ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បើកវេទិកា ដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនពលរដ្ឋបាន១៨ករណីទៀត
Do,24 September 2020 (Time 08:18 )
ដោយ ៖ ឆន្ទះនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


ខេត្តពោធិ៍សាត់៖បើទោះបីជា ថ្ងៃនេះជាថ្ងៃឈប់សម្រាក ខួបឆ្នាំទី២៧ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាក៏ពិតមែន ក៏ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រើប្រាស់តួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ដោយបានទទួលសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បាន១៨ករណី។

កិច្ចសម្របសម្រួលខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ នៅវេលាទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានឱ្យដឹងថា នេះគឺជាទម្លាប់នៅរៀងរាល់ថ្ងៃអង្គារ ឬថ្ងៃសុក្រ ឯកឧត្តមតែងតែជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់។ ថ្វីត្បិតថ្ងៃនេះជាថ្ងៃឈប់សម្រាកក៏ពិតមែន តែនេះជាតម្រូវការចាំបាច់ នៅក្នុងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។ជាទូទៅឯកឧត្តមតែងតែប្រើប្រាស់ឋានានុក្រម២គឺ
ទី១-ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ ទៅលើផ្លូវច្បាប់ និងទី២-ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីងាយស្រួលក្នុងការសម្រេច ឬដោះស្រាយផ្តាច់ក្តីពាក់ព័ន្ធ នឹងក្តីកង្វល់ទាំងឡាយទាំងពួងរបស់បងប្អូន ដែលមិនទាន់ស្រឡះអារម្មណ៍ស្រឡះចិត្ត ក្នុងជីវរភាពរស់នៅប្រចាំថ្ងៃ ឯកឧត្តមសូមស្នើដល់បងប្អូន ពុកម៉ែប្រជាពលរដ្ឋដែលមានរឿងក្តីក្តាំទាំងអស់ សូមសម្តែងនូវការពិតបង្ហាញភាពស្មោះត្រង់ និងប្រកាន់យកនូវភាពយុត្តិធម៌ «បើអត់គឺប្រាប់ថាអត់ អ្នកបំពានគេគឺត្រូវប្រាប់ដោយត្រង់ អ្នកយកដីគេត្រូវឱ្យគេវិញ អ្នកជំពាក់លុយគេត្រូវសងគេ ទាំងនេះគឺជាសេចក្តីសុខ និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរយើង»។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ប្រទេសជាតិមានច្បាប់ ហើយច្បាប់មនុស្ស គឺមាននៅក្នុងការអនុវត្តលើជីវភាពរស់នៅប្រចាំថ្ងៃ ដោយឡែកច្បាប់កម្មពារក៏មានដែរ គឺសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។ ត្រូវចាំថាយើងយកដីគេ ពេលនោះគេនឹងខឹងយើង ចុះបើគេយកដីយើង តើយើងខឹងគេដែរឬក៏អត់? ត្រង់ចំណុចនេះសូមបងប្អូនពុកម៉ែប្រជាពលរដ្ឋពិចារណា កុំបំពានគ្នា និងកុំបន្តរំលោភសិទ្ធិគ្នា។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ អ្វីដែលយើងបំពានគេ ពេលនោះគឺមានតែខាតបង់ពេលវេលា ប្រាក់កាក់ដោយឥតប្រយោជន៍ និងបំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ។ក្រោយពេលដែលយើងជួបគ្នាហើយនេះ សូមឱ្យបងប្អូនពុកម៉ែប្រជាពលរដ្ឋ បោះបង់ចោលនូវរឿងរ៉ាវទាំងអស់ ដោយរួមគ្នាកសាងអំពើល្អ សាបព្រោះនូវសេចក្តីល្អ ពូជល្អ និងទង្វើរល្អ ដើម្បីសន្សំយកផលបុណ្យទៅថ្ងៃអនាគត។

ផ្អែកតាមការសម្របសម្រួល រយៈពេលជិត៦ម៉ោង ពោលគឺចាប់ពីម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង ២៖៤៥នាទីរសៀល ឯកឧត្តម ម៉ៅ ធនិន រួមជាមួយថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ បានដោះស្រាយសំណុំរឿង ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន១៨ករណី ដែលក្នុងនោះមាន៖បញ្ហាទំនាស់ដីធ្លី បញ្ហាទំនាស់ក្រុមគ្រួសារ បញ្ហាកម្ចីប្រាក់ បញ្ហាបរិហារកេរ្តិ៍ ស្នើសុំធ្វើប្លង់កម្មសិទ្ធិ ស្នើសុំធ្វើសំយ៉ាប យោធិនពិកាស្នើសុំស័ង្កសី ស្នើសុំស្បៀង និងទំនាស់ផ្សេងៗ...។ល។

គួរបញ្ជាក់ថា នេះគឺជាទម្លាប់ដែលឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ តែងតែអនុវត្តន៍ជារឿយៗ ជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត តាំងពីឯកឧត្តមបានមកដឹកនាំយន្តការនៅក្នុងខេត្ត បានជាង៦ឆ្នាំមកនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
876 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
163330 នាក់
ខែនេះ :
509087 នាក់
3 ខែនេះ :
1100782 នាក់
សរុប :
17620716 នាក់