ថ្ងៃទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ​ ក្នុងឧបទ្ទវហេតុគ្រោះ​ថ្នាក់ចរាច​រណ៍ បង្ក​ឡើងដោយ​ម៉ូតូឌុប​គ្នា ជិះទៅបុក​​គោយន្ត​កន្ត្រៃ​
Fri,11 December 2020 (Time 02:42 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 499នាក់)


ខេត្តសៀមរាប​៖ក្មេង​ពីរ​នាក់​ជិះ​ម៉ូតូ ម៉ាក EXCITER ពណ៌​លឿងគ្មាន​ស្លាក​លេខ ឌុប​គ្នាបើក​ក្នុង​ទិស​ដៅ​ពី​​​កើ​តទៅ​លិច ទៅបុក​ជាមួយ​យ​គោយន្ត​កន្ត្រៃ​ពេញទំហឹង បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ រីឯ​ខាង​គោយន្ត​បាន​បើក​រត់គេច​បាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើង កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​៦ ស្ថិតនោក្នុង​ភូមិ​សំរោង​ក​ញ្ចោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​​
​បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជា ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​​ជីក្រែង ជា​អ្នកបើកបរ​ម៉ូតូ​(ស្លាប់)​នៅនឹងកន្លែង​កើតហេតុ និង​ ឈ្មោះ ពៃ នុយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ ស្វាយ​តា​ដោក ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង អ្នករួមដំ​ណើរ​របួស។​ដោយឡែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ បាន​បើក​គេចខ្លួន​បាត់​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​។ចំណែក​ម៉ូតូ​ត្រូវបាន​ដឹក​យកមក​រក្សាទុក​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាល ​ឃុំ​ឫស្សី​លក។រីឯ​សព​ជនរងគ្រោះត្រូវបាន​ប្រគល់ជូនក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66112 នាក់
ម្សិលមិញ :
4991 នាក់
សប្តាហ៍នេះ :
176738 នាក់
ខែនេះ :
417931 នាក់
3 ខែនេះ :
969302 នាក់
សរុប :
17489179 នាក់