ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រ​សួងការងារ អញ្ជើញជា​អធិបតី ក្នុងកិច្ចប្រជុំផ្ស​ព្វផ្សាយ បទបញ្ជាលេខ ០១ បប របស់រា​ជដ្ឋាភិ​បាលកម្ពុជា វិធាន​ការទប់ស្កាត់ និងកាត់បន្ថយការធ្វើកូដកម្ម បាតុកម្ម ខុសច្បាប់
Di,11 August 2020 (Time 02:38 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 391នាក់)


ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត អ៊ិត សំហេ​ង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជាប្រធាន​គណៈកម្មការសម្រាប់ដោះស្រាយ​បញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ ប្រ​ធានក្រុមប្រឹក្សាខេត្តកណ្តាល  និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈ​អ​ភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១​១ ខែសីហា ឆ្នាំ២០២០ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជដ្ឋាភិបាលកម្ពុជា ស្ដីពីការអនុវត្តផែនការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាម​មុខសញ្ញាសម្រាប់ឆ្នាំ២០២០-២០២៤។អធិបតីភាពដ៏ខ្ពង់ខ្ពស់ ដែលបាន។

កិច្ចប្រជុំផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅសាលាខេត្តកណ្តាល ដែរមានការអញ្ជើញចូលរួមពី៖ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងជាប្រតិភូអមដំណើរ ឯកឧត្តម ឡុង ដារ៉ា មេធាវីរាជរដ្ឋាភិបាល និងជាសមាជិកគណៈកម្មការសម្រាប់ ដោះស្រាយប​ញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា ឯកឧត្តម លោកជំទាវ សមាជិកក្រុម​ប្រឹក្សាខេត្ត​អភិបាល​រងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលខេត្ត  មន្រ្តីរាជការ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ៥០០នាក់។

កិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង ដើម្បីបង្កើន​ភាពច្បាស់លាស់ និងប្រសិទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មការងារតាមតួនាទី ភារកិច្ចរបស់​មន្ត្រីពាក់ព័ន្ធ បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់លាស់អំពីនីតិវិធី និងវិធានការទប់​ស្កាត់រាល់អំពើ​ហឹង្សាដែលអាចនឹងកើតឡើងជាបាតុកម្ម កូដកម្ម ពិសេសបានពង្រឹងសមត្ថ​ភាព​ដល់មន្រ្តីទទួលបន្ទុកដោះស្រាយវិវាទការងារ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាកូដកម្ម បាតុ​កម្ម ដែលមាននៅតាមគ្រប់មុខសញ្ញា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយគុណភាពបន្ថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2323 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
112949 នាក់
ខែនេះ :
354142 នាក់
3 ខែនេះ :
905513 នាក់
សរុប :
17393597 នាក់