ថ្ងៃSamstag ទី១៥ ខែសីហា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
ដំណើរទស្សនកិច្ច​ពិនិត្យវឌ្ឍនភាព​ នៃការសាងសង់រោងចក្រអគ្គិសនី​ ដើរដោយប្រេងខ្មៅ និង​ឧស្ម័ន​អនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ៍ ២៣០គីឡូវ៉ុល
Mi,29 Juli 2020 (Time 03:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 12នាក់)


ខេត្កណ្តាល៖ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអ​មនាយក​រដ្ឋមន្រ្តី អគ្គនាយ​កអគ្គិសនីកម្ពុជា អម​ដំណើរដោយ​ឯកឧត្ត​មបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹ​ក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិ​បាល នៃគណៈអ​ភិបា​លខេត្តកណ្តាល អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី នាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធា​នមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អញ្ជើញ​ដំណើរទស្សនកិច្ច​ពិនិត្យវឌ្ឍន​ភាពនៃការសាងសង់រោងច​ក្រអគ្គិសនី ដើរដោ​យប្រេងខ្មៅ និងឧស្ម័ន​អនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយ២៣០គីឡូវ៉ុល ​ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តា​ល។

សមិទ្ធិផលដ៏ធំធេងដែ​លបានផុសឡើង ក្រោមការដឹកនាំប្រកប​ ដោយគតិបណ្ឌិតរ​បស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មានសម្តេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើស​ទឹកដី ភូមិកោះ​រះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តក​ណ្តាល ជាទីតាំងដ៏ល្អបំផុតសម្រាប់​សាងសង់រោងចក្រនេះឡើង និងសាងសង់ឡើងលើផ្ទៃដីសរុប ៤៣​ហិកតា ហើយរោ​ងចក្រនេះផងដែរ​គឺដំណើរការដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានកម្លាំង​អនុភាពរហូតដល់ ៤០០មេហ្គាវ៉ាត់ គឺអាចផ្គត់ផ្គង់បំពេញបន្ថែមក្នុងការប្រើប្រាស់នៅទូទាំងប្រទេស និងមាន​អនុស្ថានីយ១កន្លែង មានអនុភា​ព២៣០គីឡូវ៉ុល សម្រាប់ផ្គត់ផ្គង់ក្នុងខេត្តកណ្តាលទាំងមូល ហើយ​គិតមក​ដល់ថ្ងៃនេះ​ដែរគឺសាងសង់បានប្រមាណ៩០ភាគរយហើយ នឹងដាក់ឱ្យដំ​ណើការ​នៅចុង​ខែសីហាខាងមុខ​នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

មេបញ្ជាការស្តីទី៖តួនាទីភារកិច្ចក​ងកម្លាំង ត្រូវស្មោះត្រង់ ការពារដា​ច់ខាត ជាតិ សាសនា ព្រះ​មហា​ក្សត្រ រាជរដ្ឋាភិបាល ការពារ​ឲ្យបាននូវសុខ​សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមជាតិ​មាតុ​ភូមិ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល៖​មានករ​ណីជាសះស្បើយ​០៤នាក់ និង​មិនមាន​ករណី​វិជ្ជមានវីរុសកូវីដ-១៩ ថ្មី​នោះទេ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញស្ថាន​ភាពកម្ពស់ទឹក នៅ​តាមបណ្តា​ស្ថានីយជ​ល​សាស្ត្រ​ទាំង៨ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេ​ត្តព្រះវិហារ ជំរុញ​ឲ្យមន្ត្រីទាំងអស់ដោះស្រាយ និងទប់ស្កាត់ការកាប់រាន ទន្ទ្រា​ន ដី​ព្រៃ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ​អគ្គលេ​ខាធិការ​អាជ្ញាធរជាតិ ប្រយុទ្ធ និងជំងឺអេដស៍ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9505 នាក់
ម្សិលមិញ :
6555 នាក់
សប្តាហ៍នេះ :
53928 នាក់
ខែនេះ :
243409 នាក់
3 ខែនេះ :
620519 នាក់
សរុប :
2481950 នាក់