ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មនុស្សចំនួន​៣នាក់រងរបួសធ្ងន់ ដោយ​សារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកោះ​អណ្ដែត
Mo,18 Mai 2020 (Time 04:40 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 458នាក់)


ខេត្តតាកែវ៖យ៉ា​ងហោចណាស់មានមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ​នៅឯមន្ទរ​ពេទ្យ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត កាលពីវេលាម៉ោ​ង២និង៤០នាទី​រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចខាងត្បូងចូលវត្តព្រៃតូច ស្ថិតនៅក្នុង​ភូមិគោ​កដូង ស្រុកកោះអណ្ដែត ខេត្តតាកែវ។

បើតាមប្រភព័ត៌មាន​បានឲ្យដឹងថា មុនជួបគ្រោះថ្នាក់ គេបានឃើញរថយន្តម៉ាក កាមារី ស៊េរី១៩៩១ ពណ៌ទឹកប៊ិចចាស់ ពាក់ផ្លា​កលេខ ភ្នំពេញ 2E-6219 អ្នកបើកបរដោយឈ្មោះ សូ សីហា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ស្រុកកៀនសាំង ខេត្តស្វាយរៀង អ្នករួមដំណើរឈ្មោះ អៀ ធីតា ភេទស្រី អាយុ៤៣ឆ្នាំ ទីលំ​នៅភូមិព្រៃផ្ដៅ ស្រុកកៀនសាំង ខេត្តស្វាយរៀង បានធ្វើដំណើរពីត្បូង ទៅជើង បានបុកគូទរថយ​ន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AP-1660 ស៊េរី២០០២ រួចជ្រុលទៅបុ​ករថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AY-8370 ស៊េរី២០០០ បណ្ដា​លឲ្យមនុស្សរងរបួសធ្ងន់៣នាក់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ 

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចបាន ចុះដល់ទីតាំងបានធ្វើការវាស់វែង រួចយកវត្ថុតាងទៅរក្សា​ទុក នៅអ​ធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងទៅតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33375 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
209262 នាក់
ខែនេះ :
447926 នាក់
3 ខែនេះ :
997533 នាក់
សរុប :
17490761 នាក់