ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពលរដ្ឋ​រស់នៅភូមិគគី​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ដេកភ័យព្រួយ ព្រោះតែមា​នជនអនា​ធិបតេយ្យ​ទៅ​អុក​ឡុក គោលបំណ​ងរំលោភយកដីពួកគាត់
Mi,20 Mai 2020 (Time 05:47 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 1076នាក់)


ខេត្តព្រះសីហនុ៖គួរអោយស្តាយ​ការរស់​ក្រោមដំបូល​ សន្តិភាព​តែមួយ​យ៉ាងសុខសាន្ត​ ដែល​សម្តេច​ពុក​ខំត្រួសត្រាយអោយប្រជា​ពលរដ្ឋ​ ត្រូវមន្ត្រីខិល​ខូច​មួយចំនួន​ បានឃុបឃឹតគ្នាជាប្រពន្ធ័ បង្កើ​ត​រឿង​មួលបង្កាច់​ បង្ករបញ្ហា​អោយប្រជា​ពលរដ្ឋដេ​កភ័យព្រួយ​ កើតទុក្ខក្តៅក្រហាយ​ មិនបានរស់​សុខ​ក្នុង​តំបូល​ សន្តិភា​ពនេះទេ នៅចំណុចត្រពាំ​ងព្រលឹ​ត​ពយម៉ាចូវ​ ភូមិគគី​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់​  ខេត្ត​ព្រះសីហនុ​  ត្រូវបានមន្ត្រី​ យោធាម្នាក់​ ឈ្មោះសុខ​ រដ្ឋថន​ រស់នៅភ្នំពេញ​ បានឃុប​ឃឹត​គ្នា​ជាមួយ​ មេធាវីម្នាក់​ ឈ្មោះ​ វីរៈ​ រស់នៅភ្នំពេញ ដែរ​កំពុងនាំគ្នា​ប្រឌិតរឿងមួលបង្កាច់​ ធ្វើ​បាប​ប្រជាព​លរដ្ឋ​ជា​ង២០​០គ្រួ​សា​រនៅចំណុចខាងលើ​។ 

ក្នុងករណី​នេះ​ឈ្មោះទាំងពីរខាងលើបាន​ប្រើ​រឯកសារ​សាលក្រម ​របស់តុលាការ​ខេត្តព្រះសីហនុ​ នឹង​សេចក្តីសំរេច​របស់រដ្ឋបាលខេត្តព្រះសីហនុ​ ដែលបា​នសម្រេចកាលពីថ្ងៃទី​២៤​ ខែ​មករា​ ឆ្នាំ​២០១៩ យកម​កគំរាមកំហែង​ កំរា​មកំហែង​ពលរដ្ឋ​រស់នៅចំណុចខាងលើ​ធ្វើ​អោយពួកគាត់ភ័យស្លន់ស្លោ​ កើ​តក្តីក្តៅ​ក្រ​ហាយ​ បាត់សេចក្តី​សុខដែលរស់ក្នុង​ដំបូលសន្តិភាពអស់រលីង។
 
​ដោយចាប់តាំង​ពីខែ០៣ ខែ០៤ ខែ៥ឆ្នាំ​២០២០នេះ​ ក្រុម​លោក​ សុខ​ រដ្ឋថន​  ជួលកំលាំង​អាណាធិប​តេយ្យ​ របស់ឈ្មោះ​សុខ សាន្ត​ ដែលនៅលក្ខខ្លួននៅ​ចំណុច​ត្រពាំងព្រលឹត​ ពយម៉ាចូវ​ ភូមិគគី​ ឃុំបិ​តត្រាំង​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសី​ហនុ​នេះ​ នឹងបានប្រម៉ូ​លមនុស្ស​មកពីខេត្តផ្សេងៗ​ សរុបប្រមាណ​ជាង៣០០នាក់​ ដែលសុទ្ធសឹង​ជាមនុស្សដែលប្រើប្រាស់គ្រឿងញៀន​ នឹងកាចសាហាវ​ដូចចោរ​ហារយ​ អោយមកធ្វើ​ទុកបុកម្នេញប្រ​ជាពលរដ្ឋរស់នៅក្នុងតំបន់នេះ​ អោយភ័យតក់ស្លុត​ គ្រួរសា​រខ្លះភ័យ​រហូរត់ចោលផ្ទះក៏មាន។ 

