ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបុណ្យ​ភ្ជុំបិណ្ឌឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍សម្លាប់មនុស្ស​ចំនួន​១៥​នាក់ និង​របួស៦២​នាក់
Sa,19 September 2020 (Time 09:30 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 301នាក់)


រាជធានីភ្នំពេញ​៖រយៈពេល៣​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០​២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង៣០​លើក បណ្តាល​ឲ្យ​ស្លាប់១៥​នាក់ និង​របួស៦២​នាក់​។ទាំង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ចំនួន​អ្នកស្លាប់ និង​ទាំង​ចំនួន​អ្នករបួស នៅ​ឆ្នាំ​នេះ បាន​ថយចុះ បើ​ធៀប​នឹង​រយៈពេល​ថ្ងៃ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌកាលពី​ឆ្នាំមុន​។នេះបើយោងតាម
របា​យការណ៍​របស់​ប៉ូលិស​ចរាចរណ៍។​​

របាយការណ៍បន្តថា ក្នុងចំណោម​អ្នកស្លាប់១៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងពេល​បុណ្យ​ភ្ជុំបិណ្ឌ៣​ថ្ងៃនេះ គឺមាន១១​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ថ្មើរជើង៣​នាក់ និង​អ្នកធ្វើដំណើរ​តាម​រថ​យន្ត​តូចម្នាក់​។មាន​អ្នករបួសនិង​ស្លាប់ដែល​ធ្វើដំណើរ​តាម​ម៉ូតូចំនួន៣៨​នាក់ មិនបាន​ពាក់មួក​សុវត្ថិ​ភាព​។​រីឯ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បង្កឡើង​ច្រើនជាងគេ ដោយ​សារ​បើកបរ​លឿនៗ មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ និង​ស្រវឹង ជាដើម​។

​ក្នុង​របាយការណ៍ បញ្ជាក់ថា នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កម្ពុជា បានកើត​ឡើង១១​លើក បណ្តាល​ឲ្យ​ស្លាប់៨​នាក់ និង​របួស២៥​នាក់​។ក្នុងនោះ អ្នកស្លាប់៥​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ថ្មើរជើង២​នាក់ និង​រថយន្ត​តូចម្នាក់​។មូលហេតុ កើតឡើង​ច្រើនជាងគេ ដោយសារ​ល្បឿន មិន​ប្រកាន់​ស្តាំ ស្រវឹង និង​ងងុយ​។​

កាលពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃទី​១ឆ្នាំមុនគ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង១៧​លើក បណ្តាល​ឲ្យ​ស្លាប់៨​នាក់ និង​របួស២៧​នាក់​។​ដោយឡែក នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង១០​លើក បណ្តាល​ឲ្យ​ស្លាប់៦​នាក់ និង​របួស២១​នាក់​។ក្នុងនោះ៥​នាក់ ដែល​ស្លាប់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​ម្នាក់ជា​ថ្មើរជើង​។ មូលហេតុ កើតឡើង​ច្រើនជាងគេ ដោយសារ​ល្បឿន បើកបរ​មិន​គោរព​សិទ្ធ មិន​ប្រកាន់​ស្តាំ ប្រជែង​គ្រោះថ្នាក់ និង​បត់​មិន​ប្រយ័ត្ន​។​

កាលពី​ថ្ងៃ​ភ្ជុំបិណ្ឌ ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង២០​លើក បណ្តាល​ឲ្យ​ស្លាប់៩​នាក់ និង​របួស៣២​នាក់​។រីឯ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស បានកើត​ឡើង៩​លើក បណ្តាល​ឲ្យ​ស្លាប់ម្នាក់ និង​របួស១៦​នាក់​។ដោយឡែក កាលពី​ថ្ងៃ​បង្ហើយ​នៃ​ការឈប់​សម្រាក៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​ឡើង១៥​លើក ស្លាប់៩​នាក់ និង​របួស២១​នាក់​៕​

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17489239 នាក់