ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណីហិង្សា​ក្នុង​គ្រួសារ​​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ និង​លួច​លុយ​ម្ដាយ​ជាង៥លាន​រៀល
Di,19 Mai 2020 (Time 05:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 476នាក់)


ខេត្តកណ្តាល​៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពី​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២​០ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជានរងគ្រោះជាម្តាយ ថាជនសង្ស័យ​ជាកូនបានប្រើហិង្សា​ក្នុង​គ្រួសារ​​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ និង​លួច​លុយ​ម្ដាយ​ជាង៥ លាន​រៀល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៊ើ ស្រី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ។​​ចំណែក​ជនសង្ស័យឃាត់ខ្លួន ឈ្មោះ ហ៊ាង ឈាង ភេទ​ប្រុស អាយុ២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ មុខរបរកសិករ។​

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ​និង​ជនសង្ស័យ គឺជា​ម្ដាយ​និង​កូនបង្កើត​នឹង​គ្នា​ហើយ​ឈ្មោះ ហ៊ាង ឈាង កន្លងមក​តែងតែ​សេព​ជក់​គ្រឿងញៀន ស្ទើរតែ​រៀងរាល់ថ្ងៃ រាល់​ពេលដែល​ជនសង្ស័យ​មកសុំ​លុយ​ពី​ម្ដាយ​ឪពុក​មិនបាន វា​តែងតែ​រករឿង​ឈ្លោះ ជេរប្រមាថ គំរាម​សម្លាប់ និង​បំផ្លាញ​សម្ភារៈប្រើ​ប្រាស់​នៅក្នុង​ផ្ទះ​អស់​ជា​ច្រើន​។លុះ​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង១៤​ ជនសង្ស័យ ក៏បាន​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បណ្ដាល​ឲ្យ​ខូចខាត​អស់​មួយចំនួនធំ​ និង​បាន​លួច​យកលុយ​របស់​ម្ដាយ​ដែល​ទុក​ក្នុង​ទូ​អស់​ចំនួន៥,៣០០,០០០៛(​ប្រាំ​លាន​បី​សែនរ​រៀល​) រួច​គេចខ្លួនបាត់​។

​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន​ ក្រោយ​ពីឃាត់ខ្លួនមកសួរនាំ​ឈ្មោះ​ហ៊ាង ឈាង បាន​សារភាពថា ខ្លួន​ពិតជា​បាន​សេព​គ្រឿងញៀន​ខុសច្បាប់​និង​ធ្លាប់បាន​វាយបំផ្លាញ​សម្ភារៈ​ប្រើប្រាស់​នៅក្នុង​ផ្ទះ និង​បាន​លួច​ប្រាក់​របស់​ម្ដាយ ប្រាកដ​មែន។ក្រោយមកសមត្ថកិច្ច​បានកសាង​សុំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1065 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
223799 នាក់
ខែនេះ :
547411 នាក់
3 ខែនេះ :
1098093 នាក់
សរុប :
17615073 នាក់