ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន សម្រេចផ្អាកពិធី​បុណ្យ​ចូលឆ្នាំប្រពៃណី​ជាតិខ្មែរ ដើម្បីទប់ស្កាត់ការឆ្លង​រីករាលដាលជំងឺ​កូវីឌ-១៩
Di,07 April 2020 (Time 04:22 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 389នាក់)


រាជធានីភ្នំពេញ៖ពេលនេះយើងកំពុងទ​ប់ទល់ជាមួយ​នៃជំងឺកូវីឌ-១៩ ដែលជាសង្គ្រាម​ឥតស្រមោល ហើយសង្គ្រាម​នេះគឺយើង​មិនអាចយកឈ្នះបាន​ទេ គឺបានត្រឹម​តែទប់ទល់តែប៉ុណ្ណោះ ហើយ​ការទប់​ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធ​សាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរ​ហូតមកដ​ល់ពេលនេះ អង្គការសុខភាពពិ​ភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើង​ត្រូវដាក់​ផែ​នការទប់​ទល់រ​យៈពេលវែង។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រ​សា​ស​ន៍បែបនេះក្នុងឱកាសដែលសម្តេចបានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្ន​ភាពនៃ​ជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃទី០៧ ខែ​មេសា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

សម្តេចមានប្រសាសន៍បន្តថា ការធ្វើសន្និសីទព័ត៌មាននេះ គឺជាការបញ្ជូន​សារយ៉ាង​សំខាន់មួយ​ទៅកាន់ប្រជាពលរដ្ឋខ្មែរ ដែលចង់យល់ចង់ដឹងពីវិធានការ និងដំ​ណោះស្រាយ​នានារបស់រាជរដ្ឋាភិ​បាល ជាពិសេសសាររប​ស់សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់តែម្តង ចំពោះការរាតត្បាតជំងឺកូវីឌ-១៩ ក៏ដូ​ចជាការឆ្លើយ​តបនឹងវិបត្តិដែ​លកើតមា​នឡើងពីជំងឺមួយ​នេះ។

ជាមួយគ្នានោះដែរសម្តេចតេជោក៏បានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ដែលបានខិ​តខំក្នុងការព្យាបាលអ្នកជំងឺ​អោយបានជាសះស្បើយជាបន្តបន្ទាប់។ទន្ទឹមនឹងនោះ សម្តេចតេជោបា​នបញ្ជាក់ថា មិនបណ្តោយអោយគ្រូពេទ្យរបស់យើងបាត់បង់ជីវិតឡើយ។សម្តេច​តេជោក៏​បានអរគុណកងកម្លាំងប្រដាប់អា​វុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណ​ប្រជាពលរដ្ឋ​ទាំងអស់ដែលចូលរួមទប់ស្កាត់ និងអរគុណ​ដល់បងប្អូន​ពលករជាង៦​ម៉ឺននាក់ដែល​មកពីប្រទេសថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅ​ដាច់ដោយឡែក១៤ថ្ងៃ ដែលរហូតម​កដល់ពេលនេះ យើងមិ​នទាន់មានបងប្អូនព​លករយើងណាម្នាក់ឆ្លងជំងឺកូវីឌ-១៩នៅឡើយទេ។

ក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងអំណរព្រះគុណចំពោះ ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រមទាំងបណ្តា​សប្បុរសជនទាំងឡាយ​ដែលបានបរិច្ចាគ​ថវិកាចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីឌ-១៩ ដែលពេលនេះ​យើងទទួលបានទឹកប្រាក់រហូតទៅដល់ជាង១១ម៉ឺនដុល្លារហើយ។ សម្តេចតេជោ ក៏បានអរគុណដល់​មន្ត្រីរាជការ​ដែលបានបរិច្ចាគប្រាក់​ខែមួយចំនួនចូលរួម​ក្នុងកា​រទប់ទល់នឹ​ងជំងឺកូវីឌ-១៩ ដែលពេល​នេះមានអ្នកបរិច្ចាគកាត់ប្រាក់ខែនោះ ចំនួន១,៥៨៦​នាក់​ហើយ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានចា​ត់ទុកថាចលនានេះ មិនមែនជាការទាមទានោះទេ គឺជា​ការបង្ហាញនូវទឹក​ចិត្ត នៃការចូលរួមរបស់បងប្អូនខ្មែរ ដែលចេះជួយគ្នាក្នុងគ្រាលំបាក។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះប្រទេស និងដៃគូរអភិវឌ្ឍន៍ទាំងអស់ដែលក្នុង​នោះដូចជា​មាន ចិន, ជប៉ុន ,អាល្លឺម៉ង់ និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដែលបានចូល​រួមជួយដ​ល់​កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
សម្តេចតេជោសុំអំពាវនាវសូមអោយបងប្អូនពលរដ្ឋខ្មែរយើង ដែលនៅក្រៅ​ប្រទេសសូម​បន្តរស់នៅ​ប្រ​ទេសនោះ​ជាប​ន្តទៀត ដោយត្រូវ​អនុវត្តតាមបែបបទប្រទេសគេ សូមកុំធ្វើដំ​ណើរមកកា​ន់ប្រទេស​កម្ពុជា​ក្នុងអំឡុងពេលនេះ។សម្តេចតេជោមិ​នអនុញ្ញាតិឲ្យបងប្អូនខ្មែរ​យើងដែលរស់​នៅក្រៅប្រ​ទេសចូល​មកកម្ពុជា​អំឡុងពេលនេះនោះទេ។សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវ​នាវទៅដល់​បងប្អូនកងទ័ពមួក​ខៀវកម្ពុជានៃអង្គការសហប្រជាជាតិ ដែលកំពុងឈរជើងការពារសន្តិភាព នៅ​តាម​បណ្តាប្រទេសមួយចំនួន​ដូចជា ប្រទេសម៉ាលី ស៊ុតដង់ជាដើម ត្រូវមានតាមដានសុខភាព និងត្រូវ​មានរបាយការជាប្រចាំ។សម្តេចតេជោបានសង្កត់ធ្ងន់ថា អ្វីដែល​សំខាន់នៅពេល​នេះគឺត្រូវរួម​គ្នាប្រយុទ្ធទ​ប់ទល់ការឆ្លងចូលជំងឺកូវីឌ-១៩ពី​ខាងក្រៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4009 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
215366 នាក់
ខែនេះ :
537366 នាក់
3 ខែនេះ :
1086582 នាក់
សរុប :
17597394 នាក់