ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចាត់បញ្ជូនមន្រ្តីនគរបា​លចំនួន៤៦នាក់ ទៅបំពេញភារកិច្ច នៅតាមអធិការដ្ឋាន​នគរបា​លក្រុង ស្រុក​និ​ងវរសេនា​តូចការពារព្រំដែនគោក បន្ទាប់ពីបញ្ជប់ការសិក្សា
Di,25 Februar 2020 (Time 04:08 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 418នាក់)


ខេត្តបាត់ដំបង៖ដោយបានការអនុញ្ញាតពីឯក​ឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នង​ការដ្ឋា​ន​ន​គរបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០​២០ លោកវរសេនីយ៍ទោ ពៅ ថាវុធ ស្នងការរង​បាន​អញ្ជើញជា​អធិប​តីក្នុងកា​របែងចែកភារកិច្ចដល់មន្រ្តីន​គរបាលចំណុះ ស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបងចំនួន៤​៦នាក់ ឲ្យទៅ​បំពេញ​ភារ​កិច្ចតាមបណ្តាអ​ធិការដ្ឋាននគរបាលក្រុង ស្រុក និងវរសេនាតូច​នគរបាល​ការ​ពារព្រំដែនគោក​ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្នងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី នាយ នាយរងការិយា​ល័យជំនាញ​ពាក់ព័ន្ធ លោក លោកស្រី អធិការ អធិការរងនគរបាលក្រុង ស្រុក និងមេបញ្ជាការរង​វរសេនាតូចនគ​របាលការពារព្រំដែនគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

សូមបញ្ជាក់ផងដែរថា មន្រ្តីនគ​របាលជាតិចំនួន៤៦​នាក់ ក្នុងនោះនគរបាលនា​រីចំនួន០៩នាក់ ដែល​បាន​បញ្ជប់កា​រសិក្សានៅសា​លានគរបាលជាតិ​ភូមិភាគ៥ ខេត្តបាត់ដំបងនាពេលកន្លងទៅ ត្រូវបាន​បំ​ពេញភារ​កិច្ច​នៅស្នងកា​រដ្ឋាននគរបាលខេត្តបាត់ដំបង មួយរ​យៈពេលដើម្បីទទួលនូវ​បទពិសោធន៍​ការងារជា​ក់ស្តែង មុនពេល​ចាត់​តាំងឲ្យទៅបំពេញភារកិច្ចនៅ​តាមបណ្តាអង្គភាព​ចំណុះស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង ដែល​កំពុងត្រូវការ​ចាំបាច់នូវកម្លាំងរបស់នគរ​បាលក្នុងការចូលរួម​សហកា​រណ៍​អនុវត្តនូវតួនាទី និងភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម​ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3669 នាក់
ម្សិលមិញ :
4255 នាក់
សប្តាហ៍នេះ :
112394 នាក់
ខែនេះ :
356207 នាក់
3 ខែនេះ :
913068 នាក់
សរុប :
17389952 នាក់