ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីគ្រឿង​ញៀន
Di,25 Februar 2020 (Time 04:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


រាជធានីភ្នំពេញ៖កម្លាំង​ជំនាញនៃអធិការនគរបាលខណ្ឌដង្កោ បានចុះប្រតិបត្តិការបង្ក្រាប និងចាប់​ឃាត់ខ្លួន​ជនសង្ស័យបានចំនួន៥នាក់ ពាក់ពន្ធ័ករណី​គ្រឿងញៀន​ កាលពីថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០​២០ នៅត្រង់ចំណុចមាត់បឹង​ជើងឯក ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធា​នីភ្នំ​ពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យចំនួន០៥នាក់ ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ​រួមមាន៖
១/ឈ្មោះ សយ សារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិរលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២/ឈ្មោះ សួង សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៣/ឈ្មោះ សំអាង​ ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ភូមិស្រុក​ចេក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៤/ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករផលិតទឹកបរិសុទ្ធ មានទីលំ​នៅភូមិ​ជើងឯក សង្កាត់ជើង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
៥/ឈ្មោះ ស​ន សាវីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំ​ណង់ ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតបានរួមមាន៖
-ក្រាមពណ៌ស​ថ្លាចំនួន២០កញ្ចប់ថង់ (តូចចំនួន១៩កញ្ចប់ថង់ធំល្មម០១​កញ្ចប់ថង់)។
-ទូរស័ព្ទដៃចំនួន​០៣គ្រឿង។
-ម៉ូតូចំនួន០៣​គ្រឿង (ម៉ាក HONDABEAT(ហុងដាប៊ីត) ពណ៌សលាយផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេ​ញ 1HS-9763 មានលេខតួ9016309មានលេខម៉ាស៊ីន9016506ចំនួន០១គ្រឿង ម៉ាកហុង​ដាគុប​ជ្រុង -ពណ៌ទឹកប្រាក់ ពាក់ផ្លាក​លេខ ភ្នំពេញ 1CV-3497 មានលេខតួ1305219 និងលេខម៉ា​ស៊ី11342​65ចំនួន០១គ្រឿង)។
-ថង់សម្រាប់ច្រក​សារធាតុញៀនមួយចំនួន។
-សម្ភារ:សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន និងប្រអប់ស្ករកៅស៊ូ​DOUBLEMINT​(ដាប់បល​មីន)ចំនួន០១។

ក្រោយពីខាត់ខ្លួនជនសង្ស័យ ត្រូវកម្លាំងជំនាញបញ្ជូនទៅកា​ន់អធិការដ្ឋាន​នគរបាលខណ្ឌដង្កោ ​ធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4866 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
227600 នាក់
ខែនេះ :
551212 នាក់
3 ខែនេះ :
1101894 នាក់
សរុប :
17618874 នាក់