ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យ​ទីតាំង ត្រៀមបម្រុងទុកបន្ថែម សម្រាប់​ទទួល​ព្យាបាល និងដាក់ឲ្យ​នៅដាច់​ដោយឡែកក្នុងករណី​មានអ្នកកើតជំងឺកូវីដ១៩
Di,07 April 2020 (Time 07:51 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 438នាក់)


ខេត្តស្វាយរៀង៖ដើម្បីទប់ស្កាត់ បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុ​ល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំ​ងនឹងជំងឺកូវីត​-១៩ ខេត្តស្វាយរៀង បានអញ្ជើញដឹកនាំក្រុមកា​រងារ ដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោក​ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទះសំណាក់គ្រូបង្រៀន ស្ថិត​នៅក្នុង​ក្រុង​ស្វាយរៀង​ដែលរដ្ឋបាលខេត្ត ជ្រើសរើសជា​ទីតាំងត្រៀមបម្រុង​ទុកបន្ថែមសម្រាប់​ទទួល​ព្យាបាល និងដាក់ឲ្យនៅដាច់ដោយឡែកក្នុងករណីមានអ្នកកើតជំងឺកូវីដ១៩ នៅក្នុងខេត្តស្វាយរៀង ។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រោមការយក​ចិត្តទុកដាក់អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ស្រប​តាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមាន​ការចូល​រួមគាំទ្រ​ពីគ្រប់សមាសភាពភា​ពទាំងឯកឧត្ដម លោកជំទាវអ្នក​តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន កងកម្លាំង មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាន​ធ្វើ​ឲ្យ​ស្ថានភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅក្នុងខេត្តដំណើរការយ៉ាងល្អប្រសើរ ហើយអាចទប់​ស្កាត់បាននូវ​ការឆ្លងជំងឺដ៏កាចសាហាវនេះ។

ឯកឧត្ដមបន្តថា បើទោះបីជា​យ៉ាងណាក៏ដោយ ការប្រុងប្រយ័ត្នក៏នៅតែមាន ហើយការ​សម្រេច​ជ្រើស​រើសទីតាំងផ្ទះសំណាក់គ្រូបង្រៀននេះ គឺជាវិធានការបន្ថែម​ដើម្បីចូលរួមចំ​ណែកឲ្យបានគ​ត់មត់​ថែមទៀតក្នុង​កិច្ចការបង្ការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ព្រោះថាស្ថានភាព​ជារួម​នៃការវិវត្តន៍របស់​ជំងឺកូវីដ១៩ នៅក្នុងប្រទេសរ​បស់យើង គឺនៅតែជាប្រឈម​នៅឡើយ។
ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអង្គភាពរដ្ឋាករទឹក និងអគ្គិ​សនី ជាបឋមត្រូវរៀប​ចំកែលម្អ និងត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធទឹក និងប្រព័ន្ធ​ភ្លើងនៅទី​តាំងនេះ ដើម្បី​បំពេញបន្ថែមក្នុងករណី​ចាំបាច់ សម្រាប់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ឆ្លើយតបត​ម្រូវការដែ​លអាចប្រើប្រាស់នាពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1400 នាក់
ម្សិលមិញ :
5910 នាក់
សប្តាហ៍នេះ :
214412 នាក់
ខែនេះ :
536265 នាក់
3 ខែនេះ :
1086349 នាក់
សរុប :
17600695 នាក់