ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន ស្នើសុំ​ឲ្យ​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ ពន្យា​ការសង​ចំ​ណុល ​រួមទាំង​អត្រា​ការប្រាក់ ក្នុង​អំឡុង​ពេល​នៃវិបត្តិ​នៃជំងឺកូវីឌ-១៩
Di,07 April 2020 (Time 05:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 382នាក់)


រាជធានី​ភ្នំពេញ​៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រក​ម្ពុជា បានស្នើ​ជាថ្មីម្តងទៀតដល់​វិស័យ​ឯកជន សំខាន់​ស្ថាប័ន​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ​ឲ្យ​មានការ​យោ​គយ​ល់​ដល់​កូនបំណុល​ ដោយ​ឲ្យ​ពន្យា​ការសង​បំណុល រួមទាំង​ការប្រាក់​សម្រាប់​កូនបំណុល​ ឬការពន្យាប្រាក់ឈ្នួលជួលអគារ ,ឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ និងអាជីវកម្មផ្សេងជាដើម ដើម្បីរួម​ចំណែក​កាត់បន្ថយ​ការលំបាករបស់ប្រជា​ពលរដ្ឋ ដែលកំពុងមានវិបត្តិនៃ​ជម្ងឺកូវីឌ-១៩នេះ។
សម្តេចតេជោ ហ៊ុន សែន ស្នើបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់​ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹងថ្ងៃទី០៧ ខែ​មេសា ឆ្នាំ២០​២០នេះ នៅវិមានសន្តិភាព។

នៅក្នុងឱកាសធ្វើសន្និសីទព័ត៌មាននេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ពេលនេះ​យើងកំពុងទប់ទ​ល់ជាមួយនៃជំងឺកូវីឌ-១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយ​សង្គ្រាមនេះ គឺ​យើងមិន​អាចយកឈ្នះបានទេ គឺបានត្រឹម​តែទប់ទល់តែប៉ុណ្ណោះ ហើយសម្តេច​តេជោចាត់​ទុកថា​ការទប់ទ​ល់ជាមួយ​សង្គ្រាមនេះ គឺត្រូវប្រើ​យុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះ​រហូតមក​ដល់ពេល​នេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើង​ត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។ដើម្បីទប់ទល់នឹងស្ថានការនៃជំងឺនេះ សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រទប់ទល់ជាច្រើនជាបន្តបន្ទាប់។

សម្តេចតេជោបញ្ជាក់ថា នៅថ្ងៃនេះសម្តេច​សម្រេចអោយ​មានការផ្អាក​ពិធីបុណ្យចូលឆ្នាំប្រ​ពៃណី​ជាតិ​ខ្មែរ។ទាំងវិស័យរដ្ឋ និងឯកជនត្រូវធ្វើការជាធម្មតាមិនមានការឈប់សម្រាកនោះទេ ហើយរ​ដ្ឋនឹង​សងថ្ងៃ​ឈប់​សម្រាកចំនួន​៥ថ្ងៃមកវិញនៅពេល​ក្រោយ។ជាមួយគ្នានោះ ត្រូវកាត់​បន្ថយការ​ធ្វើដំណើរ នៅតំ​បន់រ​មនីយ​ដ្ឋាននានា, ទីប្រជុំជន តែទោះ​ជាយ៉ាង​ណាក៏ដោយ​សម្តេចតេជោ​អនុញ្ញាតអាចធ្វើ​ការគោរពសាសនា នៃពិធីបុណ្យចូល​ឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះ គឺយើង​បានត្រៀម​បន្ទប់ចំនួន ៣,០០០បន្ទប់ហើយ មានទាំងសណ្ឋាគារ និងសាលារៀនជាដើម ក្នុងនោះ​យើងក៏​បានត្រៀមក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។ក្នុងនោះសម្តេច​បាន​ត្រៀមអាវគ្រូពេ​ទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាស រួមទាំងអាល់កុលផងដែរ។ បញ្ហា​ស្បៀងយើងបានត្រៀម​អោយមានការផ្អាកការនាំចេញនូវស្បៀងអាហារសំខាន់ៗដូចជា អង្ករ អំបិល និង ត្រីជាដើម។សម្តេចតេ​ជោបានជំរុញ​អោយប្រជាកសិករ​ត្រូវបង្កើនការដាំដុះ​ដំណាំផ្សេងៗ​អោយ​បាន​ច្រើនបន្ថែមទៀត​ដើម្បីអាចជួយ​បំពេញតម្រូវ​ការនៅក្នុង​ស្រុកដែលកំពុងខ្វះខាតនោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2726 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
225460 នាក់
ខែនេះ :
549072 នាក់
3 ខែនេះ :
1099754 នាក់
សរុប :
17616734 នាក់