ថ្ងៃSamstag ទី១៥ ខែសីហា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហម​កម្ពុជា​ ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសា​រងាយរង​គ្រោះ ជនពិការដើរមិនរួច នៅស្រុកពួក​
Do,30 Juli 2020 (Time 10:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 32នាក់)


ខេត្តសៀមរាប៖ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី រួមទាំង​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ការិយាល័យសង្គមកិច្ចស្រុក នាព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ​ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បា​ន​អញ្ជើញជួបសំ​ណេះសំណាលសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ ជូនដល់គ្រួសារ​ងាយ​រង​គ្រោះ ជនពិការដើរ​មិនរួច ឈ្មោះ ហង់ កំសត់ ភេទស្រី អាយុ៣២ឆ្នាំ ពិការជិះរទេះ និងប្អូន​ស្រីឈ្មោះ ហង់ ស៊ន់ អាយុ២៧ឆ្នាំ ពិការទន់ជើងដើររួចតិចៗ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក។

មានប្រសាសន៍នាឱកាសនោះ លោកនាយក​បានពាំនាំនូវ​ការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា​។លោកបានបន្តទៀតថាក្នុងនាមកាកបា​ទក្រហមកម្ពុជា សាខា​ខេត្តសៀ​មរាប នឹងគោរពតាមពាក្យស្លោកដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទី​កន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល»។

ក្នុងឱកាសសួរសុខទុក្ខនេះ លោកនាយកមានប្រសាសន៍លើកទឹកចិត្ត ដល់ក្មួយស្រីទាំងពីរ សូមកុំ​អស់​សង្ឃឹមត្រូវតស៊ូបន្តទៀត ព្រោះនៅមានក្រុមគ្រួសារ នឹងតាមជួយ​និងជ្រោម​ជ្រែងក្មួយរៀងដ​រាបតទៅ ម្យ៉ាងវិញទៀត នៅពេលនេះត្រូវខំថែ​បំប៉នសុខភាព ធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃ​ជាប្រចាំ​ការពារជំងឺឆ្លង សម្រាកក្នុងមុង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាងនេះទៅទៀត​នៅពេ​លធ្វើដំ​ណើរដោយរទេះរុញ តាមផ្លូវសា​ធារណៈ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច។ក្នុងសកម្មភាពនេះផងដែរយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យបច្ចេកទេសពួក ដែលដឹ​កនាំ​ដោយលោកគ្រូទីប្រឹក្សា បានជួយសម្អាតបរិស្ថានក្នុង និងក្រៅបរិវេណផ្ទះជនពិការផងដែរ។
អំណោយមនុស្ស​ធម៌ដែលបានផ្ដល់ជូនរួមមាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៤ ទឹកត្រីទឹកស៊ីអ៊ីវ៨ដប ឃីតអណាម័យ១កញ្ចប់ ទឹកសុទ្ធ២យួរ ទឹកដោះ​គោរ២ឡូត៍ សាប៊ូម្សៅ សាប៊ូដុំ៨ដុំ ថ្នាំច្រាសដុសធ្មេញ២ឈុត សម្ភារផ្ទះបាយ១ឈុត និងថវិកា​មួយចំនួន ដែលមានការសហការជួយបន្ថែមពី លោកអភិបាលស្រុក ការិយាល័យសង្គមកិច្ចស្រុក និងសប្បុរសជនផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការស្តីទី៖តួនាទីភារកិច្ចក​ងកម្លាំង ត្រូវស្មោះត្រង់ ការពារដា​ច់ខាត ជាតិ សាសនា ព្រះ​មហា​ក្សត្រ រាជរដ្ឋាភិបាល ការពារ​ឲ្យបាននូវសុខ​សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមជាតិ​មាតុ​ភូមិ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖​មានករ​ណីជាសះស្បើយ​០៤នាក់ និង​មិនមាន​ករណី​វិជ្ជមានវីរុសកូវីដ-១៩ ថ្មី​នោះទេ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថាន​ភាពកម្ពស់ទឹក នៅ​តាមបណ្តា​ស្ថានីយជ​ល​សាស្ត្រ​ទាំង៨ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេ​ត្តព្រះវិហារ ជំរុញ​ឲ្យមន្ត្រីទាំងអស់ដោះស្រាយ និងទប់ស្កាត់ការកាប់រាន ទន្ទ្រា​ន ដី​ព្រៃ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​អគ្គលេ​ខាធិការ​អាជ្ញាធរជាតិ ប្រយុទ្ធ និងជំងឺអេដស៍ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9241 នាក់
ម្សិលមិញ :
6555 នាក់
សប្តាហ៍នេះ :
53664 នាក់
ខែនេះ :
243145 នាក់
3 ខែនេះ :
620255 នាក់
សរុប :
2481686 នាក់