សកម្មភាពក្រុមអា​នា​ធិបតេយ្យ​ ដូចចោរ​ហារយ​ ដែលប្រើប្រាស់គ្រឿងញៀនទាំ​ងយប់ទាំងថ្ងៃនោះ​ ពួក​គេបានយកតំបន់នោះជា​តំបន់ពួកគេប្រើរប្រាស់គ្រឿងញៀនដោយសេរី​ ដោយគ្មាន​សមត្ថកិច្ច​ស្ថា​ប័ណ្ណណាអើពើរឡើយ។ 
​ពួកគេបានធ្វើសកម្មភាពវាយ​ កំទេចលំនៅដ្ឋាន​ប្រជាពលរដ្ឋនៅតំបន់​នោះតាមការចង្អុល​បង្ហាញ​របស់​ លោក​ សុខ​ រដ្ឋថន​  ដែលជួលពួក​គេមកប្រចាំដើម្បីធ្វើសកម្មភាព​ វាយដី៧១ហិចតា​  ដែល​លោក​ សុខ​ រដ្ឋថន​ បានកាងកន្លងមក​ ដែលកាល​ពីថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០១៩​ អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ បានបង្កើតគណកម្មការវា​យកំទេចទីតាំងខាងលើ រួចម្តងមកហើយ​ ។ដែលកាល​នោះធ្វើ​អោយ​ មានប៉ះទង្គិចគ្នារ​វាងប្រជាពលរដ្ឋ​ នឹង​ កងកំលាំងរ​បស់គណ​បញ្ជាការឯ​កភាពខេត្តព្រះ​សី​ហនុ​ បណ្តាលអោយខាងប្រជាពលរដ្ឋមានរបួសយ៉ាងធ្ងន់ធ្ងរ។ 

សូមបញ្ជាក់ថា ក្នុងកាធ្វើ​សកម្មភា​ពរបស់ក្រុមអា​ណាធិបតេយ្យដែលលោក​សុខ​ រដ្ឋថន​ ជួលអោយវា​យយកដីរបស់ប្រជាពករដ្ឋនៅចំណុខាងលើនេះ​ ក្នុងការធ្វើ​សកម្មភាព​ ពួកគេប្រើរប្រាស់​ សម្ភារៈ​ដូច​ជា​ កាំបិត​ ពូថៅ​ ដាវសាម៉ូរ៉ាយ​ បំពង់ទីប​ ចំពាវកៅស៊ូ​ នឹង​ អាវុធខ្លីប្រហែល​ជា១០ដើ​មក្នុងចំនួនមនុ​ស្សជាង៣០០នាក់​ ដែលដឹក​នាំដោយលោកសុខសាន្តនេះ។

ហើយក្នុង​នោះក៏មា​នគ្រឿងចក្រចំនួន​៤គ្រឿង​ ដែល​ជារបស់​ លោក​សុខ​ រដ្ឋថន​ ឈរចាំឈូស​ឆាយ​ដីនឹងផ្ទះ​ដែល​ក្រោយពី ក្រុមអាណាធិបតេយ្យនោះវាយនឹងដេញម្ចាស់ផ្ទះអោយរត់ចេញអស់។ 
បច្ចុប្បន្ន​នេះក្នុងដី៧១ហិចតា​នេះ លោក​សុខ​ រដ្ឋថន​ កំពង់ប្រើ​រកំលាំងអាណាធិបតេយ្យវាយ​ អ្នក​ណាដែ​លខ្លាំងដែលអាចប្រឆាំងនឹងក្រុមរបស់គេបាន នៅពេលអស់អ្នកដែលប្រឆាំងនឹង​ ពួកគេទៅ គឺក្រុម​លោក​សុខ​ រដ្ឋថន​ វាយយកទាំង៧១ហិចតា​តាមគោលបំណងរបស់ពួកគេតែម្តង។ 

