ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិក្ខាសាលា បូកសរុបលទ្ធផលការងា​រឆ្នាំ២០១៩ ​និងលើកទិសដៅ​សកម្មភាពការងារឆ្នាំ២០២០
Mo,24 Februar 2020 (Time 01:54 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 354នាក់)


ខេត្តកំពត៖ឯកឧត្តម ងី ចន្រ្ទថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមជាវ តាយអ​ភិបាល នៃគ​ណៈអភិ​បាលខេត្ត ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេ​ត្ត បានអញ្ជើញជា​អធិបតីក្នុងពិធី​បើកធ្វើ​អង្គរសិក្ខាសា​លា បូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០​២០ នៃការអនុវត្តការងារច្រក​ចេញចូលតែមួយ និងកា​រិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់​ក្រោម​ជាតិ។

ពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំខេត្តកំពត ដោយមានការ​អញ្ជើ​ញ​ចូលរួមពី​តំណាងក្រសួងពាក់ព័ន្ធ អង្គភាពច្រកចេញចូល​តែមួយ ដែលមកពីបណ្ដា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានការិ​យាល័យច្រកចេ​ញចូលតែមួយ និងតំណាង សង្គមស៊ីវិលដៃ​គូអភិ​វឌ្ឍ សរុបសមាជិកមា​នប្រមាណ៤៣២នាក់។

ក្នុងឱ្យកាសនោះ​ឯក​ឧត្តមជាវ ​តាយ អភិបាលខេត្តកំ​ពត បានឲ្យដឹងពីវឌ្ឍនភាពនៃអង្គភាព​ការិយា​ល័យ​ចកចេញចូលតែមួយរដ្ឋ​បាលខេត្តកំពត បច្ចុប្បន្ន បាននឹងកំពុងដាក់ឲ្យដំណើរការ ផ្ដល់សេ​វារដ្ឋបាលជូនប្រជាពលរដ្ឋ មានចំនួន១៤វិស័យ តាមរយៈការសម្រប​សម្រួលផ្នែកបច្ចេកទេ​សមន្ទី​រអង្គភា​ពជំនាញក្នុងខេត្ត គិតចាប់ពីខែ កញ្ញាឆ្នាំ ២០១៨ ដល់ខែធ្នូ ឆ្នាំ​២០១៩ អង្គភាពច្រកចេញចូល​តែមួយខេត្តកំពត​ បានផ្ដល់សេវាជូន​ប្រជាពលរដ្ឋសរុបចំនួន១០.៦១៩សេវា នឹងទទួល​បានចំណូល​សរុបចំនួនប្រមា​ណជាង១.៥៧៣លានរៀល ។

ឯកឧត្តម ងី ច័ន្រ្ទថុល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ថាការធ្វើកំ​ណែ​ទម្រង់នៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋគឺជាផ្នែកមួយនៃកំណើទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ ជាពិសេស​ការផ្ទេរមុខងារ និងធនធានពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ទៅឱ្យរដ្ឋ​បាលថ្នាក់​ក្រោមជាតិ ដែលនៅកៀ​កជិតប្រជាពលរដ្ឋ គឺក្នុងគោលបំណង លើកកម្ពស់ការផ្ដល់សេវា និងកា​រអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតប​ទៅនឹងសេចក្ដី​ត្រូវការរបស់​ប្រជាពលរដ្ឋប្រក​បដោយគុណភាព​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។

ដូច្នេះ ការបង្កើ​តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ គឺជារូបភាពមួយ​នៃកា​រធ្វើកំ​ណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេ​វាតាម​រយៈការប្រមូលផ្ដុំសេវា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យមកផ្ដុំនៅកន្លែងតែមួយ និងប្រគល់ឱ្យសម្រេច ទៅឱ្យថ្នាក់រដ្ឋបាលដែលនៅ​កៀកជិតនឹងប្រជាពល​រដ្ឋជាអ្នកទទួល​ខុសត្រូវ​ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

បច្ចុប្បន្ន​នៅកម្ពុជាយើង ការបង្កើតអោយ​មានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រ​ជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងបានធ្វើប្រតិភូកម្មមុខងារផ្ដល់សេវារដ្ឋបាល មានចំនួន ២១១ប្រភេទសេវា លើវិស័យជំនាញចំនួន១០ គិតមកដល់ដំណាច់ឆ្នាំ២០១៩នេះ ការិយាល័យ​ច្រកចេញចូលតែមួយ ថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌមានចំនួន១១៥ ក្នុងចំណោម​ក្រុងស្រុកខណ្ឌ​ចំនួន ២០៣ នៃរាជធានី ខេត្តទាំង២៥ដែលក្នុងនោះរួមមានរដ្ឋបាលក្រុងចំនួន២៧ រដ្ឋបាលស្រុក​ចំនួន៧៤ និងរដ្ឋបាលខណ្ឌចំនួន១៤ស្មើនឹង៥៧% នៃចំនួនរដ្ឋបាលក្រុងស្រុកខណ្ឌទូទាំងប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77413 នាក់
ម្សិលមិញ :
20685 នាក់
សប្តាហ៍នេះ :
112000 នាក់
ខែនេះ :
355786 នាក់
3 ខែនេះ :
924540 នាក់
សរុប :
17380404 នាក់