ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្ត ជំរុញឱ្យមន្រ្តីពា​ក់ព័ន្ធ ត្រូវរៀបចំសណ្តា​ប់ធ្នាប់​សោភ័ណ្ឌភាព​ទីក្រុង និង​ទី​ប្រជុំ​ជ​ន​ឱ្យល្អប្រសើរ ជាពិ​សេសកុំ​ឱ្យមាន​លក់​ទំនិញ​នានា​លើផ្លូវ​សាធារណៈ
Di,19 Mai 2020 (Time 06:11 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 451នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យមន្រ្តី​ពា​ក់ព័ន្ធ​ ត្រូវរៀបចំសណ្តាប់ធ្នាប់​សោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជ​នឱ្យល្អប្រសើរ ជាពិសេស​ក្នុង​ក្រុងស្ទឹង​ត្រែង កុំឱ្យមានលក់ទំ​និញនានាលើផ្លូវសាធារណៈ។ដោយឡែកចំពោះ​ភោជនីយដ្ឋាននានា មន្រ្តីពាក់​ព័ន្ធ ត្រូវចុះពិនិត្យលើអនាម័យ និងធ្វើការណែនាំមួយលើក ជា២លើក ហើយនៅ​តែមិន​ស្តាប់ គឺត្រូវបិទ​ភោជនីយដ្ឋាននោះតែម្តង ដើម្បីជៀសវា​ងកុំឱ្យមានបញ្ហាឆ្លងជំងឺនានា ដែលត្រូវគិ​តគូ​ពីសុខ​ភាពប្រ​ជាពលរដ្ឋជាចម្បង។

ឯកឧត្តមមាន​ប្រសាសន៍​បែបនេះ ​ក្នុងឱកាស​ដែលឯកឧត្តម​ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​បែងចែកតួនា​ទីថ្នាក់​ដឹកនាំខេត្ត ដើម្បីបែងចែកតួនាទី​ភារកិច្ច និងរបៀបរបបធ្វើកា​រងារជូនគណៈអភិបា​លខេត្តក្នុង​ការ​ដឹកនាំ​គ្រប់គ្រងកិច្ចការរដ្ឋបា​លដែនដី ការការពារសន្តិសុខ សណ្តាប់ធ្នាប់​ សុវត្ថិភាពសង្គម ការ​លើក​កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ក្នុងក្របខ័ណ្ឌនៃភូមិសាស្រ្តខេត្ត ស្រប​តាមគោលនយោ​បាយរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំធំសាលាខេត្ត ដោយ​មានការអញ្ជើញ​ចូលរួម​ពីសំណាក់ថ្នាក់​ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទអភិបាលក្រុង ស្រុក ប្រធាន អនុប្រ​ធាន​មន្ទីរអង្គភាពជុំវិញខេត្ត ​នាយក នាយក​រងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ អង្គភាពចំណុះ​សាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ុម សារឿន បានធ្វើការផ្សព្វផ្សាយដ​ល់សមត្ថកិច្ចជំនាញពី​សេចក្តីណែនាំរបស់​ក្រសួងមហា​ផ្ទៃស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋកុំឱ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅ​ប្រទេសជិតខាងតាមច្រករបៀងនានា ខណៈពេលប្រទេសជិ​តខាងទាំងនោះ​កំពុងដាក់​ប្រទេសក្នុងគ្រា​អាសន្ន ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3729 នាក់
ម្សិលមិញ :
4255 នាក់
សប្តាហ៍នេះ :
112454 នាក់
ខែនេះ :
356267 នាក់
3 ខែនេះ :
913128 នាក់
សរុប :
17390012 នាក់