ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាក​បាទក្រហម ខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ ដល់ស្រ្តីទើប​សម្រាលកូន នៅមន្ទីរ​ពេទ្យបង្អែក
Fr,21 Februar 2020 (Time 03:52 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 412នាក់)


ខេត្តស្វាយរៀង៖ដើម្បីអបអរសាទរទិវាជាតិសុខ​ភាពមាតា ទារក និងកុមារ ដែលមា​នសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​កាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែន​ការសកម្មភាព​រួមអគ្គលេខាធិការអង្គ​ការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅព្រឹក​ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃអគណៈអភិបាលខេត្ត និងជាប្រធា​នគណៈកម្មាធិ​ការសាខាកាក​បាទ​ក្រមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រីជាសមាជិក សមាជិការ​គណៈកម្មាធិ​ការសាខា ក្រុមប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយ​កអំណោយមនុស្ស​ធម៌របស់សាខា​ផ្ដល់ជូនស្រ្តីទើបសម្រាលកូន ចំនួន៤៣នាក់ (ក្នុងនោះមានស្ត្រីម្នាក់សម្រាលបានកូនភ្លោះពីរ) ដែលកំពុង​សម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ​និងជាប្រធានគណៈកម្មាធិការសាខា បាននាំ​មកនូវប្រ​សាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច​តែតែងគិតគូរពីសុខ​ទុក្ខរបស់​បងប្អូនប្រ​ជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិន​ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយ ។
ឯកឧត្តម​ប្រធានគណៈកម្មាធិការសាខា បានផ្តាំផ្ញើដ​ល់ស្ត្រីក្រោយសម្រាល​កូនទាំងអស់ត្រូវតែ​បោះបង់​ចោលទម្លាប់ខ្មាស់អៀន ធ្វើការពិគ្រោះ​យោបល់ជាមួយ​គ្រូពេទ្យជំនាញ​នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត កុំជក់បារីឬប្រើប្រាស់ថ្នាំជក់ ព្រមទាំងកុំពិសាស្រាឬ ជាតិស្រវឹង​ក្នុងពេលមា​នគភ៌ ហើយជាពិសេសត្រូវទៅស​ម្រាលកូននៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដោយឆ្មប​ជំនាញដែលបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ។

អំណោយដែលបានផ្តល់សម្រាប់ម្តាយ៤៣នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ភួយ១ ក្រមា១​ទឹកដោះគោខាប់៥កំប៉ុង ស្ករស២គ.ក្រ ថវិកាចំនួន៥០.០០០រៀល សម្រាប់ទារកទទួលបានមួក១ អាវ១ ស្រោមដៃស្រោមជើង១កំប្លេ ក្រណាត់ត្រីកោណ១ដុំ កន្សែងធំ១ កន្សែងតូច១ មុងទារក១ សាប៊ូកូនក្មេង១ដប ម្សៅកូនក្មេង១ដប៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4021 នាក់
ម្សិលមិញ :
6694 នាក់
សប្តាហ៍នេះ :
215378 នាក់
ខែនេះ :
537378 នាក់
3 ខែនេះ :
1086594 នាក់
សរុប :
17597406 នាក់