ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះចំមីនតោន ផ្ទុះដាច់ជើងឆ្វេង បណ្តាលឲ្យស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ
Di,28 Juli 2020 (Time 02:28 )
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 412នាក់)


ខេត្តបាត់ដំបង៖បុរសម្នាក់បានរងរបួសធ្ងន់ដាច់ជើងឆ្វេង ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណ:កំពុងបើកត្រាក់ទ័រភ្ជួរដីចំការប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះឡើង។ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០​២០ នៅចំណុចក្រុមទី០៤ ស្ថិតនៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះប៉ាត់ រិត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកត្រាក់ទ័ររបស់ខ្លួនម៉ាកហ្វូត ពណ៌ខៀវ ស៊ីឈ្នួលភ្ជួរដីចំការឱ្យ​ឈ្មោះលុយ គឹមស៊ ភេទប្រុស អាយុ ៦៥ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​ បានមកស្នាក់នៅធ្វើចំការនៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរក៏ស្រាប់តែប៉ះចំមីនតោនដែលសេសសល់តាំងពីសម័យសង្គ្រាមបង្ករឲ្យផ្ទុះឡើង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ដាច់ជើងឆ្វេង និងខូចខាតត្រាក់ទ័រទាំងស្រុងផងដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះភ្លាមៗ​នៅមន្ទីរពេទ្យ​ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរ​ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិតនៅមន្ទីពេទ្យ​តែម្តង។

បើតាមការបញ្ជាក់ពីមន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា​ ចំណុចកេីត​ហេតុខាងលេីនេះគឺជាអតីតសមរភូមិប្រយុទ្ធ​ រវាងភាគីជម្លោះ​ពីអតីតកាល​ហេីយនៅទីនោះក៏​សម្បូរទៅដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅរាយប៉ាយនិងកប់ក្នុងដី​ មិនទាន់មានការបោសសំអាតអស់នៅឡេីយ។

អាជ្ញាធរមូលដ្ឋានខេត្តបាត់ដំបង​ អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសមូលដ្ឋានដែលជាអតីតសមរភូមិប្រយុទ្ធ មានការប្រុង​ប្រយ័ត្នជាប់ជាប្រចាំចំពោះបញ្ហាយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ សេសសល់ពីសម័យសង្រ្គាមនេះ​ ព្រោះវាពិតជាបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63376 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
174002 នាក់
ខែនេះ :
415195 នាក់
3 ខែនេះ :
966566 នាក់
សរុប :
17454650 នាក់