ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អំពើពុករលួយ​របស់ លោក​ យន់ យ៉ុង អនុប្រធាន​ការិ​យាល័យមធ្យ​មសិក្សា ចំណេះទូទៅ ត្រូវ​បាន​លាត​ត្រដាង​ជាសាធារណៈ
So,10 Mai 2020 (Time 09:00 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 1042នាក់)


ខេត្តតាកែវ៖ដើម្បីប្រ​យោជន៍​ក្រុម​គ្រួ​សារ និងបក្ខពួករប​ស់ខ្លួនលោក ផូ កែវរស្មី ប្រធានការិ​យាល័យ​គ​ណនេយ្យ បានឃុបឃិតផ្សំ​គំនិតគ្នាជាមួយលោក យ៉ន់ យ៉ុង អនុប្រធាន​ការិ​យាល័យមធ្យ​មសិក្សា ចំណេះទូទៅ​លួច​ធ្វើផែនការ ទូទាត់លុយបេសកកម្មឲ្យឈ្មោះ នុត សុគន្ធារី ដែលជាប្រពន្ធខ្លួន បែប​ពុករលួយបំផុត បានធ្វើឱ្យ​បាត់ប​ង់ថវិការជាតិយ៉ាងធ្ងន់ធ្ង។​​

បើតាមប្រភពច្បាស់ការណ៍ចេញពីមន្ត្រីមួយ​ចំនួននៅក្នុងមន្ទីរអប់រំខេត្តតាកែវ បាន​ឲ្យដឹងថា៖មាន​មន្ត្រីនៃមន្ទីរ អប់រំយុវជន និងកីឡា​ខេត្តតាកែវ ពីររូបគឺឈ្មោះ ផូ កែវរស្មី ប្រធានកា​រិយាល័យ​គណ​នេយ្យ ជាអ្នក​ផ្សំ​គំនិតជាមួយឈ្មោះ យ៉ន់ យ៉ុង អនុប្រធាន​ការិ​យាល័យមធ្យ​មសិក្សា ចំណេះទូទៅ​លួច​ធ្វើផែនការទូទាត់កិបកេងប្រវ័ញ្ញយកថវិ​ការរដ្ឋ បេសក​កម្មឲ្យ​ឈ្មោះ នុត សុគន្ធារី ដែលជា​ប្រពន្ធ​ខ្លួន។

សូមប​ញ្ជាក់ផងដែរថា៖កាលពីខែមិថុនា ឆ្នាំ២០១៩ បុគ្គលឈ្មោះ យន់ យ៉ុង និង នុត សុគន្ធារី មាន​ផែន​ការចុះ​បេសកកម្មក្នុ​ងការិយាល័​យមធ្យមសិក្សា បែ​រជាទៅទូទាត់ប្រាក់នៅឯ ការិយា​ល័យ​ផ្សេង​ទៅវិញ បើ​តាមផែន​ការចុះ​ប៉េ-ក្នុងបញ្ជីវត្តមាន(ត្រូវគ្នា) តែចំ​ពោះការទូទាត់លុ​យផែនការខុស​គ្នា បែរ​ជា​លួ​ច​ទៅទូទាត់ប្រាក់ ​បេសកកម្មកន្លែងផ្សេង គឺខុ​សការិយាល័យតែម្ដង។

ប្រាក់​បេ​សកកម្ម ចំពោះ​លោកអនុប្រធាន ការិ​យាល័យបានចំនួន៨ម៉ឺនរៀលក្នុងមួយថ្ងៃ ស្មើ១​លើក​នេះ ​បើគិត​តាម​ស្តង់ដា ក្នុងការចុះបេសកកម្មជិតៗក្នុងខេត្ត រីឯមន្ត្រីវិញចុះបេសកកម្ម បានលុយ​កំណត់៥៦០០០​រៀល​ក្នុងមួយថ្ងៃ ស្មើនឹង១​លើក!។

