ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១
គេហទំព័រកំពុងសាកល្បង
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុ​ងពិធីប្រកា​សចូល​កាន់មុខតំណែង អភិបាល នៃគណៈអ​ភិបាលខេត្តរតនគិរី
Tue,12 October 2021 (Time 05:48 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 8នាក់)


ខេត្តរតនគិរី៖នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញជាអ​ធិបតីក្នុងពិ​ធីប្រកាសចូ​លកាន់មុខតំណែ​ងអភិបាល នៃគណៈ​អភិ​បាល​ខេត្តរតនគិរី ដោយឯកឧត្តម ញ៉ែម សំអឿន ត្រូវបាន​ប្រការចូលកាន់​កំណែងជា​អភិបាល នៃគ​ណៈអ​ភិបាលខេត្តរតនគិរី ជំនួស​ឯកឧត្តម ​ថង សាវុន ដែល​ត្រូវបាន​ផ្ទេរភារកិច្ចតែ​ងតាំង​ជាអភិបាល នៃគ​ណៈ​អភិបាល​ខេត្តមណ្ឌ​លគិរី​ បន្ទាប់​ពីបានបញ្ចប់​អាណត្តិទី២​។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយ​តម្លៃខ្ពស់ចំពោះ ឯកឧត្តម ថង ​សាវុន ដែលបានខិត​ខំបំពេញភារកិច្ចដឹ​កនាំការងាររដ្ឋបាល និងការអ​ភិវឌ្ឍធ្វើឱ្យខេ​ត្តរតនគិរី មានការរីកចម្រើន និងស​ម្រេចបា​នសមទ្ធផ​លនានា​ជាច្រើន​នាពេលកន្លងមកនេះ។សម្ដេចក្រឡាហោម​ក៏មានជំនឿមុតមាំ​ថា ឯកឧត្តម ញ៉ែម សំអឿន អភិបា​លខេត្តថ្មី នឹងបន្តខិ​តខំប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ របស់ខ្លួន​បន្ដដឹក​នាំសម្រប​សម្រួលការ​គ្រប់គ្រងរដ្ឋបាល និ​ងការអភិវឌ្ឍខេត្តរតនគិរី ឱ្យមានការរី​កចម្រើន​បន្ថែមទៀត ក្រោយចូល​កាន់មុខតំណែងថ្មីនេះ។

ជាមួយគ្នានោះដែរសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រី​ទាំងអស់ ខិតខំយកចិត្តទុក​ដាក់រួមគ្នាដោះស្រា​យបញ្ហាប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន រួមទាំង​ការជួយសង្គ្រោះដ​ល់ពលរដ្ឋដែលជួបការ​លំបាកនានា ពិសេសដោយសារជំងឺកូវីដ-១៩ និងដោយ​សារគ្រោះហន្តរា​យធម្មជាតិនានា ខិតខំ​បន្តការ​ពារបូរណ​ភាពទឹកដី អធិបតេយ្យភាពជាតិ អភិវឌ្ឍន៍​តំបន់ព្រំដែ​នក្លាយជាតំ​បន់សន្តិភាព ទប់ស្កាត់​ បង្ក្រាបប​ទល្មើសឆ្លងដែន ពង្រឹងទំនាក់ទំ​នងជាមួយ​ខេត្តជា​ប់ព្រំដែន​នៃប្រទេស​ជិតខាងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១២៥គ្រួសារ នៅក្រុងកែប ទទួលបានអំណោយពីសមាជិករដ្ឋសភា​និងថ្នាក់ដឹកនាំខេត្តកែប (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម​ ម៉ែន​ វិបុល​ ដឹកនាំក្រុមការងារអញ្ជេីញចុះពិនិត្យមេីលវឌ្ឍនភាព នៃដំណេីការសាងសង់រោងចក្រ ផលិតសំបកកង់រថយន្ត​ ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ​ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ផ្តល់ផ្ទះ១ខ្នង ដល់ស្រ្តីមេម៉ាយ ១គ្រួសារ រស់នៅស្រុកស្ទឹងត្រង់ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបញ្ចប់ការបូមខ្សាច់លើសម៉ោង និងការបូមខ្សាច់ខុសទីតាំងដែលបានកំណត់ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិ​ទបញ្ចប់​យុទ្ធនាកា​រចាក់វ៉ាក់សាំងការ​​ពារជំងឺកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមា​នអាយុ១​៨ឆ្នាំឡើងទៅ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2257 នាក់
ម្សិលមិញ :
4026 នាក់
សប្តាហ៍នេះ :
32366 នាក់
ខែនេះ :
203405 នាក់
3 ខែនេះ :
660192 នាក់
សរុប :
5958089 នាក់