ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌​១ខ្នង ជូនគ្រួសារ​លោកតា វឿន ឡុក អាយុ៨៣ឆ្នាំ(ជរាពិការជើងឆ្វេង) និងភរិយា ​រស់នៅភូមិក្រឡាញ់
Do,24 September 2020 (Time 04:37 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 358នាក់)


ខេត្តសៀមរាប៖លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈ​កម្មាធិការសា​ខាកាកបាទ​ក្រហម​កម្ពុជា ខេត្តសៀមរាប និងសហការី នា​ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ​ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញជួបសំ​ណេះសំណាល និងប្រគល់​ផ្ទះម​នុស្ស​ធម៌១ខ្នងមានទំហំ៦ម៉ែត្រx៦ម៉ែត្រ មានពីរបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿ​ង ជញ្ជាំងស្មាតបត ក្រា​ល​ការ៉ូផុ​ត​ពីដីកម្ពស់០,៤ម៉ែត្រ ស​ង់លើដីផ្ទាល់​ខ្លួនគាត់ទំហំ១១ម៉ែតx១៩ម៉ែត្រ ដែល​ផ្ដួចផ្ដើមដោ​យ​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបាន​ការជួយ​ឧបត្ថម្ភពីលោកជំទាវ លី ដាណា ស​មាជិកាគណៈកម្មាធិការសា​ខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប​ ប្រគល់ជូនគ្រួ​សា​រលោ​កតា វឿន ឡុក អាយុ៨៣ឆ្នាំ (ជរាពិការ ជើងឆ្វេង) និងភរិយាឈ្មោះ ម៉ី ដារា អាយុ៦១ឆ្នាំ រស់​នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូ​វការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគ​ណៈកម្មាធិការសាខា ដែលតែង​តែយកចិត្តទុក​ដាក់គិតគូរចំពោះ​សុខទុក្ខប្រ​ជាពល​រដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការន​យោបាយណាមួយឡើយ ដូច​ដែលលើ​កឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល” ។

ក្នុងនោះលោកជំទាវ ក៏បានធ្វើការលើកទឹ​កចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ហើយ​រដូវនេះជារដូវវស្សា សូមបងប្អូនទាំងអស់គ្នាប្រុង​ប្រយ័ត្នចំពោះផ្គររន្ទះ ត្រូវចេះថែរក្សាសុខភាព ពិសេ​សកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បី​បានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធ​ម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន៖មុង២,ភួយ២,សារុង២ ,ក្រមា២,​កន្ទេល២ ,អង្ករ៦០គីឡូក្រាម ,មី២កេស ,ត្រីខ២យួរ,ឡាំងទឹក២,អាវយឺត១០ សម្ភារៈ​ផ្ទះបាយ​មួយចំនួន និងថវិកាចំនួន៤សែនរៀល។សម្រាប់គ្រួសារនេះដែរ ប្រតិភូអមដំណើ​របានឧ​បត្ថម្ភប​ន្ថែមនូវថវិកាផ្ទាល់ខ្លួន​មួយចំនួនទៀតផងដែរ។

សម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌នេះ ចំនួន២០នាក់ ម្នាក់ៗទទួលបាន៖អង្ករ១៥គីឡូក្រាម មី១កេស ត្រីខ១យួរ ក្រមា១ អាវយឺត២ និងថវិកា៤ម៉ឺនរៀល។ ជាមួយគ្នានេះដែរប្រតិភូអមដំណើរក៏បានជូននូវថវិកាមួយចំនួនថែមផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
522 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
223256 នាក់
ខែនេះ :
546868 នាក់
3 ខែនេះ :
1097550 នាក់
សរុប :
17614530 នាក់