ចំពោះ​លោក​ យន់ យ៉ុង អនុ ប្រធាន​ការិ​យាល័យមធ្យមសិក្សា ចំណេះទូ​ទៅនៅក្នុងខែមិថុនា បែ​ជា​ស​រុបទឹកប្រាក់ពេលចុះបេសកម្ម មានចំនួនទឹកប្រាក់រហូតទៅដល់ចំនួន១៤៤០០០០រៀល(មួយ​លាន​បួន​សែនបួនម៉ឺ​នរៀល) ក្នុងខែមិថុនា ឆ្នាំ២០១៩ ​រីឯប្រាក់ដែល​លោតចូល ក្នុងគណនេយ្យលោ​ក យន់ យ៉ុង ពេលចុះបេ​សកកម្មលើកទីមួយ​នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មាន​ចំនួនទឹក​ប្រាក់៧២​០០០០រៀល រីឯបេសកកម្មលើកទី២ លោតចូលក្នុង​គណនេយ្យ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២​០១៩ សរុប​ទឹក ជាប្រាក់មានចំនួន៧២ ០០០០រៀលនេះ។

នេះសបញ្ជាក់ឱ្យឃើញថា គឺជាភា​ពមិនប្រក្រតីរបស់លោក យន់ យ៉ុង ជាអនុប្រធានការិយាល័យ មធ្យម​សិក្សា​ចំណេះ​ទូទៅ ដែលកំពុងធ្វើឱ្យបាត់បង់ថវិកាជាតិបានយ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺបានធ្វើ​ឱ្យប៉ះ​ពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ក្រសួងអប់រំតែម្តង​។

ចំពោះ នុត សុគន្ធារី វិញជាមន្ត្រី បានចុះ​បេសកកម្ម ក្នុងខែមិថុនា ឆ្នាំ២០១៩ សរុបជាទឹកប្រាក់​១២៨​០០០០រៀល តែប៉ុណ្ណោះឈ្មោះ ផូ កែវរស្មី បានប្រើប្រាស់តួនាទីទៅគៀបសង្កត់ មន្រ្តីថ្នាក់ក្រោមប​ង្កើ​ត​ជាក្រុម បក្ខពួក ប្រើពាក្យសំដីអសុរស គ្មាន​សីលធម៌ មិនសមរម្យមកលើបុគ្គលឹក នៃមន្ទីរអប់រំ ក្នុង​ខេ​ត្តតាកែវ។
លោក​ យន់ យ៉ុង ជាអនុប្រធាន​ការិយាល័យមធ្យមសិក្សាអប់រំ បានលួចយកប្រធានវិញ្ញា​សាប្រ​ឡង ថ្នាក់ពីរ​ភាសាទៅឲ្យបេក្ខជន(សម័យប្រឡង(២២/0៧/២០១៩) ពេលនោះលោក(ពុធ ផល្លា) ប្រធាន​ការិយា​ល័យ.នាយកដ្ឋានហិរញ្ញវត្ថុ បាន​ចាប់ផ្ទាល់និងបានប្រគល់រក្សាទុកវិញ។ឈ្មោះយន់ យ៉ុង នេះ​បាន​ផ្សំគំនិតជាមួ​យឈ្មោះ ផូ កែវរស្មី លួចធ្វើ​ផែនការក្នុងការទូទាត់លុយ ប្រាក់បេស​ក​កម្មយ​កខ្លួន​ឯងទៅវិញ។

ទាក់ទងទៅនឹងរឿងរ៉ាវខា​ងលើនេះមហាជនបានស្នើឱ្យឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំយុវជន​ និង​កីឡា ជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯ​កឧត្តម អភិបាលខេត្តតាកែវ​មេត្តាបើកការស៊ើបអង្គេតឱ្យបានស៊ីជំរៅ និងចាត់វិធាការទៅលើលោក ផូ កែវរ​ស្មី និង​លោក យន់ យ៉ុង នេះផងទាន!។

ជុំវិញនឹងបញ្ហាប្រព្រឹត្តិអំពើពុករលួយជាលក្ខណៈ គ្រួសារនិងបក្សពួកនិយមខាងលើនេះដែរ អង្គ​ភាពសារព័ត៌មាន​យើងមិនអាចសុំការ​បំភ្លឺ ពីលោកប្រធានមន្ទីរអប់រំ ខេត្តតាកែវបានទេ​ព្រោះគ្មាន​លេខទូ​រស័ព្ទទាក់ទង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6940 នាក់
ម្សិលមិញ :
14775 នាក់
សប្តាហ៍នេះ :
117525 នាក់
ខែនេះ :
470243 នាក់
3 ខែនេះ :
1248424 នាក់
សរុប :
14188735 នាក់