ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំង​វរៈ​សេនាតូច​ថ្មើជើង​លេខ ៥​១៣ ឃាត់ខ្លួនពលករខ្មែរប្រុស ស្រីចំនួន៣៧​នាក់ បម្រុង លួចឆ្លង ដែន​ខុសច្បាប់ចូលទៅប្រ​ទេសថៃ
Thu,14 October 2021 (Time 05:41 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 266នាក់)


ខេត្តបន្ទាយមានជ័យ៖កម្លាំង​វរៈសេនាតូច​ថ្មើជើង​លេខ​៥១៣ ឃាត់ខ្លួនព​លករខ្មែរ ប្រុស ស្រី ចំនួន​៣៧​នា​ក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់។ការឃា​ត់ខ្លួន​ពល​ករខ្មែរប្រុស ស្រីទាំង៣៧នាក់នេះ​ បានធ្វើឡើង នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅ ជួរ​មុខ តាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា- ថៃ ស្ថិតនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ខណៈដែ​លកម្លាំងកំពុងចុះត្បាត​។

លោកវរសេនីយ៍ទោ យូ សុគន្ធ ភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើង លេខ ៥១៣ បានឲ្យដឹងថា ខណៈដែលលោក​កំពុងដឹកនាំកម្លាំង១ក្រុម សហការជាមួយកម្លាំងចម្រុះចុះល្បាតនៅតាមខ្សែរ​បន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចខាងលើ​ក៏បានប្រទះ​ឃើញពលករខ្មែរទាំង​៣៧នាក់ ក្នុងនោះ​មានស្រី១៨នាក់ ដែលបម្រុងលួចឆ្លងដែនចូ​លទៅប្រទេសថៃខុសច្បាប់ ភ្លាមនោះកម្លាំងក៏បាន​ឃាត់​ខ្លួន ហើយប្រគល់ទៅឲ្យកម្លាំងជំនាញ ដើម្បីអនុវត្តទៅតាមច្បាប់។

លោកវរសេនីយ៍ទោ បន្តថា ពលករទាំង៣៧នាក់ នេះក្រោយពី​សួនាំបាននិ​យាយថា ក្រុមខ្លួនបាន​លួចឆ្លងដែន ដោយខុសច្បាប់ ចូលទៅក្នុងទឹក​ដីថៃ ដើម្បីស្វែងរក​ការងារធ្វើក្នុងខេត្តផ្សេងៗ ក្រោយ​ពេល​ឃាត់ខ្លួនកម្លាំងយោធាបានឲ្យក្រុមគ្រូពេ​ទ្យជំនាញពិនិត្យសុ​ខភាពពួកគេទាំងអស់គ្នាជាមុន ដើម្បី​ទប់ស្កាត់កា​ររីករាលដាលជំងឺកូវី-១៩ ចូលក្នុងសហគមន៍។

ពលករទាំងអស់ក្រោយពីក្រុម​គ្រូពេទ្យពិនិត្យហើយ​ធ្វើការអប់រំ និងយកទៅធ្វើចត្តាឡីស័កនៅ​ទី​នោះរួចរាល់ហើយ​ឲ្យវិលត្រឡប់​ទៅលំនៅដ្ឋានរៀងៗវិញ។សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសហគមន៍ កម្លាំងវរសេនាតូចថ្មើរជើងលេខ ៥១៣ បានយកចិត្តទុក​ដាក់ អនុវត្តតាម បទបញ្ជា ថ្នាក់លើទាំង ៣ ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាងប៉ោយប៉ែត និងទិសម៉ាឡៃ សហការជាមួយកម្លាំង នៅតាមមូលដ្ឋាន ចេញល្បាតឆែកឆេរ ត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ ពលករឆ្លងដែន ខុស​ច្បាប់ជាប្រចាំផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1636 នាក់
ម្សិលមិញ :
79037 នាក់
សប្តាហ៍នេះ :
112211 នាក់
ខែនេះ :
355101 នាក់
3 ខែនេះ :
918345 នាក់
សរុប :
17383664 នាក់