ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីជួញដូរនិងប្រើប្រាស់ នូវសារធាតុញៀន
Sa,22 Februar 2020 (Time 03:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 373នាក់)


ខេត្តកំពង់ស្ពឺ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង សហការជាមួយក្រុមប្រឹក្សាឃុំ និងប្រជាការពារ ភូមិមានជ័យ និងភូមិត្រពាំ​ងខ្លុង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះល្បាតតាម​គោលដៅ ក្នុងភូមិ​សាស្ត្រ ដែល​បានទទួល​ដំណឹង​ពីប្រជាពលរដ្ឋ រាយការណ៍​ថា​ នៅក្នុងខ្ទមចាំចំការរបស់​ឈ្មោះ​ឃីម យីត ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចចំការស្វាយ ភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ មានការសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

ភ្លាមនោះកម្លាំងមូលដ្ឋានប៉ុស្ត៏ក៏បានពួនស្ទាក់ឃ្លាំមើល ស្របពេលនោះក៏ឃើញឈ្មោះ សា ម៉េតតាំង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច បានជិះម៉ូតូ០១គ្រឿង ម៉ាកស៊ុយ ស៊ូគីឡែត ពណ៌ក្រហម ស ពាក់ស្លាកលេខ ភ្នំពេញ 1HP.9717 រួចក៏បានឃាត់ឆែកឆេរកឃើញ ម៉្សៅ ក្រាម ពណ៌សថ្លា០១កញ្ចក់តូច ទូរស័ព្ទដៃ០១គ្រឿងម៉ាកណូគារ កូនសោរម៉ូតូ០២ និងកូនសោរមួយ ចំនួនទៀតក្នុងកែបម៉ូតូ។

បន្ទាប់មកក៏បានចូលទៅត្រួតពិនិត្យក្នុងខ្ទមចាំចំការបានឃាត់ខ្លួនឈ្មោះ ឃីម យីត ភេទប្រុស អាយុ​៣១ឆ្នាំ ជាម្ចាស់ចំការស្វាយ និងដកហូតបាន​ម៉្សៅក្រាម ពណ៌សថ្លាចំនួន០៣កញ្ចប់តូច ទូរស័ព្ទដៃ០​១​គ្រឿងម៉ាកខែមហ្វូន និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតនាំមកសាកសួរនៅប៉ុស្ដិ៍នគ​របាលរដ្ឋបាលដំបូករូង ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន​ស្រុក​កសាង​សំណុំរឿង បន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2251 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
112877 នាក់
ខែនេះ :
354070 នាក់
3 ខែនេះ :
905441 នាក់
សរុប :
17393525 នាក់