ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឧត្ដម​សេនីយ៍ត្រី អ៊ី ចំរើន នាំយកអំ​ណោយឯក​ឧត្ដម នាយឧត្ដម​សេនីយ៍ ​គៀត ច័ន្ទថារិទ្ធ ចែក​ជូន​មន្ត្រីប៉ុ​ស្តិ៍នគរបា​ល ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត
Di,07 April 2020 (Time 06:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 424នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០​នាទី​លោកឧត្តម​សេនីយ៍ត្រី ​ឡុង មិថុនា អនុប្រធាន​នាយកដ្ឋាន​ច្រកទ្វាទី១ និងលោកឧត្ដម​សេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំអន្ត​រជាតិ​ប៉ោយប៉ែត បានរៀបចំពិធីចែកអំណោយ ដែល​ជា​ជំនួយ​ឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយ​កដ្ឋាន​អន្តោ​ប្រវេសន៍ និងបូករួមថ​វិការផ្ទាល់ខ្លួនរបស់​លោកឧត្ដម​សេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរ​បាល ច្រកទ្វាព្រំអន្ត​រជាតិ​ប៉ោយប៉ែតផងដែរ ជូនដល់​មន្ត្រីក្រោមឱវាទ​របស់ប៉ុស្តិ៍នគ​របាលច្រកទ្វា​ព្រំអន្ត​រជាតិ​ប៉ោយប៉ែត ចំនួន១២៦​នាក់​ ក្នុងម្នាក់ៗទទួលបាន​អង្ករចំនួន១​៦គីឡូ,មី០​១កេស,ត្រីខ ០១​យួរ,ដបសម្រាប់​ដាក់ទឹកអាកុលមួយ និងថវិកាមួយចំនួន។

ក្នុងពិធីប្រគល់អំណោយនេះដែរ លោកឧត្តម​សេនីយ៍ត្រី ​ឡុង មិថុនា អនុប្រធាន​នាយកដ្ឋាន​ច្រក​ទ្វាទី១ និងលោកឧត្ដម​សេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំអន្ត​រជាតិ​ប៉ោយប៉ែត បាន​សម្ដែងនូវការកោតសរសើរ និងថ្លែងអំអរគុណ ចំពោះមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វា​ព្រំអន្ត​រជាតិ​ទាំ​ងអស់ បើទោះបីជាមានការបិទច្រកទ្វារព្រំដែន គ្មានអ្នកដំណើរចេញ-ចូល ក៏អស់​លោក​នៅតែ​មានស្មារតីទទួលខុសត្រូវខ្ពស់ អនុវត្តភារកិច្ច បំរើជាតិមាតុភូមិ និងប្រជាព​លរដ្ឋដោយ​ស្មោះត្រង់​បំផុត​។

ជាមួយគ្នានោះដែរលោកក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ និងបង្កើនការប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ដើម្បីចូលរួមចំ​ណែក​ការពារ និងទប់ស្កាត់​ជំងឺរាតត្បាត Covid-19 ពិសេស​ការពារ​សុខ​ភាពផ្ទាល់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
223075 នាក់
ខែនេះ :
546687 នាក់
3 ខែនេះ :
1097369 នាក់
សរុប :
17614349 នាក់