ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន​៥នាក់ ខណៈកំពុងលួច លក់ និងជក់ថ្នាំញៀន ក្នុងភូមិសាស្ត្រ ក្រុង​ប៉ោយប៉ែត
Mo,18 Mai 2020 (Time 05:38 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 467នាក់)


ខេត្តបន្ទាយមានជ័យ៖កាលពីវេលាម៉ោង១២យប់ឈានចូល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កម្លាំង​នគរបាល ការិយា​ល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានចុះប្រតិបត្តិការណ៍បង្ក្រាប និងចាប់ឃាត់ខ្លួនជនសង្ស័យបាន​ចំនួន៥​នាក់ ខណៈដែលកំពុងលួច លក់ និងជក់ថ្នាំញៀននៅ​ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាក្រុមក្មេងប្រើប្រាស់​គ្រឿងញៀន​នៅទីតាំងដោយឡែកពីគ្នា ជនសង្ស័យទី១៖ឈ្មោះ អៀន គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មាននៅភូ​មិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទី២៖ឈ្មោះ សន ចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសាលាកំរើក សង្កាត់​សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ទី៣៖ឈ្មោះ អឿន តារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទំនៅភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ទី៤៖ឈ្មោះ សេក​ ភារុន​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ ស្នាក់នៅបន្ទប់ជួលភូមិអូរឬស្សី​ សង្កាត់ផ្សារ​កណ្តាល​ មុខរបរកម្មករ​។
ទី៥៖ឈ្មោះ ទូច ចាន់ថា ភេទប្រុសអាយុ១៨ឆ្នាំ បន្ទប់ជួលភូមិអូរឬស្សី​ សង្កាត់ផ្សារកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា ជាមួយនឹងការបង្រ្កាបនេះ សមត្ថកិច្ចធ្វើ​ការដកហូតបានម្សៅក្រា​មសថ្លា​ចំនួន​៣កូន​ថង់តូចថ្នាំ​ញៀនប្រភេទមេតំហ្វេតាមី​នគ្រាប់ពណ៌ផ្កាឈូក​ចំនួនកន្លះគ្រាប់ ដបកែឆ្នៃ​សម្រា​ប់ជក់គ្រឿងញៀន២បំពង់ កែវ១កំណាត់ កំណាត់បំពង់បឺតឆ្នៃសម្រាប់ជ​ក់គ្រឿងញៀន​មួយចំនួន កាំបិតវែង២ដើម កូនកាំបិត៣ដើម សំបកថង់មួយចំនួន ដែកកេះ៣ និងទូរស័ព្ទដៃ៣​គ្រឿង និងកាំភ្លើងខ្លីមិនស្គាល់ធុន អត់មានបង់ អត់មានគ្រាប់១ដើម ។
លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារ​ប្រឆាំងគ្រឿងញៀនបា​នឲ្យដឹងដែរថា ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងត្រូវ​បានកម្លាំងនគរបាលជំនាញ បានរៀបចំសំណុំ​រឿងបញ្ជូន​ទៅស្នង​ការខេត្ត និងកសាងឯកសារទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5615 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228349 នាក់
ខែនេះ :
551961 នាក់
3 ខែនេះ :
1102643 នាក់
សរុប :
17619623 នាក់