ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការឯកភាពខេត្ត ដើម្បី​រៀបចំ​ផែនការ វិធានការណ៍​ពង្រឹង​​​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈជូនប្រជាពលរដ្ឋ
Mi,23 September 2020 (Time 03:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 389នាក់)


ខេត្តកណ្តាល៖ក្នុង​កិច្ចប្រជុំគណៈ​បញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការ វិធា​នការណ៍​ពង្រឹង​​​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធាន​គណៈប​ញ្ជាកា​រឯក​ភាពខេត្ត បានណែនាំអោយសមាជិក និងអ្នក​ពាក់ព័ន្ធទាំង​អស់ ត្រូវយកចិត្តទុកដាក់ អំពីកិច្ចការ​ពារសន្តិ​សុខ​ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ​អោយបានល្អ ទប់ស្កាត់អោយបាននូវការលេងល្បែង​ស៊ីសង​គ្រប់ប្រភេទ បទល្មើសផ្សេងៗ អោយបានដើម្បីអនុ​វត្តន៍គោល​នយោបាយ​ភូមិឃុំមាន​សុវត្តិភាព​។

ឯកឧត្តមបានបន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹងបន្ថែមក្នុ​ងកិច្ច​ការផ្ស​ព្វផ្សាយគោលន​យោបាយទាំង៩ចំណុច ភូមិ-ឃុំមានសុវត្តិភាព ជូនប្រជាពល​រដ្ឋដល់​គ្រប់​មូល​ដ្ឋាន ដើម្បីថែរក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់បង្ក្រាប​បទល្មើស​គ្រប់ប្រភេទ ដែលកើតមា​នឡើងនៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណារួម​គ្នា​ដោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ជាមួយគ្នានោះដែរ ឯកឧត្តម បានជំរុញ​ដល់ប្រធាន មន្ទីរ-អង្គភាព អភិបាល​ក្រុង-ស្រុក ទាំងអស់ត្រូវខិតខំបំពេ​ញកាត្វកិច្ចរបស់ខ្លួន បម្រើ​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជាពិ​សេ​សត្រូវចុះមូលដ្ឋានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឲ្យបានកើនឡើងទ្វេរដង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ​កងកម្លាំង​មាន​​​សមត្ថកិច្ចប្រធា​នគណៈ​បញ្ជាការឯកភាព ក្រុង-ស្រុក និងអាជ្ញាធរពាក់​ព័ន្ធដែល​បាន​​យកចិត្តទុកដាក់​លើការងា​រពង្រឹង​សន្តិសុខ​សុវត្ថិភាពជូនដ​ល់​ប្រជាពលរដ្ឋ ក្នុង​ឱកាសពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ និងត្រូវបន្តរឹត​បន្តឹង​កា​រអនុវត្តច្បាប់​ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួស​នៅក្នុងខេត្ត បន្តពង្រឹង​កិច្ចការងា​រទប់ស្កាត់ការជួញដូរនិងប្រើប្រាស់​គ្រឿងញៀនអោយមានប្រសិទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3997 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
215354 នាក់
ខែនេះ :
537354 នាក់
3 ខែនេះ :
1086570 នាក់
សរុប :
17597382 នាក់