ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពល​រដ្ឋជាច្រើនគ្រួសារលើគ្នាតវ៉ា ចោទ​មេឃុំផាត់ស​ណ្ដាយ និងអភិបាលស្រុកថា ឃុបឃិតគ្នា ក្លែង​បន្លំ​ឯកសារ បំភ័ន្តភ្នែក ប្រមុខដឹកនាំ៧ក្រសួង រឿងយកដីស្រែប្រាំង​ទំហំជាង​២០០​០​ហិកតា
Fr,03 Januar 2020 (Time 02:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 1167នាក់)


ខេត្តកំពង់ធំ៖ដីដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋរស់នៅ​ខេត្តកំ​ពង់ធំ កាលពីអំឡុងឆ្នាំ​២០១៥នោះ ​ត្រូវបានពួកអាជ្ញាធរ ខិលខូចបានឃុប​ឃិតគ្នា ​យកទៅបែ​ងចែក​បក្សពួកខ្លួន លក់ និងចាត់ចែងជួលបន្ត ​ទៅឱ្យមេៗ​ឈ្មួញ​គ្រាក់ៗ​ ទើបពួកគាត់លើកគ្នាតវ៉ាដើម្បី​ឲ្យថ្នាក់ដឹកនាំជួយ​។ប្រភព​ច្បាស់​ការមួយ​បាន​អះអាង​ប្រាប់​អំពីឈ្មោះមេឈ្មួញ មន្ត្រីខិលខូច និង​ចំ​នួនទំហំផ្ទៃដីច្រើនៗ មាននៅ​តំបន់ វាល​ស្រង៉ែ(ដីទំ​នាស់)នោះ​។
១- ឡេង ប៊ុនថាត មានដីប្រមាណ ១៥០.ហត
២- ហ៊ាប ហ៊ុយ មានដីទិញប្រមាណ ៧០.ហត
៣-អាន វាសនា មានដីលក់ប្រមាណ ៨០.ហត
៤- ជាង វិចិត្រ  មានដីទិញប្រមាណ  ៩០.ហត
៥- ជុំ វាសនា មានដីទិញប្រមាណ ១៥០.ហត
៦-(ហ៊ន គី)  មានដីលក់ ប្រមាណ ១៦០.ហត
៧- {ហេង មនោ} មានដី ប្រមាណ ២០០.ហត
៨- លោក ងិន វ័ន្ត មានដីប្រមាណ ១១៥.ហត
៩- ( តឹក សឿង ) មានដីប្រមាណ ១២៥.ហត
១០- {ប៉ែន វណ្ណរិទ្ធ} មានដីប្រមាណ ២៥០.ហត
១១-សឿង សំ មានដីទិញ ប្រមាណ ២៥០.ហត
១២-លោក(យេង យូ) មានដីប្រមាណ ៩០.ហត
១៣-{មាស សាវរ៉ា} មានដីប្រមាណ ២៣០.ហត
១៤- (យាយ ពោន) មានដីប្រមាណ ១០០.ហត
១៥- { កៀប កុយ } មានដីប្រមាណ ១២០.ហត
១៦- {វណ្ណ សោភា} មានដីប្រមាណ ១២៥.ហត
១៧-លោក ហម ហុន មានដីប្រមាណ ៦០.ហត
១៨-លោក ឌុច ផល្លី មានដី ប្រមាណ ៧០.ហត
១៩-{ស៊ូ ចាន់ទ្រី} មានដីប្រមាណ ១០០០.ហត​។

ទីតាំងដីទាំង​១៩នាក់នេះស្ថិតនៅចំណុចវាលស្រង៉ែ,ខ្វែងប្រវឹក, វាលផ្អែកដំបង ,កំពង់ជង្រុក, កាំបិត​ព្រា, ភូមិទួលនាងសាវ -កំពង់គោ​ -អាចារ្យលាក់ -ខ្សាច់ជីរស់ ស្ថិតនៅក្នុងឃុំកំពង់គោ / ឃុំ ផាត់​សណ្ដាយ /ស្រុកកំពង់​ស្វាយ និង ស្រុកសន្ទុក ខេត្តកំពង់ធំ។ 

