ថ្ងៃMontag ទី២៥ ខែឧសភា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហម ខេត្តព្រះសីហនុ ទទួលអំណោ​យមនុស្ស​ធម៌ពីស​ប្បុរសជន ដើម្បី​យកទៅ​ប្រតិបត្តិកា​រការងារមនុស្ស​ធម៌
Do,21 Mai 2020 (Time 05:05 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 35នាក់)


ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគ​ណ:កម្មាធិ​ការសាខាកា​កបាទក្រហម​កម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោ​យមនុស្សធម៌ពីសប្បុរសជនមានថវិកា និងសម្ភារ:​មួយចំនួន ដូចជាៈខោខ្លី ស្បែកជើង ប្រេងឆា អង្ករ មី ច្រាសដុស ធ្មេញ សាប៊ូកញ្ចប់ ស្រោមដៃ​វេជ្ជសាស្ត្រ និងម៉ាស់ ក្នុងឱកាស​ខួបលើកទី១៥៧ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា "នៅទីស្នាក់កាសា​ខា​កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានទីតាំងស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

នាឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែ​ងគុណសម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជា​សប្បុរសជន​ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ដែលបានចូលរួម​វិភាគទានជាមួយ​សាខា​កាកបាទក្រ​ហមខេត្តព្រះសីហនុ ហើយអំណោយជាថវិកា និងសម្ភារ:ដែលសាខា​ទទួលបានពីសប្បុរ​សជន ក្នុងទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ជួយឱ្យសាខា​មានធនធាន​ធ្វើប្រតិបត្តិ​ការការងារមនុស្សធម៌ ដោយពុំមានការរើសអើង សំដៅរួម​ចំណែកជួយស​ង្គ្រោះជីវិតម​នុស្ស ការក​សាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ កាត់បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កា​ត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់គោលការណ៍គ្រឹៈនៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររប​ស់មនុស្សជាតិ ជួយសង្គ្រោះជនរងគ្រោះ និងងាយរងគ្រោះ និងគ្រោះធម្មជាតិនានា មានដូចជា ​ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗទៀតបានទាន់ពេលវេលា។

ឯកឧត្តម គួច ចំរើន ក្នុងនាមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹម និងជឿជាក់ថា បងប្អូនសប្បុរសជន អាជីវករ ពាណិជ្ជករ ក្នុងខេត្ត និងក្រៅខេត្តបន្ត​ចូលរួមវិ​ភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ហើយសាខានឹងរង់ចាំទទួលអំ​ណោយមនុស្សធម៌គ្រប់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូល​រួមក្នុងពិធីបួងសួ​ងសុំសេចក្តីសុខ ចូលមាន​ដល់ប្រជាព​លរដ្ឋទូទាំងប្រទេស និងបញ្ជៀសជម្ងឺកូវីដ១៩ ចេញពីកម្ពុជា និងពិភពលោក (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្ត​កំពង់ឆ្នាំ នាំយកអំណោយចែកជូនពលរដ្ឋ ងាយរងគ្រោះចំនួន០៨គ្រួសារ រស់នៅក្នុង​សង្កាត់ខ្សាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​រថយន្តដឹ​កឈើ១គ្រឿង​ នៅសង្កាត់​ស្លក្រាម ក្រុងសៀមរាប អ្នកបើកបរ​រត់គេចខ្លួន​បាត់​ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ​សំណាង ចុះសួ​រសុខទុក្ខគ្រួសារ​លោកវរសេនីយ៍ត្រី​ អេម ពៅ ដែល​រ​ងគ្រោះ​ដោយភ្លើងឆេះផ្ទះ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ ពាក់ពន្ធ័ករណីរក្សាទុក ដោយខុស​ច្បាប់ នូវសារធាតុញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
700 នាក់
ម្សិលមិញ :
8780 នាក់
សប្តាហ៍នេះ :
52003 នាក់
ខែនេះ :
276278 នាក់
3 ខែនេះ :
690778 នាក់
សរុប :
1927129 នាក់