ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាង​រថយន្តកុង​តឺន័ររបស់​ក្រុមហ៊ុនដឹកជញ្ជូន ​L.M.H បុករថយន្ត​ហាយ​ឡែនឌ័រ បណ្តាលឱ្យម​នុស្ស​ស្លាប់២​នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់
Fr,15 Mai 2020 (Time 07:15 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 538នាក់)


ខេត្តកោះកុង៖ម​នុស្ស​ចំនួន២​នាក់បានស្លាប់ និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសាររថយ​ន្តកុងតឺន័រ របស់ក្រុមហ៊ុនដឹក​ជញ្ជូន L.M.H បានបុកទៅលើរថ​យន្តហាយឡែនឌ័រ បណ្តាលឱ្យក្រ​ឡាប់​ធ្លាក់ចូលព្រៃ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពី​វេលាម៉ោង១០នឹង៤០នាទីព្រឹក ថ្ងៃទី១៥ ខែ​ឧស​ភា ឆ្នាំ២០២០ នៅលើផ្លូវជា​តិលេខ៤៨ ចន្លោះបង្គោល​លេខ១-២ ចំណុចស្ពានអូរជ្រៅ ស្ថិត​ក្នុងភូមិអូរជ្រៅឃុំ បឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកវរសេនីយ៍ទោ អ៊ុំ សោភណ្ឌ នាយការិយាល័យនគ​របាលចរាចរណ៍ផ្លូវគោកខេត្តកោះកុង បាន​ឱ្យ​ដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលើបណ្តាលឲ្យស្លាប់​០២នាក់(ស្រី០១នាក់)(ក្មេង០១​នាក់​ប្រុស) រងរបួសចំនួន​៦នាក់(ស្រី៤នាក់)​។

ក្រោយពីកើតហេតុភ្លាម​កម្លាំងសមត្ថកិច្ច​ បានជួយសង្រ្គោះ​យកអ្នករង​របួសទៅកាន់មន្ទីរពេទ្យ។ដោយឡែកសព ត្រូវបានប្រគល់​ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យ​តាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
32286 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208173 នាក់
ខែនេះ :
446837 នាក់
3 ខែនេះ :
996444 នាក់
សរុប :
17489672 នាក់