ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រន្ធត់ណាស់ស្លាប់ និងរបួស១០នាក់ នៅក្នុងហេតុការណ៍​រថយន្ត០២​គ្រឿងបុកគ្នា​នៅស្រុកថ្មគោល
Fri,25 December 2020 (Time 03:57 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 472នាក់)


ខេត្តបាត់ដំបង៖យ៉ាងហោ​ចណាស់មនុស្សប្រុស​ស្រីចំនួន​០៨នាក់បានស្លា​ប់ភ្លាមៗ និង០២​នាក់​រងរ​បួស​ធ្ងន់ស្រាល នៅក្នុងហេ​តុការណ៍​គ្រោះថ្នាក់ចរាច​រណ៍​រវាងរថយន្តពី​រគ្រឿង​បុកគ្នា​ពេញទំហឹ​ងកា​លពី​វេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុច​កំណាត់ផ្លូវជាតិ៥ ដែ​ល​កំពុងស្ថាបនា ស្ថិតក្នុងភូមិពពា​លខែ ឃុំអូរតា​គី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែង​កើតហេតុបាន​ឲ្យដឹងថា នៅមុន​ពេល​កើតហេតុគេឃើញរថយន្តម៉ាកCamery ពណ៍ស មួយគ្រឿងពាក់​ស្លាកលេខ កំពង់ស្ពឺ 2A-0377 ដោយដឹ​កមនុស្សពេញ ក្នុងទិស​ដៅពីលិច​ទៅកើត(បាត់ដំបង ពោធិ៍សាត់)លុះក្រោ​យមកក៏ស្រាប់តែមា​នរថយន្តដឹកទឹកកក ពណ៍ស មួយ​គ្រឿង​ពាក់ស្លាកលេខ ភ្នំពេញ 3A - 0169 បើកបរក្នុង​ល្បឿនយ៉ាង​លឿនក្នុងទិសដៅ​ផ្ទុយគ្នាពីកើត​ទៅលិច លុះដល់ចំណុចកើត​ហេតុខា​ងលើបានជ្រុលទៅបុករថយន្ត Cameryពេញទំ​ហឹង បណ្តាល​ឲ្យអ្នករួម​ដំណើរប្រុស​ស្រីចំនួន០៧នាក់ស្លា​ប់ភ្លាមៗនៅហ្នឹងកន្លែង និងអ្នកបើក​បររួម និងក្មេង​ប្រុសម្នាក់រ​ងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ។ ដោយឡែក​ភាគីខាងរថ​យន្តដឹ​កទឹកកក អ្នកបើ​កបរបានស្លាប់​នៅនឹងកន្លែង និងអ្នករួមដំណើ​រម្នាក់រត់​គេចខ្លួនបាត់។

បើតាមការលើកឡើងពី​ខាងក្រុមគ្រួសារជនរ​ងគ្រោះបាន​ឲ្យ​ដឹងថា ក្រុមគ្រួសាររ​បស់គាត់​គឺជាពល​ករដែលទើប​នឹងវិលត្រឡប់មក​ពីស៊ីឈ្នួលកា​ប់ដំឡូង នៅឯព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងស្រុកកំរៀង ដើម្បីទៅចូលរួមក្នុ​ងកម្មពិធីរៀបមង្គលការបងប្អូន នៅស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ តែជា​អកុស​លពេលត្រឡប់​មកដល់ចំណុចខាងលើ ក៏បានជួបគ្រោះថ្នាក់ចរាចរ​ណ៍ស្លាប់អស់តែម្តង។

ក្រោយពេលកើតហេ​តុសមត្ថកិច្ចជំនាញ​បានចុះ​មកធ្វើការ​កាត់គាស់​រថយន្ត ដើម្បីទាញ​យកសពមក​រក្សាទុកនៅ​វត្តអូរតាគី រងចាំប្រគល់អោយខាង​សាច់ញាតិមក​ទទួលយកទៅរៀប​ចំធ្វើបុណ្យតាម​ប្រពៃណី ចំណែកវត្ថុតាងរថយន្តពាក់ព័ន្ធទាំង ២គ្រឿងដែល​រងការខូចខាត​ត្រូវបាននគ​របាលជំនាញ​ធ្វើការវាស់វែង និងបញ្ជូនមកកាន់កា​រិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តរងចាំធ្វើកា​រដោះ​ស្រាយ​តាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3872 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
114498 នាក់
ខែនេះ :
355691 នាក់
3 ខែនេះ :
907062 នាក់
សរុប :
17395146 នាក់