ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនអ្នកបើកបរឡាន ដែលបង្កគ្រោះថ្នាក់ ដល់អ្នកបើកម៉ូតូ បណ្តាលឱ្យស្លាប់
Sa,29 Februar 2020 (Time 01:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 482នាក់)


ខេត្តកំពង់ស្ពឺ៖ដោ​យសារ​កា​របើ​កប​រថយន្តខ្វះការប្រុងប្រយត្ន័ បើកបុក​បុរសជា​អ្នក​បើកប​រម៉ូតូម្នាក់​ បណ្តាល​ឱ្យ​ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុង​ជិះម៉ូតូឆ្លងផ្លូវជាតិ។​
ហេតុការនេះបានកើតឡើងកាលពីល្ងាច​ថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិ​លេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧៣ និង៧៤ ស្ថិតនៅក្នុងភូមិតា​ឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បើ​តាម​មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា មុនពេល​កើតហេតុគេឃើញ​ជនរងគ្រោះ ឈ្មោះ ង៉ែត សៅរី ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានជិះ​ម៉ូតូមួយ​គ្រឿងម៉ាកវេវអែស ពណ៍ទឹកប៊ិចគ្មាន ផ្លាកលេខបើកបរក្នុងទិសដៅពីត្បូង​ទៅជើង លុះមក​ដល់ចំណុចកើតហេតុ​ខាងលើ ក៏បានជិះម៉ូតូឆ្លងជាតិ ក៏ស្រាប់តែរថយន្តមួយគ្រឿង ម៉ាកនី​សាន់​ពណ៍ស ពាក់ផ្លាកលេខKPS.0137ចង្កូតស្តាំបើកបរ​ពីកើតទៅលិច អ្នកបើកបរមានឈ្មោះ ចាន់ វណ្ណនី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បាន​បុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើក​បរម៉ូតូស្លាប់ភ្លាមៗតែម្តង។

ក្រោយមកកម្លាំង​សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្ត ដើម្បីដោះស្រាយគ្នា។ចំណែក សពជនរង​គ្រោះ ត្រូវបានប្រគល់ជូន​ក្រុមគ្រួសារដឹក​យកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែក​វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាន​នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធីជា​ក្រោយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1257 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
223991 នាក់
ខែនេះ :
547603 នាក់
3 ខែនេះ :
1098285 នាក់
សរុប :
17615265 នាក់