អង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើ លោក យន់ យ៉ុង ឲ្យបានស៊ីជំរៅ ពាក់ពន្ធ័ការឃុបឃិតគ្នាជាប្រពន្ធ័ បែបពុករលួយបំផុត
ខេត្តតាកែវ៖អំពើពុករលួយរបស់លោក យ៉ន់ យ៉ុង អនុប្រធានការិយាល័យមធ្យមសិក្សា ចំណេះទូទៅ ត្រូវបានលាតត្រដាងជាសាធារណៈហើយ បន្ទាប់ពីបែកធ្លាយឃុបឃិតគ្នាជាមួយលោក ផូ កែវរស្មី ប្រធានការិយាល័យគណនេយ្យ លួចធ្វើផែនការទូទាត់លុយបេសកកម្មឲ្យឈ្មោះ នុត សុគន្ធារី ដែលត្រូវជាប្រពន្ធរបស់លោក ផូ កែវរស្មី បែបពុករលួយបំផុត ទាំងនេះបានធ្វើឱ្យបាត់បង់នូវថវិការជាតិយ៉ាងធ្ងន់ធ្ងបំផុត។
បើតាមប្រភពច្បាស់ការណ៍ចេញពីមន្ត្រីមួយចំនួននៅក្នុងមន្ទីរអប់រំខេត្តតាកែវ បានឲ្យដឹងថា៖មានមន្ត្រីនៃមន្ទីរ អប់រំយុវជន និងកីឡាខេត្តតាកែវ ពីររូបគឺឈ្មោះ ផូ កែវរស្មី ប្រធានការិយាល័យគណនេយ្យ ជាអ្នកផ្សំគំនិតជាមួយឈ្មោះ យ៉ន់ យ៉ុង អនុប្រធានការិយាល័យមធ្យមសិក្សា ចំណេះទូទៅលួចធ្វើផែនការទូទាត់កិបកេងប្រវ័ញ្ញយកថវិការរដ្ឋ បេសកកម្មឲ្យឈ្មោះ នុត សុគន្ធារី ដែលជាប្រពន្ធខ្លួន។
សូមបញ្ជាក់ផងដែរថា៖កាលពីខែមិថុនា ឆ្នាំ២០១៩ បុគ្គលឈ្មោះ យន់ យ៉ុង និង នុត សុគន្ធារី មានផែនការចុះបេសកកម្មក្នុងការិយាល័យមធ្យមសិក្សា បែរជាទៅទូទាត់ប្រាក់នៅឯ ការិយាល័យផ្សេងទៅវិញ បើតាមផែនការចុះប៉េ-ក្នុងបញ្ជីវត្តមាន(ត្រូវគ្នា) តែចំពោះការទូទាត់លុយផែនការខុសគ្នា បែរជាលួចទៅទូទាត់ប្រាក់ បេសកកម្មកន្លែងផ្សេង គឺខុសការិយាល័យតែម្ដង។
ប្រាក់បេសកកម្ម ចំពោះលោកអនុប្រធាន ការិយាល័យបានចំនួន៨ម៉ឺនរៀលក្នុងមួយថ្ងៃ ស្មើ១លើកនេះ បើគិតតាមស្តង់ដា ក្នុងការចុះបេសកកម្មជិតៗក្នុងខេត្ត រីឯមន្ត្រីវិញចុះបេសកកម្ម បានលុយកំណត់៥៦០០០រៀលក្នុងមួយថ្ងៃ ស្មើនឹង១លើក!។
ចំពោះលោក យន់ យ៉ុង អនុ ប្រធានការិយាល័យមធ្យមសិក្សា ចំណេះទូទៅនៅក្នុងខែមិថុនា បែជាសរុបទឹកប្រាក់ពេលចុះបេសកម្ម មានចំនួនទឹកប្រាក់រហូតទៅដល់ចំនួន១៤៤០០០០រៀល(មួយលានបួនសែនបួនម៉ឺនរៀល) ក្នុងខែមិថុនា ឆ្នាំ២០១៩ រីឯប្រាក់ដែលលោតចូល ក្នុងគណនេយ្យលោក យន់ យ៉ុង ពេលចុះបេសកកម្មលើកទីមួយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មានចំនួនទឹកប្រាក់៧២០០០០រៀល រីឯបេសកកម្មលើកទី២ លោតចូលក្នុងគណនេយ្យ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សរុបទឹក ជាប្រាក់មានចំនួន៧២ ០០០០រៀលនេះ។
នេះសបញ្ជាក់ឱ្យឃើញថា គឺជាភាពមិនប្រក្រតីរបស់លោក យន់ យ៉ុង ជាអនុប្រធានការិយាល័យ មធ្យមសិក្សាចំណេះទូទៅ ដែលកំពុងធ្វើឱ្យបាត់បង់ថវិកាជាតិបានយ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺបានធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ក្រសួងអប់រំតែម្តង។
ចំពោះ នុត សុគន្ធារី វិញជាមន្ត្រី បានចុះបេសកកម្ម ក្នុងខែមិថុនា ឆ្នាំ២០១៩ សរុបជាទឹកប្រាក់១២៨០០០០រៀល តែប៉ុណ្ណោះឈ្មោះ ផូ កែវរស្មី បានប្រើប្រាស់តួនាទីទៅគៀបសង្កត់ មន្រ្តីថ្នាក់ក្រោមបង្កើតជាក្រុម បក្ខពួក ប្រើពាក្យសំដីអសុរស គ្មានសីលធម៌ មិនសមរម្យមកលើបុគ្គលឹក នៃមន្ទីរអប់រំ ក្នុងខេត្តតាកែវ។
លោក យន់ យ៉ុង ជាអនុប្រធានការិយាល័យមធ្យមសិក្សាអប់រំ បានលួចយកប្រធានវិញ្ញាសាប្រឡង ថ្នាក់ពីរភាសាទៅឲ្យបេក្ខជន(សម័យប្រឡង(២២/0៧/២០១៩) ពេលនោះលោក(ពុធ ផល្លា) ប្រធានការិយាល័យ.នាយកដ្ឋានហិរញ្ញវត្ថុ បានចាប់ផ្ទាល់និងបានប្រគល់រក្សាទុកវិញ។ឈ្មោះយន់ យ៉ុង នេះបានផ្សំគំនិតជាមួយឈ្មោះ ផូ កែវរស្មី លួចធ្វើផែនការក្នុងការទូទាត់លុយ ប្រាក់បេសកកម្មយកខ្លួនឯងទៅវិញ។
ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះមហាជនបានស្នើឱ្យឯកឧត្ដម រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ជាពិសេស ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម អភិបាលខេត្តតាកែវមេត្តាបើកការស៊ើបអង្គេតឱ្យបានស៊ីជំរៅ និងចាត់វិធាការទៅលើលោក ផូ កែវរស្មី និងលោក យន់ យ៉ុង នេះផងទាន!។
ជុំវិញនឹងបញ្ហាប្រព្រឹត្តិអំពើពុករលួយជាលក្ខណៈ គ្រួសារនិងបក្សពួកនិយមខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីលោកប្រធានមន្ទីរអប់រំ ខេត្តតាកែវបានទេព្រោះគ្មានលេខទូរស័ព្ទទាក់ទង៕