ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តបន្ទាយមានជ័យ អំពា​វនាវ​ឲ្យសមត្ថកិច្ចនិ​ងពលរដ្ឋ បន្ត​ការប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺ​CO​VID-19 បើ​ទោះ​បីជា​ស្ថានភាព​នៅ​កម្ពុជា​ បាន​ធូរស្បើយ​ច្រើន​ហើយក្តី
Di,19 Mai 2020 (Time 02:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 358នាក់)


ខេត្តបន្ទាយមានជ័យ៖បើទោះបីជា​ស្ថានភាព​នៃ​ជំងឺ​COVID-19នៅ​កម្ពុជា​ បាន​ធូរស្បើយ​ច្រើន​​ មិន​មាន​អ្នក​ឆ្លង​ថ្មី​ក៏​ពិតមែន​ ក៏មិនត្រូវភ្លេចខ្លួនឡើយ ​ដោយ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ជំងឺ​រាតត្បាតនេះ​បន្ថែម​ទៀត។​

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ មានប្រសាសន៍​ផ្ដាំផ្ញើដល់​អាជ្ញា​ធរ​សមត្ថកិច្ច និង​ប្រជា​ព​លរដ្ឋ ​ធ្វើឡើងក្នុង​ឱកា​សដែ​លឯកឧត្តម​ បានដឹកនាំមន្ត្រីក្រោម​ឱវាទ​ធ្វើកា​រចែក អំណោយ​របស់រដ្ឋបាលក្រុងសិរីសោភ័ណ បានមកពីសប្បុរ​សជនក្នុង​ក្រុង​ ជូន​ដល់ប្រជាព​លរដ្ឋក្រីក្រចំនួន៥៧គ្រួសា​ររស់នៅសង្កាត់កំពង់ស្វាយ ក្នុង១គ្រួសា​របានអង្ករចំនួម​២៥គីឡូ ឃីត១​បញ្ចប់ និងថវិកាចំនួន​១​០.០០០រៀល នៅក្នុងវ​ត្តតាហី ក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិ​រីសោភ័​ណ ខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍​ក្នុងពិធីចែកអំណោយនោះឯកឧត្តម​ អ៊ុំ រាត្រី បញ្ជាក់​ថា ជំងឺរ​លាកផ្លូវដង្ហើមប្រភេទថ្មី ឬហៅថា Covid-19ជាជម្ងឺ មួយដ៏កាច​សាហាវ ឆ្លងក្នុងល្បឿនលឿន នៅក្នុងពិភពលោក អ្នកកើត​ជម្ងឺនេះ​វាងាយនិង​ស្លាប់ណាស់ពិសេសអ្នកមានជម្ងឺ ជនចាស់ជរា ប្រជាពលរដ្ឋផ្តុំក្បាលគ្នាជាក្រុម រហូ​តមកដល់ថ្ងៃនេះនៅមិនទាន់មានក្រុមគ្រូពេទ្យជំនាញណាអាចរកឃើញថ្នាំសម្លា​ប់មេរោគនេះ​បាននៅឡើយ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវគោរពគោលការណ៍របស់រដ្ឋាភិបាល និងក្រ​សួង​សុខា​ភិបាលដូចជា ការធ្វើដំណើរក្នុង ប្រទេសត្រូវពាក់ម៉ាស ខ្ទប់ក្រមា អាល់កុល និងជែលលាង ដៃកំចា​ត់មេរោគបាក់តេរី និងធ្វើការវាស់កំដៅ ក្នុងខ្លួនដោយអ្នកជំនាញ ពិសេសប្រជាពលរដ្ឋណា ដែលបានត្រឡប់ម​កពីប្រទេសថៃកាលពីពេលថ្មី ត្រូវនៅដោ​យឡែកពីគ្នា១៤ ថ្ងៃសិន។

ជាងនេះទៅទៀតឯកឧត្តមបានបញ្ជាក់ទៀតថា កម្ពុជា​មកដល់ថ្ងៃនេះ អ្នក​ឆ្លង​មាន​ចំនួន១២២​នាក់ បានជា​សះស្បើយ​ហើយ និង​ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ​។ឯកឧត្តម​ជំរុញប្រជាពលរដ្ឋ បន្តខិតខំ​ការងា​រកសិកម្ម​ក្នុងការដាំដុះ ចិញ្ចឹម​សត្វ នៅ​ក្នុង​មូលដ្ឋាន ជាពិសេស ត្រូវ​រក្សា​ទុកនូវ ស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើ​ជំងឺ​កូវីដ-១៩​នេះ​ នៅតែ​អូស​បន្លាយ និង​ត្រូវចូលរួម​ទាំងអស់​គ្នាក្នុង​ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោគ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុ​ជីវិត​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17464423 នាក់