ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្ទឹងត្រែង បើកសន្និបាត​បូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិស​ដៅការងារស​ម្រាប់អនុវត្តឆ្នាំ២០២០
Mo,24 Februar 2020 (Time 02:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 387នាក់)


ខេត្តស្ទឹងត្រែង៖​ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិ​ធីបើកសន្និបា​តបូកសរុបល​ទ្ធផលការងា​រប្រចាំ​ឆ្នាំ២០១៩ និងលើកទិសដៅការងារស​ម្រាប់អនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្ទឹងត្រែង​ និងក្រុម​ការងាររាជរដ្ឋាភិ​បាលចុះមូលដ្ឋាន។

ពិធីនេះប្រព្រឹត្តទៅ​នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាខេត្តស្ទឹងត្រែង ដោយមានការ​អញ្ជើញចូលរួមពី​ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាល​ខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធាន​មន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល អ្នកទទួល​បន្ទុកកិច្ចការនារី ​និងកុមារ ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការ NGOs ក្នុងខេត្ត និងតំណាងវិស័យឯកជននានាក្នុងខេត្ត សរុបចំនួន៤០៨នាក់ ស្រី១០៨នាក់។

ថ្លែងនាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា អង្គសន្និបាត ដែលធ្វើឡើង​នាពេលនេះ ក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំង បង្ហាញឲ្យឃើញអំពីលទ្ធផល និងសមិទ្ធផល ដែលសម្រេ​ចបានក្នុងឆ្នាំ២០១៩ និងរំលេចឲ្យឃើ​ញនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ច​គ្រប់មន្ទីរ អង្គភាព និងស្ថាប័នពាក់​ព័ន្ធទូទាំងខេត្ត ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការការពារធនធានធម្មជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ឯកឧត្តម អភិបា​លខេត្តបានគូ​សបញ្ជាក់ថា អង្គសន្និបា​តដែលធ្វើឡើងនាពេលនេះ ពិតជា​មានអត្ថ​ន័យ​បំផុត ដើម្បីយើងរួមគ្នា ធ្វើការវា​យតម្លៃអំពីសមិទ្ធិផល និងបញ្ហាប្រឈមនានា ក្នុងការ​អនុវត្តក​ម្មវិ​ធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ដឹកនាំដ៏មានតម្លៃ និងមាន​ប្រសិទ្ធភាពបំផុត របស់សម្តេចអគ្គមហា​សេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច​ក្រកម្ពុជា ផ្តោតលើអភិក្រម​ទាំង៥នោះគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33085 នាក់
ម្សិលមិញ :
66112 នាក់
សប្តាហ៍នេះ :
208972 នាក់
ខែនេះ :
447636 នាក់
3 ខែនេះ :
997243 នាក់
សរុប :
17490471 នាក់