ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វីវរធំហើយៗលោក យន់ យ៉ុង បង្កើតអំពើពុករលួយ បក្សពួក និយមយ៉ាងអណាធិប្បតេយ្យ នៅក្នុង​អង្គភាព មន្ទីរអប់រំខេត្ត តាកែវ !!!
Sa,09 Mai 2020 (Time 02:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 850នាក់)


ខេត្តតាកែវ៖​មានប្រភពច្បាស់ការណ៍រថយន្តចេញពីមន្ត្រីមួយចំនួន នៅក្នុងមន្ទីរអប់រំខេត្តតាកែវ បាន​ឲ្យដឹងថា៖មានមន្ត្រី នៃមន្ទីរ អប់រំយុវជននិងកីឡា​ខេត្តតាកែវ ពីររូបបានកិបកេង ប្រវ័ញ្ញយកថវិ​ការរដ្ឋ ដោយបានរួមគំនិ​តគ្នា ប្រព្រឹត្តិអំពើពុករលួយ និងបង្កើតក្រុមបក្ខពួក ដើម្បីប្រ​យោជន៍​របស់ក្រុម​គ្រួ​សារខ្លួន និងបក្ខពួកមិនខ្វល់អំពីការបាត់បង់ នៃថវិការជាតិ ក្នុងក្រសួង នោះទេប្រភពច្បាស់ការណ៍​បានបន្ថែមឲ្យដឹងទៀតថា៖បុគ្គលពីររូប មាន​ឈ្មោះដូចខាងក្រោម៖
១/-ឈ្មោះ ផូ កែវរស្មី ប្រធានការិយាល័យ.គណនេយ្យ បានផ្សំ​គំនិតជាមួយឈ្មោះ យ៉ន់ យ៉ុង លួច​ធ្វើផែនការ ទូទាត់លុយបេសកកម្មឲ្យឈ្មោះ នុត សុគន្ធារី ដែលជាប្រពន្ធខ្លួន !

​សូមប​ញ្ជាក់ផងដែរថា៖នៅខែមិថុនា ឆ្នាំ២០១៩ បុគ្គលឈ្មោះ យន់ យ៉ុង និង នុត សុគន្ធារី មាន​ផែន​ការចុះ​បេសកកម្មក្នុ​ងការិយាល័​យមធ្យមសិក្សា បែ​រជាទៅទូទាត់ប្រាក់នៅឯ ការិយាល័យផ្សេងទៅ វិញ បើ​តាមផែន​ការចុះ​ប៉េ-ក្នុងបញ្ជីវត្តមាន(ត្រូវគ្នា) តែចំ​ពោះការទូទាត់លុ​យផែនការខុស​គ្នា បែរ​ជា​លួ​ច​ទៅទូទាត់ប្រាក់ ​បេសកកម្មកន្លែងផ្សេង គឺខុ​សការិយាល័យតែម្ដង គួរបញ្ជាក់ផ​ងដែរថា៖ប្រាក់​បេ​សកកម្ម ចំពោះ​លោកអនុប្រធាន ការិ​យាល័យបាន៨ម៉ឺនរៀលក្នុងមួយថ្ងៃ ស្មើ១លើកនេះ​បើគិត​តាម​ស្តង់ដា ក្នុងការចុះបេសកកម្មជិតៗក្នុងខេត្ត រីឯមន្ត្រីវិញ ចុះបេសកកម្ម បានលុយកំណត់៥៦០០០​រៀល​ក្នុងមួយថ្ងៃ ស្មើនឹង១​លើក!។

ចំពោះ​លោក​ យន់ យ៉ុង អនុ ប្រធាន​ការិ​យាល័យមធ្យមសិក្សា ចំណេះទូទៅនៅក្នុងខែមិថុនា បែ​ជា​ស​រុបទឹកប្រាក់ពេលចុះបេសកម្ម មានចំនួនទឹកប្រាក់ រហូតទៅដល់ចំនួន១៤៤០០០០រៀល(មួយ​លាន​បួន​សែនបួនម៉ឺ​នរៀល) ក្នុងខែមិថុនា ឆ្នាំ២០១៩​រីឯប្រាក់ដែល​លោតចូល ក្នុងគណនេយ្យលោ​ក យន់ យ៉ុង ពេលចុះបេ​សកកម្មលើកទីមួយ​នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មាន​ចំនួនទឹកប្រាក់៧២​០០០០រៀល រីឯបេសកកម្មលើកទី២ លោតចូលក្នុង​គណនេយ្យ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សរុប​ទឹក ជាប្រាក់មានចំនួន៧២ ០០០០រៀលនេះ។

