ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី ក្នុង​វិធី​វេទិការ​ពិភាក្សា ​លើកកម្ពស់សមត្ថភាព យុវជន និង​សហគ្រិន ក្រោមប្រធានបទ«ជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម»
Fr,14 August 2020 (Time 01:38 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 464នាក់)


ខេត្តស្វាយរៀង៖ក្នុងឱកាស​អញ្ជើញជាអធិបតី ក្នុង​វិធី​វេទិការ​ពិភាក្សា ​លើកកម្ពស់​សមត្ថភាព យុវជន និង​សហគ្រិន ក្រោមប្រធាន​បទ«ជំរុញសហគ្រិន​វ័យក្មេងក្នុងវិស័យ​កសិកម្ម និងកសិឧស្សាហកម្ម»​នៅ​សាល​ប្រជុំសា​លាខេត្តស្វាយរៀង​ នាព្រឹកថ្ងៃសុ​ក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភា​ពសហព័ន្ធ​យុវជន​កម្ពុជា បានមានប្រសាសន៍បញ្ចាក់​ថា ដោយមើល​ឃើញ ពីការអភិវឌ្ឍន៍ សមិទ្ធផល និង​សក្ដានុពល​នានា​នៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជា ​បានសម្រេចជ្រើសរើស ​ខេត្តស្វាយ​រៀង​ គឺជាខេត្តទី១ សម្រាប់​ដកពិសោធន៍ក្នុង​ការរៀបចំវេទិកាពិភាក្សា លើកកម្ពស់​សមត្ថភាពយុវជន និងសហគ្រិនភា​ពក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» ក្នុងគោលបំណ​ង ដើម្បីចែករំលែកប​ទពិសោធន៍ និងចំ​ណេះដឹងថ្មីៗពាក់ព័ន្ធ ទៅលើឱ​កាស​ឈានទៅរកភាពជោគជ័យ ​ក្នុងអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហ​កម្មទៅដល់​យុវជន​ និងម្ចាស់អាជីវកម្ម ការបំផុសគំនិ​តក្នុងការចាប់យកឱកាសដើម្បីបង្កើត អាជីវកម្ម និងការ​អភិវឌ្ឍ​អាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវកា​រទីផ្សារក្នុង​ស្រុក និងក្នុងតំបន់ ។

នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បាន​អរអរគុណ​ចំពោះឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន សហភាពសហ​ព័ន្ធយុវជ​នកម្ពុជា​អញ្ជើញចូល​រួមដោយផ្ទាល់​នៅក្នុងវេទិកាដ៏មា​នសារៈសំខាន់នាថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្តសូមសម្ដែងនូវការគាំទ្រចំពោះ ប្រ​ធានប​ទនៅថ្ងៃនេះ គឺពិតជាសមស្រប និងឆ្លើយតបទៅ​នឹងស្ថានភាព​នៅក្នុងខេត្ត ដែល​មានប្រ​ជា​ពលរដ្ឋ​ប្រមាណជា ៦១% ប្រកបមុខរបរក​សិកម្ម និងជាខេត្ត​មួយដែល​កំពុងមាន​សក្ដានុពល​លើវិ​ស័យក​សិ-ឧស្សាហកម្ម ហើយប្រធានបទនេះ ក៏ស្របទៅ​នឹងស្ថានភាព​បច្ចុប្បន្ន​ដែល​យើងទាំង​អស់​គ្នា ត្រូវរួម​គ្នាក្នុង​ការគិតគូរបង្វែរ​វិបត្តិកូវីដ១៩ ទៅជាឱកាសក្នុងការបង្កើនសក្ដានុពលផ្នែកកសិកម្ម។
ឯកឧត្តមបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញា​ធរខេត្ត មានសេចក្ដីសង្ឃឹម​ជឿជាក់យ៉ាងមុតមាំថា តាមរយៈ​វេទិកា​ដ៏មានសា​រៈសំខាន់នាថ្ងៃនេះ ដោយ​មាន​ការចូលរួម​ជាវាគិ្មនពីគ្រប់សមាស ភាពពាក់​ព័ន្ធទាំង​មន្ត្រី​ជំនាញមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអ្នកប្រតិបត្តិផ្ទាល់ វេទិកាទាំ​ងមូល​នឹងទទួល​បាន​ទាំងចំណេះ​ដឹងលើផ្នែកទ្រឹស្ដី និងបទពិសោធន៍​ជោគជ័យដែលកើតចេញពីការអនុវត្តផ្ទាល់ ដើម្បីជា​មូលដ្ឋាន​បំផុសនូវគំនិតក្នុងការចាប់យកឱកាស ​ក្លាយទៅជាសហគ្រិនជោគជ័យ​ ទៅថ្ងៃអនាគត ជាពិ​សេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5820 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228554 នាក់
ខែនេះ :
552166 នាក់
3 ខែនេះ :
1102848 នាក់
សរុប :
17619828 នាក់