ថ្ងៃMontag ទី២៥ ខែឧសភា ឆ្នាំ២០២០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមខេត្តកំពង់ចាម នាំយកអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋជួប​ការលំបាក​ចំនួន​៦០គ្រួសារ នៅស្រុកបាធាយ
Do,21 Mai 2020 (Time 03:45 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 25នាក់)


ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ​អភិបាល​ខេត្តកំពង់ចាម និងជាប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមខេត្ត អមដំណើរ​ដោយ​ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិក​ព្រឹទ្ធស​ភា ក្រុម​ការ​ងាររាជរដ្ឋាភិបា​លចុះជួយ​ស្រុកបាធាយ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាព​ជុំវិញខេត្ត និង​អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំ​ណោយរបស់​សាខាកាក​បាទ​ក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់​សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដ​ល់បងប្អូនប្រជាពលរដ្ឋងា​យរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីម៉េម៉ា​យមានកូន​ច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០​គ្រួសារ នៅស្រុកបាធាយ។

អំណោយដែលត្រូវចែកជូនក្នុង១គ្រួសារៗទទួលបា​នៈ
អង្ករចំនួន២៥គីឡូក្រាម,ទឹកស៊ីអ៊ីវ០១យួរ,ទឹកត្រី០១យួរ,ត្រីខ ១០កំប៉ុង,ម៉ាស់០៥បន្ទះ និងថវិកាចំ​នួន​២០,០០០ ៛ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិ​សង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូល​រួមក្នុងពិធីបួងសួ​ងសុំសេចក្តីសុខ ចូលមាន​ដល់ប្រជាព​លរដ្ឋទូទាំងប្រទេស និងបញ្ជៀសជម្ងឺកូវីដ១៩ ចេញពីកម្ពុជា និងពិភពលោក (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្ត​កំពង់ឆ្នាំ នាំយកអំណោយចែកជូនពលរដ្ឋ ងាយរងគ្រោះចំនួន០៨គ្រួសារ រស់នៅក្នុង​សង្កាត់ខ្សាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់​រថយន្តដឹ​កឈើ១គ្រឿង​ នៅសង្កាត់​ស្លក្រាម ក្រុងសៀមរាប អ្នកបើកបរ​រត់គេចខ្លួន​បាត់​ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ​សំណាង ចុះសួ​រសុខទុក្ខគ្រួសារ​លោកវរសេនីយ៍ត្រី​ អេម ពៅ ដែល​រ​ងគ្រោះ​ដោយភ្លើងឆេះផ្ទះ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ ពាក់ពន្ធ័ករណីរក្សាទុក ដោយខុស​ច្បាប់ នូវសារធាតុញៀន (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1411 នាក់
ម្សិលមិញ :
8780 នាក់
សប្តាហ៍នេះ :
52714 នាក់
ខែនេះ :
276989 នាក់
3 ខែនេះ :
691489 នាក់
សរុប :
1927840 នាក់