ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​រងខេត្ត​កណ្ដាល នាំយក​ទៀន​ព្រះវស្សា និងទេយ្យវត្ថុ ប្រគេន​ដល់ព្រះ​សង្ឃចំនួន៤០វត្ត ដែល​កំពុង​គង់ចាំ​ព្រះវស្សា នៅស្រុក​ខ្សាច់កណ្តាល
Mo,06 Juli 2020 (Time 04:27 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 380នាក់)


ខេត្តកណ្តាល៖កាល​ពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០​ លោក នុត ពុធដារ៉ា អភិបាលរង​ខេត្តក​ណ្ដាល បានដឹកនាំមន្ត្រីរាជកា​រមន្ទីរជុំវិញខេត្ត និងអាជ្ញាធរស្រុកខ្សាច់​កណ្ដាល នាំយក​ទៀន​ព្រះ​វស្សា និងទេយ្យវត្ថុម​កប្រគេនដល់​ព្រះសង្ឃ ដែលកំពុងគង់ចាំ​ព្រះវស្សាចំនួន៤០វត្ត ពិធី​នេះប្រារព្ធធ្វើ​ឡើងនៅក្នុងវត្តស្វាយជ្រុំ ​​ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីនេះលោក នុត ពុធដារ៉ា បានលើកឡើងថា បុណ្យចូលព្រះវស្សាគឺ ជាបុណ្យ​ដែលមា​នមកតាមផ្លូវព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូលវស្សាតាមពុទ្ធានុញ្ញាត រយៈពេ​ល៣​ខែជារៀង​រាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ ថ្ងៃ១៥កើត ខែអស្សុជ ហើយក្នុងអំ​ឡុងពេល​ចូលវស្សាព្រះ​សង្ឃគឺពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាតដូច​ធម្មតាបានឡើយ ពោលគឺ​ជាពេ​លមួយសម្រាប់​ព្រះសង្ឃត្រូវសិក្សារៀនសូត្រ​ធម៌វិន័យ ដូច្នេះពុទ្ធបរិស័ទមា​នតួនាទីសំខាន់​ណាស់ក្នុង​ការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជា​ដើមសម្រាប់​ប្រគេន​ព្រះ​សង្ឃ​តាមសទ្ធាជ្រះថ្លា។

លោកបញ្ជាក់ថា ការប្រារព្ធធ្វើពិធីនេះបាន គឺដោយសា​រប្រទេសជាតិមានសុខសន្តិភាព ក្រោមការ​ដឹកនាំ ប្រកប​ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បានធ្វើឲ្យប្រទេស​ជាតិ មានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមាន​ការអភិវឌ្ឍន៍ទាំងផ្នែកអណាចក្រ និងផ្នែកពុទ្ធចក្រ គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរលោកអភិបាលរងខេត្តក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ ក្នុងស្រុកខ្សាច់កណ្ដាល ត្រូវរួមគ្នា​បន្តចូលរួមថែរក្សា និងការពារសុខសន្តិភាពនេះឲ្យបានគង់វង្ស ជាមួយរដ្ឋាភិបាល ដើម្បីភាពរីកចម្រើនរុងរឿង និងការអភិវឌ្ឍគ្រប់​វិស័យសម្រាប់​ប្រទេសជាតិទាំងមូល ពីព្រោះសុខសន្តិភាពគឺមានសារៈសំខាន់ខ្លាំងណាស់មានសន្តិភាព ទើបមាន​ការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនោះលោកក៏បានធ្វើការក្រើនរំលឹក ឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សា​ការប្រុង​ប្រយ័ត្ន​ខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយគោរព និងអនុវត្ត​ឱ្យខ្ជាប់ខ្ជួន នូវគោលការណ៍ និងវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

ព្រះគ្រូចៅអធិ​ការវត្តស្វាយជ្រុំ ព្រះឃោស​ធម្មលន់ សុគន្ធា ព្រះវិន័យធម៌មេគុណ​ខេត្តកណ្ដាល និងជាព្រះអនុគ​ណស្រុកខ្សាច់កណ្ដាល បានសម្តែងនូវការស្វាគមន៍ចំពោះទឹកចិត្តរបស់ ថ្នាក់ដឹក​នាំខេត្ត និងមន្ត្រីរាជការទាំងអ​ស់ដែលមានសិទ្ធាជ្រះថ្លា នាំយកទៀនវស្សា និងទេយ្យវត្ថុ មកប្រគេន​ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តទាំង៤០ ក្នុងស្រុកខ្សាច់កណ្ដាល ដែល​បានបង្ហាញ​ពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បី​ព្រះសង្ឃយ​កទៅដុត​បំភ្លឺ បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យព្រះ​សម្មា​សាម្ពុទ្ធ ព្រះបរមគ្រូ ក្នុងឱកាស​ព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា។

ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ​បានប្រគេនដល់​ព្រះសង្ឃគង់​ចាំព្រះវស្សា ទាំង៤០វត្តនោះ ក្នុងមួយវត្តៗទទួលបានអង្ករ៥០គីឡូក្រាម ទៀនវស្សា១គូរ ស្លាដក ១ និងថវិកាចំនួន៤០ម៉ឺនរៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4386 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
227120 នាក់
ខែនេះ :
550732 នាក់
3 ខែនេះ :
1101414 នាក់
សរុប :
17618394 នាក់