ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសពូកែ ខាងលួចគណនីហ្វេសប៊ុកអ្នកដទៃ(​ឆាត​Chat )ឲ្យផ្ញើប្រាក់​ឲ្យខ្លួន ​ត្រូវបានកម្លាំងនគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួនបញ្ជូនទៅតុលាការ
Do,20 Februar 2020 (Time 02:50 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 378នាក់)


រាជធានីភ្នំពេ​ញ៖ដោយអនុវត្តតាមបទបញ្ជារ​បស់ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការ​ដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ និងអនុវត្តតាមដីកា​បង្គាប់រប​ស់អយ្យការអម​សាលា​ដំបូង​ រាជធានី​ភ្នំពេ​ញ​ ព្រមទាំង​បានការសម្របសម្រួលលើនីតិ​វិធីពី​លោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលា​ដំ​បូងខេត្ត​បាត់ដំបង​ ក៏ដូចការស្នើសុំកិច្ចសហការ​ណ៍អនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មើស​បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានន​គរបាលជាតិ កាលពីថ្ងៃទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ​លោកឧត្តម​សេនី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការ​ងារព្រហ្មទ័ណ្ឌ​ បានដឹកនាំមន្ត្រីនគរ​បាល​ក្នុងក្រុម​ការ​ងារអ​នុវត្តដីកា នៃស្នង​ការដ្ឋាន​ សហ​ការ​ណ៍ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាន​ន​គរ​បាលស្រុកបាណន់​ ធ្វើ​ការនាំខ្លួន​ឈ្មោះ​ រ៉េន​ សារី​ ភេទប្រុស​ អាយុ​៣០ឆ្នាំ​ មានទីលំនៅ​សង្កាត់​ ចំការ​សំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​ ពាក់ព័ន្ធករណីលួចយ​កគណនីហ្វេស​ប៊ុកអ្នកដទៃ​ដើ​ម្បី(ឆាតChat)​ឲ្យគេផ្ញើ​ប្រាក់មក​ឲ្យខ្លួន​ ដោយចេតនា​នាពេលកន្លងទៅ​។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​២០​ ខែ​ធ្នូ​ ឆ្នាំ​២០​១៩​​ កន្លងទៅថ្មីៗនេះសមត្ថកិច្ចនគរបាល​នៃស្នង​ការដ្ឋាននគរបាល​ខេត្តបាត់ដំបង​ បានសហការណ៍​ជាមួយមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរ​បាលខេត្តកែប បានធ្វើការឃាត់ខ្លួនជ​នស័ង្ស​យ​ចំនួន​០២នាក់​ភេទប្រុសក្នុងករណី (លួច​បន្លំ​គណនីហ្វេសប៊ុករួចផ្ញើសារឲ្យអ្នកដទៃផ្ញើប្រាក់មកឲ្យខ្លួន) ​កាល​ពីថ្ងៃទី​១៨ ​ខែ​ធ្នូ​ ឆ្នាំ២០១៩​ ហើ​យ​ក្នុង​សក​ម្មភាពជាបន្តបន្ទាប់មា​នការចូលរួ​មរបស់​ឈ្មោះ​ រ៉ែន​ សារី​ នេះផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បច្ចុប្បន្នជនស័ង្សយ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើ​ម្បីចាត់ការតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
498 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
223232 នាក់
ខែនេះ :
546844 នាក់
3 ខែនេះ :
1097526 នាក់
សរុប :
17614506 នាក់