ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ថវិកា៣ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ និង​មន្ទីរពេទ្យបង្អែក​ខេត្ត
Mi,23 September 2020 (Time 03:13 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 436នាក់)


ខេត្តសៀមរាប៖សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈ​កម្មាធិការសាខា ព្រមទាំងសហការី កាលពី​រសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញ​ជួបសំ​ណេះសំណាល​ជាមួយ​ក្រុមគ្រូ​ពេទ្យ មន្ទីរពេទ្យកុ​មារអង្គរ និងមន្ទីរពេ​ទ្យបង្អែក​ខេត្តសៀមរាប ព្រម​ទាំងបាន​នាំយកនូវថវិកាមួយ​ចំនួនជូនដល់មន្ទីរពេទ្យទាំង​ពីរនេះផងដែរ ដើម្បីចូលរួមចំ​ណែកគាំ​ទ្រដល់​មន្ទីរពេទ្យក្នុងកា​រព្យាបាលកុមារកម្ពុជា និងតម្រូវការចាំបាច់របស់មន្ទីរពេទ្យ។

នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូ​វការផ្ដាំ​ផ្ញើសួរ​សុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា។លោ​កជំទាវបានបញ្ជាក់ថា ការដឹកនាំ​ប្រតិភូនាំយកមូ​លនិធិសប្បុរសធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលទួទ​លបាន​ពី​ការជិះកងសប្បុរធម៌ ប្រគល់ជូនម​ន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាពេលនេះ គឺដើម្បីរួមចំណែកជួយទ្រទ្រង់​កិច្ចដំណើរការ​របស់មន្ទីរពេទ្យ​កុមារបេះដូង​មនុស្សធម៌​មួយនេះ​។

លោកជំទាវ ក៏បានថ្លែងអគុណ ចំពោះក្រុមគ្រូ​ពេទ្យនៃមន្ទីរពេទ្យ ទាំងពីរខាងលើ ដែលបានលះ​បង់អស់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល​ជំងឺកុមារកម្ពុជា និងប្រជាព​លរដ្ឋយើង ដោយមិនប្រ​កាន់វណ្ណៈពូជសាសន៍អ្វីឡើយ។

លោកជំទាវ បញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យ​បង្អែកខេត្តសៀមរាប នេះ ជាមន្ទីរ​ពេទ្យដែ​លព្យាបាល​ជំងឺកុមារ និងប្រជាពលរដ្ឋ​យើងដោយយកចិត្តទុកដាក់បំផុត ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ខ្ពស់។ចំពោះមន្ទីរពេទ្យកុមារអង្គរ គឺព្យាបាល ដោយមិនយកថវិកាទេ តាំង​ពីឆ្នាំ១៩​៩៩មកម្ល៉េះ។ហើយដើ​ម្បីចូលរួម​ចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារ និងប្រ​ជាជន​កម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថ​វិកាមួយចំនួន​ឧបត្ថដល់​មន្ទីរពេ​ទ្យ​ទាំងពីរនេះ។

ថវិកាដែលបានផ្ដល់​ជូនមន្ទីរពេទ្យទាំងពីរមាន៖
-មន្ទីរពេទ្យកុមា​រអង្គរ ថវិកាចំនួន២០,០០០(ពីរម៉ឺន)ដុល្លារអាមេរិក។
-មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ថវិកាចំនួន១០,០០០(មួយម៉ឺន)ដុល្លារអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17620328 នាក់