ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ នៅស្រុក​អន្លង់​វែង​ បណ្តាល​ឲ្យជន់លិច ស្ទើតែឈាន​ចូល​ដល់​ការ​ប្រ​កាស​​អា​សន្នទៅហើយ
Mo,10 August 2020 (Time 04:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 429នាក់)


ខេត្តឧត្តរមានជ័យ៖ដោយសា​រភ្លៀងធ្លាក់​ជាប់ៗគ្នា ចាប់ពី​ថ្ងៃ​ទី​៣ រហូត​មក​ដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០​ បង្ក​ឲ្យមានទឹកជំនន់​ហក់​ឡើង​ខ្លាំង ដោយ​មាន​កម្ពស់​ប្រមាណ​៣.៨៣​សង់ទីម៉ែត្រ ស្ទើរតែ​ជន់​លិច​ស្ពាន​អូរ​ជីក នៅ​ចំណុច​បឹង​តា​ម៉ុ​ក ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មានជ័យ ស្ទើឈាន​ចូល​ដល់​ការ​ប្រកាស​អាសន្ន។

បើ​តាម​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់ស្ពាន​អូរ​ជីបាន​រៀបរាប់​ថា ​ជា​រៀង​រាល់​ឆ្នាំ​តែងតែ​កើត​មាន​​ទឹកជំនន់​ហូរ​ចេញពី​បឹង​តា​ម៉ុ​ក ជន់​លិច​ស្ពាន រួម​ទាំង​ទីលំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ និង​បង្ក​ឱ្យ​ស្ទះ​ចរាចរណ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផង​ដែរ​។ជាក់ស្តែងក្នុង​រយៈពេល​៤​ទៅ​៥​ថ្ងៃកន្លងមកនេះ ត្រូវ​បាន​ទឹកភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​ បានធ្វើ​ឱ្យ​ទឹក​បឹង​តា​ម៉ុ​កហក់​ឡើង​ខ្លាំង​ ហូរ​កាត់​ស្ពាន​អូរ​ជីក ស្ទើរតែ​ជន់​លិច​ទៅ​ហើយ បើ​ទឹកភ្លៀង​នៅ​តែ​ធ្លាក់​ទៀត​នោះ វា​អាច​នឹង​ជន់​លិច​ពុំខានឡើយ។ពួកគាត់​សម្តែងនូវការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។

ពាក់ពន្ធ័បញ្ហាគ្រោះទឹកជំនន់នេះ​លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត បានប្រាប់អ្នកសារ​ព័ត៌​មាន​ឱ្យ​ដឹងថា ទឹក​បឹង​តា​ម៉ុ​កបាន​ហក់​ឡើង​កម្ពស់​៣.៨៣​សង់ទីម៉ែត្រ និង​ជិត​ឈាន​ចូល​ដល់​ការ​ប្រកាស​​អាសន្ន ខណៈ​នេះ​បើ​ទឹកភ្លៀង​នៅ​តែ​ធ្លាក់​បន្ត​ទៀត​នោះ ទឹកជំនន់​អាច​ឡើង​កម្ពស់​៤.២០​សង់ទីម៉ែត្រ នោះ​នឹង​ឈាន​ចូល​ដល់​ការ​ប្រកាស​អាសន្ន​ហើយ ហើយ​ក៏​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​រក​ទីទួល​សុវត្ថិភាព​ផង​ដែរ ប៉ុន្តែ​ពេល​នេះ​ទីតាំង​បឹង​តា​ម៉ុ​ក យើង​មាន​ទ្វារ​ទឹក​មួយ​កន្លែង​សម្រាប់​រំ​ដោះ​ទឹក​ផង​ដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4266 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
227000 នាក់
ខែនេះ :
550612 នាក់
3 ខែនេះ :
1101294 នាក់
សរុប :
17618274 នាក់