ថ្ងៃSamstag ទី២៦ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួនស្ត្រីម្នាក់ នៅស្រុកទ្រាំង ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន
Do,10 September 2020 (Time 05:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 23នាក់)


ខេត្តតាកែវ៖ក្រោមការដឹកនាំ​ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការង ទទួល​ផែន​យុត្តិធម៌ និងមានការសម្របស​ម្រួល​នីតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអា​ជ្ញារង សាលាដំបូងខេត្ត តាកែវ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងការិយាល័យ​បទល្មើស​គ្រឿង​ញៀនខេត្តតា​កែវ សហកាជាមួយកម្លាំង​កងរាជ អាវុធហត្ថ ស្រុកទ្រាំង បាន​ចុះបង្ក្រាប​ករណីជួញដូរ​សារធាតុ​ញៀន ដោយខុសច្បាប់ និងឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹង​ដកហូតបានគ្រឿងញៀន ជាងកន្លះគីឡូក្រាម នៅចំណុ​ចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ប៉ាល់ ថាវី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។​ក្នុងនោះដែរ សមត្ថកិច្ច​ក៏បានដកហូ​តបានម៉្សៅក្រាមសថ្លាចំនួន១៤កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀចំនួន០២គ្រឿង និងទូរស័ព្ទ​០១គ្រឿង​ផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ​ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញឿនទាំងអស់នេះ ជារបស់ប្ដីខ្លួន ដែល​ពេលនេះបានរត់គេចខ្លួនបាត់ហើយ។បច្ចុប្បន្នកម្លាំងសមត្ថកិច្ច​កំពុងកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ និងវត្ថុតាងទៅតុលាការ ចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេន៍យ៍ត្រី សិទ្ធិ ឡោះ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនអង្គភាពវរៈ៨០៧ (ឆន្ទះកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តបន្ទាយមាជ័យ បើកកិច្ចប្រជុំពិភាក្សា ការជួសជុលកំណាត់ផ្លូវជាតិ ចាប់ពីច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដល់រង្វង់មូលផ្លូវ៥៨ ដែលរងការខូចខាត (ឆន្ទះកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសតែងតាំងប្រធាន អនុប្រធានផ្នែកចំណុះការិយាល័យផលិតកម្ម និងបសុព្យាបាល និងផ្លាស់ប្ដូរមន្ត្រីជំនាញទៅបំពេញការងារ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាបាល (ឆន្ទះកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឆន្ទះកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវទាំង០៣ភូមិ ក្នុងស្រុកមង្គលបូរី (ឆន្ទះកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1944 នាក់
ម្សិលមិញ :
4399 នាក់
សប្តាហ៍នេះ :
27223 នាក់
ខែនេះ :
281886 នាក់
3 ខែនេះ :
741775 នាក់
សរុប :
2871165 នាក់