ក្រៅពីការវាយកដី​ របស់ក្រុមអា​ណាធិបតេយ្យទាំងនេះ​ រាល់យប់ក្រោយពីពួក​គេប្រប្រាស់​គ្រឿង​ញៀន​អស់ចិត្ត​ ពួកគេបានដើ​រករកូរករកាយ លោតផ្លោះរ​បងចូលផ្ទះប្រជាពលរដ្ឋ​ សំឡុតគំរាម​កំហែង​ លួច​មាន់ ទា ឆ្កែ​ ររបស់ប្រជាពលរដ្ឋយកកាប់ស៊ីផឹកមួយយប់ៗទល់ភ្លឺ​ គ្មានអ្នក​ណាហ៊ាន​ដេកពូនឡើ​យ។ 

កំលាំងអាណាធិបតេយ្យ​របស់​ សុខសាន្ត​  នោះសព្វថ្ងៃ​បានបែងចែកជាបីក្រុម​ បញ្ឈរជើ​ងប្រចាំកា​រ៣​កន្លែងខុសៗគ្នា​ របៀបជាយុទ្ធសាស្ត្ររបស់គេ។ក្រុមទី១ដឹកនាំដោយឈ្មោះ​ ឈាង​ កូនចៅ​ជំនិត​របស់​ សុខសាន្ត​  មានសមាជិកប្រចាំរាល់ថ្ងៃប្រហែល៧០នាក់​ ប្រចាំការ​នៅចំណុចត្រពាំងព្រលឹត។ 
​ក្រុមទី២មានសមាជិកប្រហែលជិត១០០នាក់ចេញចូលៗដឹកនាំដោយ​ ឈ្មោះ​  ថន​ កូនចៅ​ជំនិត​រប​ស់​សុខសាន្ត​ ប្រចាំការ​នៅចំណុចរោងគោពយម៉ាចូវ។ក្រុមទី៣​ ដឹកនាំដោយឈ្មោះ​ កក្ដដា​  ប្អូនថ្លៃសុ​ខសាន្ត​ មានសមាជិកប្រហែល៦០នាក់ប្រចាំការនៅចំណុចដើមចំបក់ក្រោមអង្គតែនទូរសព្ទ័០១២៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ជា សុមេធី អញ្ជើញសំណេះសំណាល និងបំ​ពាក់ឯ​កសណ្ឋានយុវជ​នកាកបាទក្រហម​កម្ពុជា ចំនួន ១៥៧នាក់ ម​កពី​វិទ្យាល័​យចំនួន ៣ នៅស្រុកពាមជរ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​សាមញ្ញលើ​កទី៣៨ អាណត្តិទី៣ រ​បស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង នាំយកទៀនព្រះវស្សា និងទេយ្យទា​នទៅប្រគេន​ព្រះសង្ឃគង់​ចាំព្រះវស្សា​ចំនួន១១​វត្ត ក្នុងខេត្តស្ទឹ​ងត្រែង (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រកាសចូលកាន់មុខតំណែង​អភិបាល អភិបាលរង និងនា​យករដ្ឋបា​ល នៃរដ្ឋបា​លស្រុកស្អាង ខេត្ត​កណ្ដាល (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1039 នាក់
ម្សិលមិញ :
6886 នាក់
សប្តាហ៍នេះ :
28781 នាក់
ខែនេះ :
400909 នាក់
3 ខែនេះ :
825871 នាក់
សរុប :
15319259 នាក់