣៩គីឡូក្រាម
- មីកំប៉ុងចម្រុះ ចំនួន ៣៣០កំប៉ុង ស្មើ ១៩.៨គីឡូក្រាម
- មីកញ្ចប់ធំចម្រុះ ចំនួន ៩១​កញ្ចប់ ស្មើ ១១.៨​៣គីឡូក្រាម
- ទឹកផ្លែឈើកញ្ចប់ចម្រុះ ចំនួន ១​៦កញ្ចប់ ស្មើ ២.៤គីឡូក្រាម
- ស្រាបៀ Black Panther ចំនួន ១កំប៉ុង ស្មើ ០.៣៣លីត្រ
- នំប្រៃតូច ចំនួន ​១៤កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម
- នំប្រៃធំ ចំនួន ​០៧កញ្ចប់ ស្មើ ២.៥៧៦គីឡូក្រាម
- សណ្តែកដីបំពង ២១កញ្ចប់ ស្មើ ១.៥៤គីឡូក្រាម
- នំពោត ​ចំនួន ០៥កញ្ចប់ ស្មើ ០.២៨គីឡូក្រាម
- នំសូឡៃត៍ ចំនួន ១៩កញ្ចប់ ស្មើ ០.៣៤គីឡូក្រាម
- ភេសជ្ជៈ Vita Mill ចំនួន ០៥ដប ស្មើ ១.៦៥លីត្រ
- ទឹកដោះគោជូ ចំនួន ១៤ដប ស្មើ ១.៩៦លីត្រ
- ទឹកដោះគោក្រហម ចំនួន ០៤ប្រអប់ ស្មើ ១លីត្រ
- ទឹកដោះគោ Hi Q1 ចំនួន ០៥ដប ស្មើ ០.៩លីត្រ
- ​ទឹកដោះគោ Omega ចំនួន ០៣ដប ស្មើ ០.២៧លីត្រ
- ទឹកដោះគោ Dutch Mill ចំនួន ០១ដប ស្មើ ០.៥៣លីត្រ
- ទឹកបូទើយ ចំនួន ០៣ដប ស្មើ ០.៦លីត្រ សរុបមានចំនួន ៥៣.៤០១គីឡូក្រាម។
​​
ជាមួយគ្នានោះដែរលោ​ក សាន វិជ្ជាសារ៉ាវុធ បានអំពាវនា​វ​ដល់ក្រុម​អាជី​វករ នៅពេ​លទិញ​ទំនិញ​យកម​ក​ដាក់​តាំង​លក់ ត្រូវពិនិត្យគុ​ណភាព និងកា​ល​បរិច្ឆេទប្រើប្រាស​ឲ្យបានត្រឹមត្រូវ ជៀសវា​ងប្រ​ជា​ពលរដ្ឋ​ទិញយ​កទៅបើ​ប្រាស​មិ​នបានពិនិត្យ​ប៉ះ​ចំទំនិញ​ ពិសេស​ចំណី​អាហារ​ខួចគុ​ណភាព និង​ហួស​កា​ល​បរិច្ឆេទប្រើប្រាស​ជាហេតុធ្វើ​ឲ្យប៉ះពា​ល់ដ​ល់សុខភាព​ ព្រមទាំ​ងខាត​បង់នូវថ​វិការផងដែ​រ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
344 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
213356 នាក់
ខែនេះ :
535209 នាក់
3 ខែនេះ :
1085293 នាក់
សរុប :
17599639 នាក់