ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំបូក​សរុប​លទ្ធ​ផលការងារ រយៈពេ​ល​០២ខែ​ និងលើកទិសដៅ​ការងារអនុវត្តប​ន្ត របស់​ក្រុម​ការ​ងាររា​ជរដ្ឋា​ភិ​បាលចុះមូលដ្ឋានខេត្តកំពត
Di,11 August 2020 (Time 12:59 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 360នាក់)


ខេត្តកំពត៖ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ រយៈពេល២ខែកន្លងមក និងលើកទិសដៅការ​ងារ​អនុវត្តបន្ត របស់ក្រុមកា​រងាររាជរដ្ឋាភិបា​លចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រកា​រ​អនុវត្ត​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាល​សន្និសីទសាលាខេត្តកំពត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ និង​ជាប្រ​ធានក្រុមការ​ងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បាន​ផ្តល់អនុសាសន៍​ណែនាំមួយចំនួន​ដល់ក្រុមកា​រងារដែ​លដូចខាងក្រោម៖

១.នៅក្នុងខែសីហានេះ រាជរដ្ឋាភិបាលនឹងសងថ្ងៃឈប់សំរាកពេលចូលឆ្នាំប្រពៃណីខ្មែរ កំឡុងពេល​នោះប្រជាពរលដ្ឋនឹងមានការធ្វើដំណើរច្រើនចេញពីរាជធានីភ្នំពេញ ទៅកាន់គោលដៅទេ​សចរណ៍​ផ្សេងៗ រួមានខេត្តកំពត កែប ព្រះសីហនុ និងសៀមរាប ស្នើសុំឯកឧត្តមអភិបាលខេត្ត និងអាជ្ញាធរ​ពាក់ព័ន្ធចាត់វិធានការទប់ស្កាត់និងបង្កាជំងឹកូវិដ-១៩ ឲ្យបានម៉ត់ចត់តាមកែ​ណែនាំរបស់ក្រសួង​សុខាភិបាល និងក្រសួងមហាផ្ទៃ ខ្លាចមានការឆ្លងជាលក្ខណៈសហគមន៍។

២.ស្នើសុំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ផ្សព្វផ្សាយ និងទប់ស្កាត់ការ​ឆ្លងរីករាល​ដា​លនៃជំងឺគ្រុន ឈីក ដែលកំពុងរាតត្បាតតាមខេត្តមួយចំនួនក្នុងនោះមានខេត្តកំពតផងដែរ ។

៣.ក្រុមការងារទាំងអស់បានចុះពិនិត្យនិងគាំទ្រដំណើរការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រកំឡុងពេលជំងឺកូវីដ-១៩ ដោយគិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានចំនួន៥.១១៣ក្នុងនោះ ក្រ១ ចំនួន២​.៦៤៣គ្រួសារ ក្រ២ ចំនួន២.៤៧០គ្រួសារ គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបាន​ឧបត្ថម្ភថវិកាសរុបចំនួន ៦.៨៩០.១២៨.០០០រៀល។ 

៤.ពាក់ព័ន្ធនឹងការងារទឹកស្អាតខេត្តកំពត មានប្រភពទឹកដូចជា ទំនប់កំចាយ ទំនប់ប្រទាក់ក្រឡា និង​ទំនប់ម្លិច ដែលបានផ្គត់ផ្គង់ទឹកស្អាតដល់ក្រុង ស្រុក រួមមានក្រុងកំពត ទឹកឈូ កំពង់ត្រាច ដង​ទង់ ឈូក​។សម្រាប់ផ្គត់ផ្គង់ក្រុងកំពតធានាឲ្យបានគ្រប់គ្រាន់ នឹងមានការសាងសង់​រោងចក្រទឹក​ស្អាត​មួយកន្លែងទៀតនៅដី ព្រលានយន្តហោះខេត្តកំពត ចំនួន៥ហិកតា។

៥.បញ្ហាស្រែអំបិ​ល នៅមានការបំពានលើដីស្រែអំបិល ចាក់ដីលុបសាងសង់ផ្ទះ ស្នើសុំអាជ្ញាធរពាក់​ព័ន្ធជួយទប់ស្កាត់ ដោយកន្លងមកការផលិតអំបិលរង ការប៉ះពាល់ដោយសារការខ្វះកម្លាំងពលកម្ម។ រាជរដ្ឋាភិបាល ដោយមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួង​សេដ្ឋ​កិច្ចហិរញ្ញវត្ថុកំពុងពិចារណាបញ្ហានេះ។

៦.ស្នើសុំឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំជាមួយលោកអភិបាលក្រុងស្រុក ពិភាក្សាដោះ​ស្រា​យនូវបញ្ហាដែលនៅសេសសល់ពីវេទិកាសាធារណៈ និងកំណត់ឲ្យច្បាស់ពីសំណូមពរ និងត​ម្រូវ​ការនីមួយៗនិងមានភាពជាក់លាក់ ជូនទៅឯកឧត្តម​ប្រធានដើម្បី​ធ្វើការដោះស្រាយ​នៅថ្នាក់ជាតិ​ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរកលទ្ធភាពដោះស្រាយនូវបញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព។

៧.ឯកឧត្តមស្នើសុំក្រុមលេខាធិការដ្ឋាន រៀបចំបំពេញតារាង Matrix អំពីការធ្វើវេទិកាសាធារណៈ​តាម បណ្តា​មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយស្នើសុំឲ្យក្រុមការងារក្រុង ស្រុក បំពេញតារាងនេះ​ឲ្យបាន​ឆាប់រហ័ស ដើម្បីបង្ហាញឲ្យឃើញពីលទ្ធផលនៃការធ្វើវេទិកាកន្លងមក។

ក្នុងឱកាសនោះដែ​រឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើសេចក្តីរាយ​ការណ៍ជូន​អង្គប្រជុំប្រជុំដោយ គូសបញ្ជាក់ពីសភាពការណ៍ទូទៅរបស់រដ្ឋបាលខេត្តរួមមាន វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ការផ្តល់សេវាររដ្ឋបាលសាធារណៈ ពិសេសការទប់​ស្កាត់និងការ​បង្ការជំងឺកូវីដ-១៩ ។ទាក់ទងទៅនឹងការងារវេទិកាសធារណៈនៅក្នុងរយៈពេល២ខែកន្លងមកក្រុមការងារបានទទួលបានធ្វើវេទិកាសធារណៈសរុបចំនួន៣៧លើក លើ៣៧ឃុំ សង្កាត់ មានការចូលរួមពី​ក្រុមការងារចំនួន​៣៩០នាក់ ស្រី៦០នាក់ និងប្រជាពលរដ្ឋចំនួន២.៥៤៤នាក់ ស្រី១.៤៥៦នាក់ ដោយប្រមូលបា​ននូវ​បញ្ហា​សំណូមពរចំនួន១៤៥ករណី ក្នុងនោះបានដោះស្រាយចំនួន ៨៩ករណី កំពុងដោះស្រាយ​បានចំនួន៤៩ករណី និងមិនទាន់ដោះស្រាយបានចំនួន៧ករណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17620256 នាក់