អ្នកដែលមានដី(ទិញ-លក់​-ជួល)ច្រើនៗខាងលើនេះ មានអាស័យដ្ឋាន រស់នៅភូមិស្នែងក្របី សង្កាត់​កំ​ពង់ក្របៅ-ភូមិ.សង្កាត់អូរគន្ធរ-ភូមិ.សង្កាត់អាចារ្យ លាក់-ភូមិក្ដី.ភូមិ.សង្កាត់ព្រៃតាហ៊ូ-ភូមិ.ស​ង្កាត់កំពង់ រទេះ-ភូមិ.ឃុំផាត់សណ្ដាយ-ភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ស្រុកកំពង់​ស្វាយ និង ស្រុកស្ទោង ខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា ឈ្មោះ យាយ ពោន,តឹកសឿង, សឿង សំ,យេង យូ,ងិន វ័ន្ត គឺជាក្រុមគ្រួសារតែ១។
ជាក់ស្ដែង នៅថ្ងៃ{ទី០២ ខែមករា ឆ្នាំ២០២០} នៅចំណុចព្រះគន្លង ក្នុងភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុក ​កំពង់ស្វាយ ខេត្តកំពង់ធំ ប្រជាពលរដ្ឋរាប់រយគ្រួសារ បានមកធ្វើការតវ៉ា ជាលើកទី២ រឿង​ដីដែលសម្តេចតេជោ《ហ៊ុន សែន》បានសម្រេចឆ្វៀលឱ្យពួកគាត់ ជាអកុសល់ អាជ្ញាធរថ្នាក់ស្រុក រហូត​ដល់ថ្នាក់ខេត្ត នៅតែមិនអើពើ យកចិត្ត ទុកដាក់រិះរកវិធី ដោះស្រាយដីធ្លីខាងលើ ជូនពួក​គាត់នៅឡើយទេ។មិនតែប៉ុណ្ណោះ បែរជាថ្លើមធំ ពាសមេឃ ហ៊ាននាំគ្នាក្លែងបន្លំឯកសារ និងបញ្ជី​ឈ្មោះ ដាក់បញ្ចូលទៅក្នុងផែនទី យកដីដែលរដ្ឋ បានចែកអោយពួកគាត់ យកទៅ​ចាត់ចែងជួល​បន្តនិងលក់ឱ្យមេៗឈ្មួញទៅវិញ។

ប្រភពដ​ដែលបន្តថា ផ្ទៃដីចំនួនជាង២០០០ហិចតានោះគឺរាជរដ្ឋាភិបាល បានកាត់អោយពួក​គាត់​តាំង​ពីឆ្នាំ២០១៤,២០១៥ តែតាមពិត លោកមេឃុំរូបនោះក្លែងបន្លំឯកសារ ដោយដាក់តែឈ្មោះ បក្សពួករបស់គេតែប៉ុណ្ណោះ ដើម្បីឱ្យថ្នាក់លើគិតថាដីដែលរដ្ឋចែកអោយប្រជាជននោះ គឺបានដល់​ពួកគាត់អស់ហើយមើលទៅ ទើបពួកគាត់នាំគ្នារស់នៅ យ៉ាងស្ងប់ស្ងាត់បែបនេះ តែតាមការពិត ប្រ​ជា​ព​លរដ្ឋរាប់រយគ្រួសារនៅក្នុងឃុំផាត់សណ្ដាយ ទាំងមូល មិនបានទទួលដីសូម្បីតែមួយចង្អាម ឬក៏មួយដុំ រហូតមកដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២០ នេះ។ 

ជុំវិញនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋ ក៏បានដាក់ពាក្យបណ្ដឹងទៅលោកអភិបាល​ស្រុកនិងលោ​កអ​ភិបាល​ខេត្ត ជាច្រើនលើកច្រើនសារ តែលោកសុខលូ អភិបាលខេត្ត កំពង់ធំ មិនបានយកចិត្ត ទុកដា​ក់ដោះស្រាយ ជូនពួកគាត់នោះទេ រហូតដល់ថ្ងៃទី០២ ខែមករា ២០២០នេះ មានរយៈ​ពេល​ជាង០៤ឆ្នាំទៅហើយ ពួកគាត់មិនអាច អត់ធ្មត់ និងការ គាបសង្កត់ ធ្វើទុក្ខបុកម្នេញ គ្រប់បែបយ៉ាង ពីលោក​ហេង មនោ មេឃុំផាត់ស្ដាយ និងលោកអ៊ុន បុត្ត ចៅហ្វាយស្រុកកំពង់ស្វាយ បន្តទៅទៀត​លែងបាននោះទេ ក៏ផ្ទុះការតវ៉ាតែម្ដងហើយ ម្ដងទៀត និងបានរាយការណ៍ ទៅក្រុមអ្នកសារ ព័ត៌មាន ឱ្យចុះមក​យកព័ត៌មានដល់ទីតាំងដីទំនាស់ និងជួយស្រាវជ្រាវការពិត ផ្សព្វផ្សាយដំណឹងអំពីសុខទុក្ខ លំបា​ករបស់ប្រជាពលរដ្ឋ ដើម្បីជាការជូនដំណឹងឱ្យប្រមុខរាជរដ្ឋាភិបាលជាពិសេសសម្ដេច អគ្គម​ហា​សេនាបតី តេជោ 《ហ៊ុន សែន》 នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ក្រឡាហោម ស ខេង ឧបនាយកនារដ្ឋមន្រ្តី និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជ្រាប ដើម្បីជួយ​រកយុត្តិធម៌ ជូនដល់ពួកគាត់ផង និង សំណូមពរឱ្យសម្ដេចតេជោ និងសម្ដេចក្រឡាហោម សូមឱ្យ​បង្កើតគណៈកម្មាធិការ ឯករាជ្យ ថ្នាក់ជាតិមួយ ដើម្បីសើរើរកដំណោះស្រាយ នូវបញ្ហា​ដ៏ចាក់ស្រេះ​ខាងលើនេះ ជូនប្រជាពលរដ្ឋឱ្យបានសមស្រប និងស្ងប់អារម្មណ៍ ដែលមានក្រសួង​ចំនួន៨ជាប់​ពាក់ព័ន្ធមានដូចជា៖
     ១/-ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
     ២/-ក្រសួងទេសចរណ៍
     ៣/-ក្រសួងធនធានទឹក និងឧតុនិយម
     ៤/-ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
     ៥/-ក្រសួងបរិស្ថាន
     ៦/-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
     ៧/-អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
      ៨/-អង្គភាពប្រឆាំងអំពុករលួយ
បន្ទាប់មក រកពេលវេលាណាមួយដ៏សមគួរចាត់​មន្រ្តីទាំង ០៨ក្រសួងនេះ ឱ្យចុះស្រាវជ្រាវ ដល់ទី​តាំង​ដី​ទំនាស់យ៉ាងយូបំផុតរយៈពេល០១ខែ ដើម្បីវែកមុខមន្ត្រី មន្ត្រីជំនាញខិលខូច និងពួក មេៗ​ឈ្មួញ ដែលជាប់ពាក់ ព័ន្ធនឹងដីធ្លី តំបន់៣ អូស《ក》យកមកចាត់វិធានការ ផ្ដន្ទាទោស ទៅ​តាម​ផ្លូវច្បាប់ ឱ្យបានធ្ងន់ធ្ងរបំផុត គឺដល់ដំណាក់កាល (អភិក្រមទី៥) ។

សូមបញ្ជាក់ផងដែរថា ជុំវិញនឹងករណី ដ៏ចំរូងចំរាស់ខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង នៅមិនទាន់មានការបំភ្លឺ សមស្របណាមួយពីខាងភាគីលោក(ហេង មនោ)មេឃុំផាត់សណ្ដាយ និង​លោក (អ៊ុន បុត្ត) ចៅហ្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅឡើយនោះទេ ព្រោះគ្មានលេខទូរស័ព្ទ ដើម្បី​ធ្វើ ការទំនាក់ទំនង ដូច្នេះ​យើងខ្ញុំ រង់ចាំការបំភ្លឺ ពីខាងភាគី អាជ្ញាធរឃុំ/ស្រុក/ខេត្តរៀងរាល់​ម៉ោងធ្វើការ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
14713 នាក់
សប្តាហ៍នេះ :
228566 នាក់
ខែនេះ :
552178 នាក់
3 ខែនេះ :
1102860 នាក់
សរុប :
17619992 នាក់