ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
តូបអាជីវករខ្មែរ ​នៅផ្សាររោងក្លឿ ១តូបបីទ្វាររងការឆាប់ឆេះ មិនដឹងពីមូលហេតុ
Sa,13 Juni 2020 (Time 01:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 653នាក់)


ប្រទេសថៃ៖ករណីអគ្គីភ័យឆាបឆេះតូបរបស់អាជីវករខ្មែរ នៅចំណុចអាគារ(ចចាន១) ​ផ្សារចាស់​ផ្សារោង​ក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នាវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០​២០ តាមសេចក្តី​រាយ​ការ​បាន​ឲ្យដឹង​ថា ប​ណ្តាលមកពីផ្ទុះកាបីនភ្លើង​ បង្ក​ឲ្យមានការឆា​បឆេះ​តូបចំកែង ១តូបមាន​ទ្វាចំនួន៣ បង្ក​ឲ្យមានការភ្ញាក់ផ្អើល។

បើតាមសេចក្តីរាយការណ៍បន្តថា មុនកើតហេតុគេបានឃើញផ្សែងយ៉ាងសន្ធោសន្ធៅ ចេញពី​ក្នុង​តូប​បង្ក​ឲ្យមា​នការភ្ញាក់ផ្អើល ដល់អាជីវករ និងសន្តិសុខយាមផ្សារ ក្រោយមកសន្តិសុខផ្សារបានរាយ​ការណ៍​ដល់កម្លាំង​សមត្ថកិច្ចថៃ ភ្លាមនោះអាជ្ញាធរថៃបាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ មកធ្វើការ​បាញ់​ពន្លត់​ ដោយប្រើអស់រយៈពេលប្រមាណជិត១ម៉ោង ទើបគ្រប់គ្រងស្ថានការ​បាន ​ដោយ​រលត់​ទៅវិញ​ទាំងស្រុង នៅវេលាម៉ោង៩ ដោយមិនឆេះរាលដាលដល់តូបផ្សេង​។

ប្រ​ភពព័ត៌មានបាន​ឲ្យដឹងថា តូប​ដែលរងការឆាបឆេះនេះ​ គឺផ្ទុកដោយសំលៀកបំពាក់ថ្មី។ហើយ​ទំហំនៃ​ការខូចខាតទាំងឆេះនិងត្រូវទឹកអស់​ប្រមាណជាង​ពាក់កណ្តាល តែមិនទាន់ដឹង​ចំនួនទឹក​ប្រាក់​នៅ​ឡើយ ដោយ​អាជ្ញាធរថៃកំពុងតែធ្វើកំណត់ហេតុ។

គួបញ្ជាក់ផងដែរថា នាពេលកន្លងមកអា​ជីវករខ្មែរ ដែលលក់ដូរនៅផ្សារ​រោងក្លឿ ប្រទេស​ថៃ រងគ្រោះ​ដោយ​សារអគ្គីភ័យឆាបឆេះតូប ជារឿយៗបង្ក​ឲ្យខាត់បង់ទ្រព្យសម្បត្តិ និងថវិការយ៉ាងច្រើន​សន្ធឹក​សន្ធាប់ផងដែរ។ក្នុងនោះអាជ្ញាធរប្រទេសទាំងពីកម្ពុជា -ថៃ បានអំពាវនាវដល់បងប្អូនប្រជាព​លរដ្ឋ​ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ មុនបិតទ្វាចាក់ចេញពីតូប ត្រូវបិតគប់ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ។ជាងនេះទៅទៀតនៅពិធីបុណ្យទានសែនព្រេនម្តងៗ ពិសេសចូលឆ្នាំ​ចិន-វៀត​ណាម,សែនក្បាលទឹក និង​សែនជំនាងតូបជាដើម ត្រូ​វពិនិត្យនិងប្រុងប្រយ័ត្នចំពោះទៀន ធូប ដើម្បី​ការពារមិន​ឲ្យមានគ្រោះអគ្គីភ័យកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8234 នាក់
ម្សិលមិញ :
9154 នាក់
សប្តាហ៍នេះ :
91367 នាក់
ខែនេះ :
486977 នាក់
3 ខែនេះ :
1316215 នាក់
សរុប :
9914014 នាក់