ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆ្លងចរន្តពីអាគុយ ​ឆក់ធ្លាក់ពីលើទូក ល​ក់ទឹកស្លាប់ នៅស្រុកខ្សាច់កណ្តាល
Sa,04 Juli 2020 (Time 03:05 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


ខេត្តកណ្ដាល៖សពបុរសម្នាក់ ដែលស្លាប់​ដោយសារឆ្លងចរន្ត​ពីអាគុយឆក់ធ្លាក់​ពីលើទូកលក់ទឹ​ក​ស្លាប់យ៉ាង​អាណោច​អធម៌ បន្ទាប់ពីនាំក្មួ​យ​ទៅរាវខ្ចៅកាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃព្រហ​ស្បត្តិ៍ ១២កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០​នោះបានរក​ឃើញហើយ នៅដងទន្លេមេ​គង្គ ស្ថិតនៅភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុងខ្សាច់​កណ្តាល ខែត្តកណ្តាល។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង បញ្ញារ៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជា​តិខ្មែរ មុខរបរ រកខ្ចៅ មានទីលំនៅ ភូមិ២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​(ស្លាប់)។

សមត្ថកិច្ចបញ្ចាក់ថា នៅក្នុងអំឡុងខែ៤ឆ្នាំ២០២០ ឈ្មោះ ហេង បញ្ញារ៉ុង និងភរិយា រួមជាមួយកូន​០២នាក់មកស្នាក់នៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល មកនៅ​ផ្ទះរបស់ខ្លួនដែលទើបតែទិញ។លុះ​ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣និង០០នាទី​ឈ្មោះ ហេង បញ្ញារ៉ុង និងក្មួយខ្លួន​ឈ្មោះ ឈឿន ឆេង ភេទ ប្រុសអាយុ១៩ឆ្នាំ និងឈ្មោះ ឈឿន ហេង ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិ​ឃ្លាំង​មឿងជើង ឃុំព្រែក​អំពិល បាននាំគ្នាទៅវាវរកខ្ចៅ និង​លៀសនៅចំណុច ចុងកោះតាង ភូមិ​ព្រែក​អំពិលរហូតដល់វេលាម៉ោង១៤និង៣០នាទីដល់ម៉ោង១៥និង០០នាទី ដោយឃើញមេ​ឃមាន​សភាពងងឹតរកភ្លៀងបានាំគ្នា បើក​ទូកមកផ្ទះវិញ ពេលបើកមកត្រឹមភូមិព្រែកក្របៅទី១ ឃុំ​ព្រែកំពិល ស្រាប់តែមានខ្យល់រលកខ្លាំង ដោយទូកជនរងមានអាគុយ១គ្រឿងសំរាបដេបញ្ឆេះម៉ាស៊ីន ពេលត្រូវ​ទឹកភ្លៀងមានចរនភ្លើងឆ្លងពីអាគុយទៅដុំដេ បណ្តាលឲ្យឆក់ជនរងគ្រោះ ពេលនោះជនរង​គ្រោះយក​ដៃទះដង្គៀបអាគុយ ដង្កៀបខ្ទៀតត្រូវដើមទ្រូងជន​រងគ្រោះ ពេលនោះជនរងគ្រោះក៏ធ្លាក់លើ​ទូក​ចូលក្នុងទឹកលេចបាត់តែម្តង។

បន្ទាប់មកក្មួយៗនាំគ្នារកមិនឃើញ ក៏បើកទូកមកផ្ទះប្រាប់ក្រុមគ្រួសារជួយរក រហូតដល់វេលា​ម៉ោង​១​៨និង១៥នាទីរកមិនឃើញទើបមកប្តឹងសមត្ថកិច្ចឲ្យជួយរក។លុះដល់វេលាម៉ោង១៨និង៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ បានរកឃើញសពជនរងគ្រោះ។

សមត្ថកិច្ចជំនាញការិយាល័យបច្ចកទេសវិទ្យាសាស្ត្រ ខេត្តសហការជាមួយកម្លាំងជំនាញស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ក្រុមគ្រួសាសពពិនិត្យឃើញថា សាកសព ហើមធុមខ្លិនស្អុយពោះតឹង មានទឹក និងឈាមហូរចេញតាមមាត់ ក្រចុះធ្មេញខាំអណ្ដាត ក្រៅពីនេះពុំមានស្លាកស្នា​មអ្វីគួរ​ឲ្យកត់សម្គាល់ទេ។ 

ពាក់ពន្ធ័បញ្ហានេះសមត្ថកិច្ចសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹក ក្រោយ​ពេល​ពិនិត្យរួច បានប្រគល់សាកសពឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3460 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
226194 នាក់
ខែនេះ :
549806 នាក់
3 ខែនេះ :
1100488 នាក់
សរុប :
17617468 នាក់