ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខា​កាក​បាទ​ក្រ​ហមកម្ពុជា​ខេត្តកែប នាំយកអំ​ណោយមនុស្សធម៌ ចែកជូន​ពលរដ្ឋជួប​ការលំ​បាក​ចំ​នួន​១៧​៨គ្រួសារ ក្នុងស្រុក​ដំណាក់ចង្អើរ
Mi,20 Mai 2020 (Time 06:42 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 461នាក់)


ខេត្តកែប៖ដោយក្រោមការយក​ចិត្តទុកដា​ក់រ​បស់កាក​បាទក្រហមកម្ពុជា ដែលបាន​កំណត់​ឱ្យគ្រប់​សាខា អនុសា​ខាកាកបាទ​ក្រហមនៅទូ​ទាំងប្រទេសផ្តោត​ការគិតគូរជានិច្ច​ ចំពោះប្រជា​ពលរដ្ឋដែល​ជួបការលំបា​កទាំងនោះ និងអន្តរាគមន៍ជួយសម្រួ​លការលំបាកឱ្យបានទាន់ពេលវេលា សាខាកាក​បាទ​ក្រហមកម្ពុជាខេ​ត្តកែប ក្រោមការដឹកនាំរបស់ឯកឧត្តម កែន សត្ថា ប្រធាន​សាខាកាក​បាទក្រ​ហមខេត្តកែប ជាបន្តបន្ទាប់​តែងតែនាំយក​អំណោយមនុស្សធ​ម៌របស់​សាខា​កាកបាទ​ក្រហមកម្ពុជា ផ្តល់ជូន​ដល់​ប្រជា​ព​លរដ្ឋដែល​កំពុងជួបការ​លំបាកក្នុង​ជីវភាពរស់នៅប្រចាំថ្ងៃ។

ជាពិសេ​សនៅរ​សៀល​ថ្ងៃទី២០ ខែឧសភា ​ឆ្នាំ២០២០នេះ ឯកឧត្តមបានដឹកនាំមន្ត្រីប្រតិបត្តិសាខា អនុសា​ខាស្រុកដំ​ណាក់ចង្អើរ ក្រុមយុវជន និងអ្នកស្មគ្រ​ចិត្តកាកបាទក្រហម នាំយ​កអំណោយ​មនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពុ​ងជួបការលំបាក១៧៨គ្រួសារបន្ថែមទៀត នៅក្នុងឃុំ​អ​ង្កោល​ ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយអំណោ​យដែលត្រូវ​ប្រគល់ជូន​ប្រជាពលរដ្ឋ​ទាំង១៧៨​គ្រួសារ ក្នុងម្នាក់ៗទទួលបាន​អង្ករ២៥គីឡូក្រាម សាប៊ូ ម៉ាស ឃីតមួយកញ្ចប់​(មានខោអាវ) និងថវិកាម្នាក់ចំនួន​២ម៉ឺនរៀលផងដែរ។

មានប្រសាសន៍សំណេះ​សំណាលជាមួយប្រជាព​លរដ្ឋក្នុងឱកាសនោះ ឯកឧត្តម កែន សត្ថា អភិ​បាល នៃគណៈអភិបាលខេត្ត និងជាប្រ​ធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា បានពាំ​នាំប្រសាស​ន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី​សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ដែ​លជានិច្ចកាល សម្តេចតែ​ងយកចិត្តទុកដាក់ និងគិត​គូរចំ​ពោះសុខទុក្ខ និងការ​លំបាករបស់បងប្អូននៅគ្រប់ទីកន្លែង ដោយគ្មានរើសអើង ពូជសាសន៍ ពណ៌សម្បុរ​ឡើយ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត​ក៏បានណែនាំដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំប្រឹងប្រែងប​ង្កបង្កើនផល ដាំដំណាំរួមផ្សំ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវចូល​រួម​គោ​រពច្បាប់ចរាចរណ៍ទាំងអ​ស់គ្នា។ក្រៅពីនោះ ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាព​លរដ្ឋទាំង​អស់​ត្រូវបន្ត​ការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បើទោះជាក្នុង​ប្រទេសរបស់​យើងបានព្យា​បាលជាសះស្បើយអស់ទៅហើយក្តី តែជំ​ងឺនេះ​អាចនឹងឆ្លង​ចូ​លសហ​គមន៍​យើងវិញ​គ្រប់ពេ​លវេលា បើសិនជា​យើងខ្វះ​ការប្រុងប្រយ័ត្ន។

ដូច្នេះបងប្អូនត្រូវតែចេះរក្សាអនាម័​យ រស់នៅស្អាត បរិភោគស្អាត និងបន្តចូលរួមបង្ការ ទប់ស្កាត់ កុំឱ្យមានការ​ចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តតា​មការណែនាំរបស់ក្រសួង​សុភាភិបាលអោយ​បានខ្ជាប់ខ្ជួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32781 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208668 នាក់
ខែនេះ :
447332 នាក់
3 ខែនេះ :
996939 នាក់
សរុប :
17490167 នាក់