ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បើករថយន្តដឹកដី ឆ្លងផ្លូវដែកខ្វះការប្រុងប្រយត្ន័ ត្រូវរថភ្លើងបុក​ពេញទំហឹង បណ្តាលឲ្យ​ក្រ​ឡាប់​ផ្ងារជើង សំ​ណាងល្អមិនមានអ្នកគ្រោះថ្នាក់
Fr,12 Juni 2020 (Time 04:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 403នាក់)


រាជធានីភ្នំពេញ​៖រថយន្តដឹ​កដី១គ្រឿងរង​ការខូចខាតយ៉ាងដំណំ ដោយសារបើក​បរឆ្លង​ផ្លូវដែក​ខ្វះ​ការប្រុង​ប្រ​យ័ត្ន មិនលឺសំឡេង​ស៊ីផ្លេរថភ្លើង និងគ្មានស្លាក​សញ្ញាឬបា​រាស់ហាមឃាត់ ត្រូវរថភ្លើង​បុក​យ៉ាងពេញទំ​ហឹង សំ​ណាងល្អមិនមាន​អ្នកគ្រោះថ្នាក់។​

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង​កាលណីវេលាម៉ោង​៨ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ថិ​តនៅក្នុង​ភូមិតាពូង សង្កាត់​ស្នោ​រ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

ពាក់ពន្ធ័ករណីនេះបើតាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បាន​ឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បា​ន​ឃើញ​រថ​យន្តដឹកដី ​ម៉ាកហ៊ី​យ៉ាន់ដាយ ពណ៌ខៀវ​ ពាក់ស្លាក​លេខភ្នំពេញ3B-6712 បើកបរក្នុង ទិ​ស​ដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ខណៈកំពុង​បើករ​ថយន្តឆ្លង​កាត់ផ្លូវដែក មិនលឺសំឡេងស៊ីផ្លេរបស់រថភ្លើង ហើយ​ក៏គ្មាន​បារាស់ហាមឃាត់ផងនោះ ក៏ត្រូវ​បាន​រថភ្លើង បើ​កបរក្នុងទិសដៅពីលិច​ទៅកើតពីខេត្តបាត់ដំបងចូលក្រុងភ្នំពេញ បុក​ចំពី​ក្រោយ​ចំ​ហៀង​ខាងស្ដាំ បណ្ដាល​ឲ្យក្រឡាប់តែម្ដង សំណាងល្អមិនបានបណ្ដាលឲ្យមានអ្នកគ្រោះថ្នាក់។

ក្រោយ​ពីកើតហេតុភ្លាម​សមត្ថកិច្ចមូលដ្ឋាន បានចុះទៅធ្វើការអន្តរាគមន៍ និងវាស់វែងតាមជំនាញ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17489047 នាក់