ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ម្រេចកំពត ​គឺជា​ផលិតផល​ដែល​មានលក្ខណៈ​ពិសេស ពោរពេញទៅដោយសារធាតុសរីរាង្គ
Sa,22 Februar 2020 (Time 04:21 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


ខេត្តកំពត៖ម្រេចកំពត គឺជាផលិ​តផលមួយដែលមានលក្ខណៈពិសេស ពោរពេញទៅដោយ​សារ​ធាតុសរីរាង្គល្អៗ​ ហើយក៏ជាគ្រឿង​បន្ថែមមានឱជារស​ឈ្ងុយឆ្ងាញ់ ដែលត្រូវចាត់ជាគ្រឿង​បន្សំស​ម្រាប់ផ្សំជាម្ហូប​អាហារនៅក្នុងផ្ទះ ឬភោជនីយដ្ឋាននានាទូទាំងប្រទេស។

ការលើក​ឡើងបែបនេះ​ជាប្រសាសន៍ របស់លោក ហោ មុន្នីរ័ត រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាស​សម្ពោធបើក​ឱ្យដំណើរការ​សារមន្ទីរឧបករណ៍​កិនម្រេ​ច នៅ La Plantation ក្នុងខេត្តកំពត ដោយពិធីនេះក៏មានការចូលរួមពី លោក ភូ លិ អភិបាល​រងខេត្តកំពត និងថ្នាក់ដឹក​នាំនៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត។

លោករដ្ឋលេ​ខាធិការបានគូសបញ្ជាក់ទៀតថា ម្រេចកំពតជាគ្រឿង​ផ្សំដ៏សំខាន់​មិនអាចខ្វះ​បានស​ម្រាប់មុខ​ម្ហូបទូទៅប្រ​ចាំតំបន់ និងម្ហូបពិសេសៗរបស់ពលរដ្ឋកម្ពុជា ដូចជា ឆារក្តែម ,មឹកបំពង​,និង​បង្គាឆា​រជាមួយម្រេចខ្ចី ឬឆារឡុកឡាក់ ,សាច់គោជាមួយនឹងទឹកម្រេចដែលមានបីប្រភេទ គឺ៖ ម្រេចខ្មៅ​ ម្រេចស និងម្រេចក្រហម។

ជាមួយនេះ ​លោក ហោ មុន្នីរ័ត ក៏បានលើកយកពីប្រវត្តិសាស្ត្រ ដើម្បីឱ្យយើងស្វែងយល់​ពីការប្រើ​ប្រាស់ ឧបករណ៍កិ​នម្រេចផ្សេងៗគ្នា នៅជុំវិញពិភពលោក ថ្វីបើវាជាឧបករណ៍ដែលមានភាព​ពិសេសប្លែកគ្នាក៏ដោយ ប៉ុន្តែឧបករណ៍កិនម្រេច​ទាំងនោះសុទ្ធតែបាន​ផ្តល់នូវអត្ថប្រយោជន៍​យ៉ាងសំខាន់ សម្រាប់បម្រើសេចក្តីត្រូវការដល់អ្នកប្រើប្រាស់របស់មនុស្សនៅទូទាំងពិភពលោក។

សូមជម្រាបថា៖បើតាមការលើ​កឡើងរបស់ លោក ភូ លិ អភិបាលរងខេត្តកំពត បានឱ្យដឹងថា ខេត្ត​កំពតជា​ខេត្តមួយមានសក្តានុពលប្រក​បដោយការរីកចម្រើនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ទាំងវិ​ស័យទេ​សចរណ៍ ពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ដោយខេត្តកំពត​មានរោងចក្រផលិតស៊ី​ម៉ងត៍ចំនួន៤ ដែលកំពុង​ដំណើរការផលិតស៊ី​ម៉ងត៍រាប់លានតោនក្នុងមួយឆ្នាំៗ មានដំណាំម្រេចដែល​មានការ​ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងជាទំនិញម្ចាស់ភូមិសាស្ត្រ(GI) មានស្រែអំបិលរាប់​ពាន់ហិកតា ពិសេ​សយើងមានផលិតផលថ្មីមួយទៀតគឺផលិតផលផ្កាអំបិល ហើយផលនេសាទ​សមុទ្រ​ក៏ជាផលិតផលមានសក្តានុពលរបស់ខេត្តយ៉ាងសំខាន់ផងដែរ។លើសពីនេះខេត្ត​កំពតក៏​មានផ្លែទុ​រេន ដែលមានរសជាតិឈ្ងុ​យឆ្ងាញ់ ហើយភោគផលកសិកម្មដូចជា ដូង ស្វាយ ស្រូវ ក៏មានច្រើនអនេកផងដែរ។

ជាងនេះទៅ​ទៀតខេត្តកំពត ក៏ជាខេត្តមួយសំបូរទៅដោយរមណីយដ្ឋានទេសចរណ៍ តំបន់ទេសច​រណ៍ មានទេសភាពយ៉ាងស្រស់ត្រកាល ដែលអាចទាក់ទាញអ្នកទេសចរមកសម្រាក លម្ហែ កម្សាន្ត ដ៏ច្រើនលើសលប់ ធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5850 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
217207 នាក់
ខែនេះ :
539207 នាក់
3 ខែនេះ :
1088423 នាក់
សរុប :
17599235 នាក់