សបញ្ជាក់ឱ្យឃើញថា៖គឺជាភា​ពមិនប្រក្រតីរបស់លោក យន់ យ៉ុង ជាអនុប្រធានការិយាល័យ មធ្យម​សិក្សា​ចំណេះ​ទូទៅ ដែលកំពុងធ្វើឱ្យបាត់បង់ថវិកាជាតិបានយ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺបានធ្វើ​ឱ្យប៉ះ​ពាល់ កិត្តិយស សេចក្ដី ថ្លៃថ្នូរ ក្រសួងអប់រំ ក្នុងពេល​ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ​ដឹកនាំ​។

ចំពោះ នុត សុគន្ធារី វិញជាមន្ត្រី បានចុះ​បេសកកម្ម ក្នុងខែមិថុនា ឆ្នាំ២០១៩ សរុបជាទឹកប្រាក់​១២៨​០០០០រៀល តែប៉ុណ្ណោះឈ្មោះ ផូ កែវរស្មី បានប្រើប្រាស់តួនាទីទៅគៀបសង្កត់ មន្រ្តីថ្នាក់ក្រោមប​ង្កើ​ត​ជាក្រុម បក្ខពួក ប្រើពាក្យសំដីអសុរស គ្មាន​សីលធម៌ មិនសមរម្យមកលើបុគ្គលឹក នៃមន្ទីរអប់រំ ក្នុង​ខេ​ត្តតាកែវ ។
២/-ឈ្មោះ យន់ យ៉ុង ជាអនុប្រធានការិយាល័យមធ្យមសិក្សាអប់រំ បានលួចយកប្រធានវិញ្ញា​សាប្រ​ឡង ថ្នាក់ពីរភាសាទៅឲ្យបេក្ខជន(សម័យប្រឡង(២២/0៧/២០១៩) ពេលនោះលោក(ពុធ ផល្លា) ប្រធាន​ការិយាល័យ.នាយកដ្ឋានហិរញ្ញវត្ថុ បាន​ចាប់ផ្ទាល់និងបានប្រគល់រក្សាទុកវិញ។ឈ្មោះ(យន់ យ៉ុង) នេះបាន​ផ្សំគំនិតជាមួយឈ្មោះ ផូ កែវរស្មី លួចធ្វើ​ផែនការក្នុងការទូទាត់លុយ ប្រាក់បេស​ក​កម្មយ​កខ្លួនឯងទៅវិញ។

ទាក់ទងទៅនឹងរឿងរ៉ាវខា​ងលើនេះ សូមឯកឧត្ដម រដ្ឋមន្ត្រីក្រសួង អប់រំ យុវជននិងកីឡាជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯ​កឧត្តម អភិបាលខេត្តតាកែវ​មេត្តាជួយស​ហការ ចាត់មន្រ្តីជំនាញ ឱ្យចុះពិនិត្យ ស្រាវជ្រាវ និងចាត់វិធាន​តាមផ្លូវច្បាប់​ឱ្យបាន​ធ្ងន់​ធ្ងរ​ចំពោះករណី ខាងលើនេះផងទាន!។

ពាក់ព័ន្ធជុំវិញ នឹងបញ្ហាប្រព្រឹត្តិអំពើពុករលួយជាលក្ខណៈ គ្រួសារនិងបក្សពួកនិយមខាងលើនេះ អង្គ​ភាពសារព័ត៌មានយើងមិនអាចសុំការ​បំភ្លឺ ពីលោក ប្រធានមន្ទីរអប់រំ ខេត្តតាកែវបានទេ​ព្រោះគ្មាន​លេខទូរស័ព្ទទាក់ទង​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3488 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
114114 នាក់
ខែនេះ :
355307 នាក់
3 ខែនេះ :
906678 នាក់
សរុប :
17394762 នាក់