ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្លាប់១នាក់-បួសធ្ងន់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំ បុករថយន្តដឹកឥដ្ឋ នៅ​កន្លែងស្ថាននី​ជញ្ជីងថ្លឹង​រថយន្តកូនដំរី
Mo,22 Juni 2020 (Time 03:19 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 461នាក់)


ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចមានមនុស្ស​១នាក់បានស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​២នាក់ទៀត​រងរបួសធ្ងន់​ដឹងបញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីពេទ្យ​ ដោយសារជួបគ្រោះថ្នាក់​ចរាចរណ៍​រវាង​រថ​យន្ត​ដឹ​កទំនិញ​ធុនធំ បុករថយន្តដឹកឥដ្ឋ នៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០​ នៅចំណុចខាងមុខស្ថាននីជញ្ជីងថ្លឹង​រថយន្ត ស្ថិតនៅ​ក្នុងភូមិ​និមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់មាន​ឈ្មោះផៃ ភេទប្រុស អា​យុ​ប្រហែល៣០ឆ្នាំជាង ជាអ្នកបើករថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ។​ចំណែកអ្នករួមដំណើរ​ចំនួន២នាក់​រងរបួសធ្ងន់មានឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ប្រុស ភេទប្រុស អា​យុ៣១ឆ្នាំ អ្នកទាំង៣នាក់ខាងលើ រស់នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា ពាក់ពន្ធ័ទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍​នេះ ក្រោយពីកើត​ហេតុ​ភ្លាម​កម្លាំង​បាន​ចុះ​ធ្វើការស្រា​វជ្រាវ ឃើញថា នៅមុនពេលកើត​ហេតុរថយន្ត​កូរ៉េកែច្នៃ​ដឹកឥដ្ឋពេញ​បានបើកពីខាង​កើតទៅលិច ពេល​បើកដល់កន្លែងកើត​ហេតុ រថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៌ស ពាក់ស្លាក​លេខ ភ្នំពេញ 3D -3939 បើកចេញពីស្ថានីយ៍ថ្លឹងរ​ថយន្ត រួចបានបត់ទៅលិច មិនបានមើ​លឆ្វេង​ស្តាំ បណ្តាលឲ្យបើក​ទៅបុកថយន្តកូរ៉េច្នៃ​ដឹកឥដ្ឋបុកពេញទំហឹង បណ្តាលឲ្យបើក​ដឹកឥដ្ឋស្លាប់ ហើយអ្នករួមដំណើ​ររបួសធ្ងន់ ចំណែកអ្នកបើករថយន្តធុនធំ ក្រោយពីបង្កហេតុ បានបើក​ទ្វាររថយន្ត​រត់គេចខ្លួនបាត់។

សម​ត្ថកិច្ចបញ្ចាក់ថា ចំពោះជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ក្រោយពីកើតហេតុ កម្លាំងន​គរបាល​បាន​ហៅរថយន្តសង្គ្រោះ​របស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយ​កទៅសង្រ្គោះភ្លាមៗ​។

សមត្ថកិច្ចបញ្ចាក់ទៀតថា មូលហេតុបង្ក​ឲ្យមានគ្រោះថ្នាក់នេះ បណ្តាលមក​ពីរថយន្តធុន​ធំ​ក្រោយ​ពីធ្វើការថ្លឹងរួច​ហើយ បើកចេញពីស្ថានីយ៍ថ្លឹងបត់ប្តូរ​ទិសមិនគោរពសិទ្ធអាទិភាព ចំណែរ​ថយន្តកូរ៉េ​ដឹកឥដ្ឋបើកលឿន​ពេលជួបហេតុការណ៍ស្លន់បាត់ស្មារតីមិ​នបានជាន់ហ្រ្វាំង។

ក្រោយពីកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបាននគរបាល​នាំយកមករក្សាទុក នៅអធិការដ្ឋានន​គរបាលក្រុងប៉ោយ​ប៉ែត ដើម្បី រងចាំធ្វើការដោះស្រាយ​តាមនិតិវិធីច្បាប់ នៅពេលក្រោយ ចំណែក​សពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3560 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
114186 នាក់
ខែនេះ :
355379 នាក់
3 ខែនេះ :
906750 នាក់
សរុប :
17394834 នាក់